• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • គម្រោង​សាងសង់​ស្ពាន​ដោយ​ការ​រួបរួមគ្នា ត្រូវបាន​អាកខាន​ដោយ​លោក​អនុប្រធាន​ភូមិ​រាំងស្ទះ និង​បំផ្លិចបំផ្លាញ​បន្ទាប់ពី​ប្រជាពលរដ្ឋ​មិន​ព្រម​បង់ប្រាក់​ចំនួន ១០ ម៉ឺន​ដុល្លារ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 30 January, 2018  ម៉ោង 09:38 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ បន្ទាប់ពី​ប្រជាពលរដ្ឋ​ចំនូ​ន​១៣០ គ្រូ​សារ​រស់នៅ​ក​ក្នុងភូមិ​លេខ ០១ សង្កាត់ លេខ ០១ ក្រុងព្រះសីហនុ​បានធ្វើការ​ចោទប្រកាន់​ទៅលើ​លឹម សំ អឿន ហៅ​ចាន់​មាន​តួនាទី​ជា​អនុ​ប្រធានភូមិ​ថា​បាន​នឹង​កំពុង​គៀបសង្កត់ ពួកគាត់​នូវ​ទឹកប្រាក់​ចំនួន​ ១០០០០០ ​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ធ្វើ​ស្ពានថ្ម​ឆ្លង​អូរ នាពេល​ចុង​ក្រោយនេះ ក្រុម​ប្រជាពលរដ្ឋ​បាន​បន្ត​ប្តឹង​ទៅកាន់​រដ្ឋា​បាល​ខេត្ត ទាមទា​ដកតំណែង​ចេញពី​អនុ​ភូមិ និង​ស្ថាប័ន​តុលាការ​ពីបទ​ជេ​ប្រមាថ​ប្រជាពលរដ្ឋ និង បំផ្លិចបំផ្លាញ​សម​ទ្ឋិ​ផល​ប្រជាពលរដ្ឋ​ក្នុង​ដី​សា​ធា​រណះ​របស់​រដ្ឋ​។​

    ​ស្តែង​ចេញពី​ទង្វើ​មិន​ទទួលខុសត្រូវ​របស់ អាណាព្យាបាល​របស់​ប្រជាពលរដ្ឋ ឈ្មោះ លឹម សំអឿន មាន​តួនាទី​ជា​អនុ​ប្រធានភូមិ ដែល​កំពុង​គៀបសង្កត់​ប្រជាពលរដ្ឋ ផ្ទុយ​ពី​អនុ​សាស​ន៏​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី កាលពី​ចុង​ស​ប្តា​ហ៏​កន្លងទៅនេះ ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១៣០​គ្រួសារ​មកពី​០២ ក្រុម បាន​បន្តដាក់ពាក្យ​បណ្តឹង ទៅកាន់​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ប្រព​ន្ឋ​តុលាការ​ចំនួន​០២​ករណី​ផ្សេងគ្នា ដោយ​ករណី​ទីមួយ​ទាមទា​អោយ​រដ្ឋបាលខេត្ត​ស៊ើបអង្កេត និង ពិនិត្យ​ទៅលើ​បុគ្គល​ឈ្មោះ លឹម សំអឿន មាន​តួនាទី​ជា​អនុ​ប្រធានភូមិ ដែល​កំពុង​ជិះជាន់ និង គៀបសង្កត់​ប្រជាពលរដ្ឋ​ក្រីក្រ ជេ​ប្រមាថ និង បំបាន​បំផ្លិចបំផ្លាញ​ទ្រព្យ​ស​ម្បិ​ត្តិ​រួម​របស់​ពលរដ្ឋ​ដែល​បាន​រ៉ៃ​អង្គាស​គ្នា​សាងសង់​ស្ពាន​សា​ធា​រណះ បំរើ​ផល​ប្រ​យោ​ជ​ន៏​រួម​។​

    ក្រុម​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ បាន​បញ្ជាក់ថា ថ្មីៗ​នេះ​ខណៈពេល​បងប្អូន​ប្រជា ពលរដ្ឋ​ក្នុង ភូមិ រូ​ម គ្នា​ធ្វើការ​សាងសង់​ស្ពានថ្ម​ឆ្លង​អូរ​មួយ​ខ្សែរ​ប្រវែង ១៩ ម៉ែត្រ ទទឹង​០៤​ម៉ែត្រ ដើម្បី ឆ្លងកាត់​អូរ ត​ភ្ជាប់ ពីរ​ផ្លូវ​ក្នុងភូមិ ឆ្ពោះទៅកាន់​ផ្លូវធំ (​ផ្លូវជាតិ លេខ​០៤) ក៏​ស្រាប់តែ លិចមុខ​លោក អនុប្រធាន ភូមិ លេខ​០១​ឈ្មោះ លឹម សំ អឿន ហៅ​ចាន់​មក​ធ្វើការ​ហាមឃាត់​មិន​អនុ​ញា​ត្តិ​ឲ្យ​សាងសង់ ដោយ អះអាងថា​ស្ពាន ថ្ម​ដែល ប្រជាពលរដ្ឋ​រៀបចំ​សាងសង់ នោះ​គឺ បុក​ចំ​ផ្លូវ​នែ​ដី​របស់​ខ្លូន ដូច នេះ​បើ​ចង់​ធ្វើការ​សាងសង់ លុះត្រាតែ​ប្រជាពលរដ្ឋ ឲ្យ​លុយ​គាត់​ចំនួន ១០,០០០០ (​ដប់​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​) ទើបបាន តែបើ​មិន​អញ្ចឹង​ទេនោះ មិនអាច​សាងសង់​បានឡើយ ហើយ​ក្នុងករណី​ប្រជាពលរដ្ឋ នៅតែ​បន្ត​សាងសង់ គាត់​គំរាមថា នឹង​ហៅ​កម្លាំងប្រដាប់អាវុធ ចាប់​ដាក់ កុគ​ដាក់ច្រវ៉ាក់​មិន​ឲ្យ​ន​ណា​ម្នាក់ រូ​ច​ខ្លូន ឡើយ​(​ចង់ដឹង​សាក់មើល​)​។​

    មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ឈ្មោះ លឹម សំអឿន ហៅ ចាន់​នេះ បាន​បញ្ជា​កូនចៅ មក​បំផ្លាញ​ការដ្ឋាន​សាងសង់​ស្ពាន​របស់​ប្រជាពលរដ្ឋ ដោយ​កាយ​ចាក់ដី​លប់ និង បាន​បោះបង្គោល​នៅក្នុង​អូ​សា​ធា​រណះ សាងសង់​ខ្ទម​ចំ​កណ្តា​ផ្លូវ​សា​ធារ​ណះ បង្ករ​រាំងស្ទះ​ដល់​ដំណើរ​សាងសង់​ផ្លូវ​សា​ធារ​ណះ ដែល​ផ្ទុយ​ពី​យុ​ទ្ឋ​សាស​ន៏​ចំបង​របស់​របស់​សម្តេច នាយករដ្ឋមន្ត្រី ដែល​តែងតែ​គិតគូរ​អំពី​បញ្ហា ផ្លូវ ស្ពាន ថ្នល់ នេះ​។​ ដូចនេះ​យោងតាម​សកម្មភាព​នេះ ក្រុម​ប្រជាពលរដ្ឋ​ក្នុងភូមិ​០១ ពិតជា​មិនអាច​ទទួលយកបាន​នូវ​ថ្នាក់ដឹកនាំ ដែល​គៀបសង្កត់ កូនចៅ​ខ្លួនឯង​នោះ ហេតុនេះ​សូម​អាជ្ញាធរ​ពាក់​ព័​ន្ឋ ជាពិសេស​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ ដែលមាន​ឯកឧត្តម យន្ត មីន​មេត្តា​ពិនិត្យ​និង ពិចារណា​ទៅលើ​ទង្វើ​របស់​បុគ្គល​ឈ្មោះ លឹម​សំ អឿន នេះ​ផង បើ​ពុំ​ដូច​នោះទេ ប្រជាពលរដ្ឋ​ពិតជា​អស់ជំនឿ​ជាក់​ជាពុំខាន ក្នុង​ឪ​កាស​បោះឆ្នោតជាតិ នា​ថ្ងៃ​ខាងមុខ​។​

    ​ជុំវិញ​បញ្ហា​នេះ លោក ឈិ​ត សុផាត ចំពោះ​រឿងនេះ លោក​មានការ​ពិបាក​ខ្លាំងណាស់ វា​ជា​រឿង​ជា​ទំនាស់​បុគ្គល និង ប្រជាពលរដ្ឋ ទុកអោយ​មន្ត្រី​ជំនាញ និង អាជ្ញាធរខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​ទៅ​ចុះ​។ ប៉ុន្តែ បើ​និយាយអោយចំ​ទៅ​ភាគី​ទាំងពីរ​គួ​តែ​ស្វែងរក​នៅ​ដំណោះស្រាយ​ណាមួយ​ឈ្នះៗ​ទាំងសងខាង​ទៅ មិនគួ​ណា​យកឈ្នះ ចាញ់​រៀងៗ​ខ្លួន​នោះទេ​។​

    ​ដោយឡែក លោក អ៊ី សុខ ឡេង បាន​ប្រាប់ បណ្តាញ​ព​ត៏​មាន​ថា ចំពោះ​ករណី​វា​ហួស​ដែន​សមត្ថកិច្ច​របស់លោក ព្រោះ​ប្រជាពលរដ្ឋ បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាខេត្ត និង ប្រ​ព័​ន្ឋ​តុលាកា​រួចហើយ ប៉ុន្តែ​លោក​ចុះ​ធ្វើការ​ដោះស្រាយ ប្រសិនបើ​រដ្ឋា​បាល​ចំណារ មក អោយ រដ្ឋបាល​ក្រុង​ធ្វើការ​ដោះស្រាយ​។​

    ​ទាក់ទិន​ទៅនឹង​បណ្តឹង​នេះ​ផងដែរ លោក អ៊ី​ធា​រិ​ន នាយក​ការិយាល័យ​អន្តរ​វិស័យ នៃ​សាលាខេត្ត​ព្រះសីហនុ បាន​គូស​បញ្ចាក់​ផងដែរ​ថា ជុំវិញ​បណ្តឹង​របស់​ពលរដ្ឋ​នៅ​ចំនុច​ភូមិ​០១ សង្កាត់​លេខ​០១ នោះ លោក ពុំទាន់​ទទួលបាន​ពាក្យបណ្តឹង​នោះទេ ប៉ុន្តែ​ប្រសិនបើ​មកដល់​ដៃ​លោក​នឹង​ចាត់ការ​ភ្លាម មិន​ទុកអោយ​បងប្អូន​ប្រជាពលរដ្ឋ​អស់សង្ឃឹម​នោះទេ ៕ ទន់ សុខ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...