• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ក្រុម​តន្ត្រីសម័យ​៥​នាក់​ត្រូវ​ជន​ស​ង្ស​យ​១​ក្រុម​ជិះ​ម៉ូតូ​តាម​ព្រួត​វាយ និង​គប់​ដុំថ្ម​ខ្លះ​បណ្តាល​ឲ្យ​របួស និង​ខូចខាត​រថយន្ត​សង្ស័យ​ខឹង​រឿង​ថែម​ម៉ោង​មិនបាន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 30 January, 2018  ម៉ោង 12:58 | សន្តិសុខ​សង្គម

    ​ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​តាម​ព្រួត​វាយ និង​ខ្លះ​គប់​ដុំថ្ម ខ្លះ​វាយ​នឹង​ដែក​ទីប ទៅលើ​ក្រុម​តន្ត្រីករ​កំពុងធ្វើដំណើរ​ដោយ​រថយន្ត​ដឹក​ឧបករណ៍​ភ្លេង និង​ខ្លះ​ជិះ​ម៉ូតូ បង្ក​ឱ្យ​ខូចខាត​រថយន្ត និង បង្ក​របួសស្នាម​ជាច្រើន​នាក់​។ អំពើហិង្សា​នេះ​បាន​កើតឡើង​ដោយសារ ក្រុម​ជនសង្ស័យ​ខឹងសម្បារ​នឹង​ក្រុម​តន្ត្រី​មិន​ព្រម​ថែម​ម៉ោង​ប្រគំ​តន្ត្រី​ត​ជូន ក្នុង​ពិធីមង្គលការ មុន​ឈានដល់​ករណី​វាយដំ​នេះ ខណៈ​នៅឯ​ភូមិ​ពួកគេ​បាន​ទន្ទាំ​បាក់​ឆាក​អស់​មួយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃទី​២៦ ខែមករា​ឆ្នាំ​២០១៨ នៅ​ភូមិ​ដុង​អារ​ញ្ញា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៨​។

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ទាំង​៥​នាក់ តែ​គេ​ស្គាល់​អត្តសញ្ញាណ​២​នាក់ ទី​១-​ឈ្មោះ​ម៉ៃ ចាន់ថា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ របួស​ក្រោម​ភ្នែក​ខាងស្តាំ (​ម្ចាស់​តន្ត្រីសម័យ​ម៉ៃ​ចាន់ថា​) និង​ទី​២-​ឈ្មោះ សៅ លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សាច់ញាតិ ជនរងគ្រោះ​ខាងលើ​ហើយ​អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​

    ​ជនរងគ្រោះ​ឈ្មោះ​ម៉ៃ ចាន់ថា បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា គ្រួសារ​មួយ​នៅក្នុង​ភូមិ​កើតហេតុ គេ​រៀប​អាពាហ៍ពិពាហ៍ ហើយ​បាន​ជួល​ក្រុម​តន្ត្រី​គាត់​ទៅលេង​មន ដោយ​កំណត់​ត្រឹម​ម៉ោង​៣​រសៀល​បញ្ឈប់​។ លុះដល់​ម៉ោង​កំណត់​ម្ចាស់​កម្មក​វិធី​គេ​សុំ​ត​ម៉ោង​១​ឬ​២​ម៉ោង​ថែមទៀត តែ​គាត់​មិន​ត​ឲ្យ​ព្រោះ​រវល់​ជាប់​ទៅលេង​មួយកន្លែង​ទៀត នៅ​ល្ងាច​ថ្ងៃ​ដដែល​ក្នុង​ទីប្រជុំជន​ប៉ោយប៉ែត​។ ស្រាប់​តែមាន​អ្នក​ចង់​រករឿង​ដោយ​នាំគ្នា​ឡើង​លោត​រហូត​បាក់​ឆាក​តន្ត្រី​គាត់​អស់​១​ផ្ទាំង​។​

    ​ជនរងគ្រោះ​បន្តថា ដើម្បី​បញ្ចៀស​បញ្ហា​ម​គាត់​ហាម​ក្រុម​ភ្លេង​មិន​ឲ្យ​មាត់​ទេ​ដោយ​ឲ្យ​នាំគ្នា​រើ​ឆាក​ដាក់​លើ​រថយន្ត​។ ក្រោយ​រៀបចំ​ឧបករណ៍ និង​ឆាក​ដាក់​លើ​រថយន្ត​រួចរាល់​គាត់​ក៌​បើករថយន្ត​ចេញ​មិនទាន់បាន​២០០​ម៉ែត្រ​ផង ស្រា​តែមាន​ជនសង្ស័យ​ជាច្រើន​នាក់​បើក​ម៉ូតូ​តាម​ពីក្រោយ​ប្រដាប់​ដោយ​ដំបង បំពង់​ទីប​ដែក និង​ដុំថ្ម មក​ព្រួត​វាយ និង​គប់​ក្រុម​ភ្លេង​របស់គាត់​៤​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​ម​តាម​ក្រោយ​រថយន្ត​។ គាត់​ថា​ដំបូង​គេ​វាយ​ចំ​ជនរងគ្រោះ​ឈ្មោះ​សៅ លី ១​ដំបង​ចំ​ត្រគៀក​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ក្រុម​បង្ក​នាំគ្នា​ព្រួត​វាយ​ទាត់​ធាក់​លុះ​គាត់​មើល​តាម​កញ្ចក់​មើល​ក្រោយ​ឃើញ​ក៏​ឈប់​រថយន្ត​ចុះទៅ​ជួយ ដឹងអី​ក្រុម​ជនសង្ស័យ​មក​ទាញ​ដែក​លើ​រថយន្ត​របស់គាត់​វាយ​គាត់​ឲ្យ​របួស​ក្រោម​ភ្នែក​ខាងស្តាំ​ថែមទៀត​។​

    ​ជនរងគ្រោះ​បាន​បន្តទៀតថា ដោយសារ​ឃើញ​សភាពការណ៍​មិន​ស្រួល​លើក​ជនរងគ្រោះ​ឈ្មោះ សៅ លី ដាក់​លើ​រថយន្ត​និង​ប្រាប់​អ្នកផ្សេង​ឲ្យ​បើក​ម៉ូតូ​រត់​រួមទាំង​គាត់​បើករថយន្ត​រត់​ផងដែរ​។ នៅពេល​គាត់​បើករថយន្ត​រត់​ក្រុម​ជនសង្ស័យ​តាម​វាយ​បែក​កញ្ចក់​រថយន្ត​ផ្នែក​ខាងមុខ​និង​បែ​កញ្ចក់​មើល​ក្រោយ​។​ក្រោយ​ហេតុការណ៍​កើតឡើង​គាត់​បានដាក់​ពាក្យបណ្តឹង​ក្រុម​បង្ក​រួចហើយ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​និមិត្ត ដើម្បី​ឱ្យជួយ​រក​យុត្តិធម៌ និង​ចាប់​ជនសង្ស័យ​យក​ផ្តន្ទាទោស​តាមច្បាប់​។ ករណីនេះ​មហាជន​ចាំមើល​សមត្ថ​កិច្ចចាត់កា​រ​យ៉ាងដូច​? ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...