• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ស្លាប់​១​នាក់ របួសធ្ងន់​ស្រាល​២​នាក់ ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា បើក​វ៉ា​នឹង​ម៉ូតូ​ផ្សេងទៀត​ទាក់​ដៃ​ច​ង្កូ​ចរេ​ទៅបុក រថយន្ត​សាំ​យ៉ុង បញ្ច្រាសទិស​គ្នា​ពេញទំហឹង !
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 30 January, 2018  ម៉ោង 15:25 | សន្តិសុខ​សង្គម

    ​ខេត្តកណ្តាល​/​ស្រុក​កៀនស្វាយ​៖ បុរស​ម្នាក់​បើក​ម៉ូតូឌុប​ស្ត្រី​២​នាក់ វ៉ា​ជែង​ម៉ូតូ​១​គ្រឿង​ទៀត​ទាក់​ដៃ​គ្នា​បាន​រេ​ទៅបុក​រថយន្ត​សាំ​យ៉ុង​១​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា ពេញទំហឹង​បណ្តាលឱ្យ​អ្នក​ឌុប​ស្លាប់​ភ្លាមៗ និង​អ្នករួមដំណើរ​របួសធ្ងន់​ស្រាល​។ ហេតុការណ៍​នេះ​បា​កកើតឡើង​កាលពី​វេលា​ម៉ោង ១៦ និង​៣០​នាទី ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ ទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​ករណី​កើតឡើង​នៅលើ​ផ្លូវជាតិ លេខ​១​ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨​ចំណុច ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល​។​

    ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំរោង​ធំ​បានឱ្យ​ថ៊​ដឹងថា ករណី​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ កើតឡើង​រវាង​ម៉ូតូ​ម៉ាក​SUZUKI SMASH 110 ពណ៌​ខ្មៅ ប្រភេទ​ស្រី ពាក់​ផ្លាកលេខ ភ្នំពេញ 1AV-0088 បើកបរ​ដោយ​ឈ្មោះ គិត សា​រ៉ុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ខ្ពប ឃុំ​ព្រែក​សំបួរ ស្រុក​ពាម​ជ​រ៍​ខេត្តព្រៃវែង (​ស្លាប់​នៅ​កន្លែងកើតហេតុ​) អ្នករួមដំណើ​ពីរ​នាក់ ទី​១-​ឈ្មោះ​គង់ សា​វី ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ទី​លំ ភូមិ ខ្ពប ជាមួយគ្នា​(​របួសធ្ងន់​) ប​ញ្ជួ​ន​ទៅ​ព្យាបាល មណ្ឌល​សុខ ភាព​សំរោង​ធំ និង​ទី​២ -​ឈ្មោះ ឃិន ស្រេង ភេទ​ស្រី​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ (​របួសស្រាល​) បើកបរ​ក្នុង​ទិ​ដៅ ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ។​

    ​ពេល​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បើក​វ៉ា​ជែង​ម៉ូតូ​ហើយ​ប៉ះ​ដៃចង្កូត​គ្នា​ធ្វើឱ្យ​ដួល​បោក​ទៅខាង​ឆ្វេង ទៅបុក​ជាមួយ​រថយន្ត​ម៉ាក SSANG YONG ISTANA ពណ៌ លឿង​ប្រភេទ ដឹក​អ្នកដំណើរ​ធុន​តូច ពាក់​ផ្លាក​ភ្នំពេញ 2AF-7086 បើកបរ​ដោយ​ឈ្មោះ ផាន សម្បត្តិ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោន ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដោយមាន​អ្នករួមដំណើរ​ចំនួន​៥​នាក់ ដែល​បើក មាន​ទិស​ផ្ទុយគ្នា (​ភ្នំពេញ ទៅ​អ្នក​លឿង​) បណ្តាលឱ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ និង​របួសធ្ងន់​ស្រាល​២​នាក់​។​ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​បាន​បើក រត់គេច​ទៅមុខ បាន​ចំងាយ​២​គីឡូម៉ែត្រ​ត្រូវបាន ប្រជាពលរដ្ឋ​ចាប់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​សំរោង​ធំ​។​

    ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំរោង​ធំ​បាន​ឱ្យដឹងទៀតថា ម៉ូតូ​ខូច​ស្រាល​១​គ្រឿង រថយន្ត​ខូច​ស្រាល​១​គ្រឿង យកមក​រក្សា​ទុកជា ភស្តុ​ុ​តាង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​។ សព​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់​ឈ្មោះ​គង់ សា​វី ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ អ្នកបើកបរ​រថយន្ត​ឃាត់​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ។ តាម​ការសន្និដ្ឋាន​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​គិត សា​រ៉ុង ធ្វេស ប្រហែស​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បើក​លឿន ហើយ​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​(​មាន​កំហុស​៧០%)​។ អ្នកបើកបរ​រថយន្ត​ឈ្មោះ​ផាន សម្បត្តិ បើក រត់គេច​មិន​ឈប់​ទទួលខុសត្រូវ ខុស​នឹង​មាត្រ​៣៤​និង​មាត្រ​៣៥ នៃ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​(​មាន​កំហុស​៣០%)៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...