• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​អ្នករត់ម៉ូតូឌុប​ម្នាក់ ខ្យល់គ​ស្លាប់​ដេកស្លាប់​នៅលើ​ចិញ្ចើមផ្លូវ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 January, 2018  ម៉ោង 08:18 | សន្តិសុខ​សង្គម

    ​ភ្នំពេញ​៖ អ្នករត់ម៉ូតូឌុប​ម្នាក់ គេ​ប្រទះឃើញ​ដេកស្លាប់​លើក​ចិញ្ចើមផ្លូវ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ព្រលឹម ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ នៅលើ​បណ្ដោយ​ផ្លូវ​លេខ​ន​១០១១​កែង​ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ​នគរបាល​មូលដ្ឋាន​បាន​ឆែកឆេរ​លើ​សាកសព​រកឃើញ​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក ដែលមាន​ឈ្មោះ តុល វ៉ិ​ត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ផ្ទះ​១៤៦ ផ្លូវលំ ភូមិ​ទួល​សំបួរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធាន​ភ្នំពេញ​។ ហើយ​នៅក្បែរ​សាកសព​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​២០០៦ ពាក់​ស្លាក់​លេខ​ភ្នំពេញ 1X- 4733​។​

    ​ក្រោយពី​ពិនិត្យ​សាកសព​សមត្ថកិច្ច​បាន​ស​ន្និ​ដ្ខា​ន​ថា​បុរស​នោះ​ខ្យល់គ ហើយ​បាន​ទំនាក់ទំនង​ហៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួល​យស​ព​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...