• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​មន្ត្រី​អាវុធហត្ថ​១​នាក់​-​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​១​នាក់ និង បុគ្គលិក​របស់​អង្គការក្រៅរដ្ឋាភិបាល​១​នាក់ សង្ស័យ​ក្រុម​ឈ្មួញ​ឈើ​ស្ទាក់​បាញ់​សម្លាប់ចោល​កណ្តាល​ព្រៃ​?
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 January, 2018  ម៉ោង 08:20 | សន្តិសុខ​សង្គម

    ​ខេត្ត​មណ្ឌល​គី​រី​៖ ការ​ស្ទាក់​បាញ់សម្លាប់​មន្ត្រី​អាវុធហត្ថ ១​នាក់​-​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​១​នាក់ និង បុគ្គលិក​របស់​អង្គការក្រៅរដ្ឋាភិបាល​១​នាក់ មជ្ឈដ្ឋាន​ទូទៅ​កំពុង​សង្ស័យថា ជា​អ​ស្នាដៃ​របស់​ក្រុម​ឈ្មួញ​ឈើ​ដែល​កំពុង​លួច​កាប់​ឈើ​ខុសច្បាប់​រត់ពន្ធ​ទៅ​ប្រទេស​វៀតណាម​។ ករណី​បាញ់ប្រហារ មន្ត្រី​ការពារ​ព្រៃឈើ​នេះ ត្រូវបាន​អាជ្ញាធរខេត្ត​មណ្ឌលគិរី​ថ្លែងឱ្យដឹងថា ធ្វើឡើង​នៅវេលា​ម៉ោង​ចន្លោះ​៤-៥ ល្ងាច​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ចម្ងាយ​ប្រមាណ​ជា​២៥ គីឡូម៉ែត្រ ពី​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​អូ​ររ​លែ ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌល គិរី​។​

    ​ដោយឡែក​ករណីនេះ លោក​អភិបាលខេត្ត​មណ្ឌល​គី​រី ស្វាយ សំ​អ៊ាង បាន​ថ្លែង ប្រាប់​បណ្តាញ​ព័ត៌មាន​ឲ្យ​ដឹងថា ករណី​ផ្ទុះអាវុធ​នេះ​កើតឡើង​រវាង​កម្លាំង​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​។ តាម​ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ករណីនេះ​មាន​អ្នកស្លាប់​៣​នាក់ (​មន្ត្រី​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន និង​ម្នាក់​ជា​បុគ្គលិក​របស់​អង្គការក្រៅរដ្ឋាភិបាល​)​។​

    ​ជនរងគ្រោះ​ទាំង​៣​នាក់​រួមមាន​៖ ទី​១៖ ឈ្មោះ សេក វ​ឌ្ឍ​នា ជា​មន្ត្រី​អាវុធហត្ថ (​ស្លាប់​), ទី​២៖ ឈ្មោះ កើត សុខ​ណៃ ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន (​ស្លាប់​) និង​ទី​៣៖ បុគ្គលិក​របស់​អង្គការក្រៅរដ្ឋាភិបាល (​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​)​។​

    ​ចំណែក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ បានចេញ​បញ្ជា​ជាបន្ទាន់​ឲ្យ​កម្លាំង​សមត្ថកិច្ច នៃ​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ឱ្យ​ចុះ​ពិនិត្យ​ករណី​ផ្ទុះអាវុធ​សម្លាប់​មន្ត្រី​ខាងលើ​៣​នាក់​នេះ នៅ​ចំណុច​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី​នេះ​ផងដែរ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...