• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • សិស្សសាលា​អាយុ​១២​ឆ្នាំ​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​អាយុ​១៤​ឆ្នាំ​របួសធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​ដួល ត្រូវ​រថយន្ត​កុង​តៃ​នឺ មកពី​ក្រោយ​កិន​យ៉ាង​កំរោល​

    ​ភ្នំពេញ​៖ សិស្សសាលា​អាយុ​ម្នាក​១២​ឆ្នាំ និង​ម្នាកទៀត ១៤​ឆ្នាំ កំពុង​ជិះ​ម៉ូតូឌុប​គ្នា បាន​ដួល​មិនដឹង​មូលហេតុ ទាក់​ដៃចង្កូត ឬ​ចាប់​ហ្វ្រាំង​មុខ គាប់​ជួន​ត្រូវ​រថយន្ត​កុង​តៃ​នឺ បើក​ពីក្រោយ​កិន​ទាំង​កំរោលបណ្តាលឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២០ និង​៣០​នាទី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ នៅ​ផ្លូវជាតិ​លេខ​១ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា សព​ជនរងគ្រោះ​ឈ្មោះ ពៅ ឆេង​លី ភេទ​ប្រុស អាយុ​១២ ឆ្នាំ ជា​សិស្ស និង​ជនរងគ្រោះ​របួសធ្ងន់ មានឈ្មោះ យ៉ុង រស្មី អាយុ​១៤​ឆ្នាំ ជា​សិស្ស ជនរងគ្រោះ​ទាំងពីរ​នាក់ រស់នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

    ​សមត្ថកិច្ច​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​វ័យក្មេង ២​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​PCX ពណ៌​ស ពាក់​ស្លាក​លេខ​នគរបាល 1 -7218 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ​ដួល មិនដឹង​មូលហេតុ គាប់​ជួន​មាន​រថយន្ត​កុងតឺន័រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-9312 ធ្វើដំណើរ​ស្រប​ទិស​គ្នា មកពី​ក្រោយ​កិន​ទាំង​កំរោល​បណ្តាល​ឲ្យ យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ចំណែក​យុវជន​ម្នាក់ទៀត រងរបួស​ធ្ងន់ធ្ងរ​។ ភ្លាមៗ​នោះ​រថយន្ត​បង្ក្ក បាន​ព្យាយាម​បើក​រត់ បាន​បាន​ចំងាយ​ប្រហែល​ជិត​២​គីឡូ ម៉ែត្រ ទើប​ទើប​ឈប់​ហើយ​អ្នកបើកបរ ចុះ​ពីលើ​រថយន្ត​រត់គេចខ្លួន​។​

    ​សមត្ថកិច្ច​ឱ្យដឹងទៀតថា ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​សព ត្រូវបាន​សមត្ថកិច្ច ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ មក​ទទួល​។ ដោយឡែក​ម៉ូតូ និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍ ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាមច្បាប់​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...