• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ជ្រូក​រត់ពន្ធ​ពី​វៀតណាម​មក​កម្ពុជា គ្មាន​ការត្រួតពិនិត្យ​ជំងឺ ក្រឡាប់​ឡាន​នៅ​ត្បូងឃ្មុំ គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​ឡើយ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 January, 2018  ម៉ោង 14:25 | សន្តិសុខ​សង្គម

    ​ខេត្ត​ត្បូងឃ្មុំ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ រថយន្ត​ដឹក​ជ្រូក​ក្រឡាប់​លោតឆ័ត្រ ធ្លាក់​ជ្រូក​រត់​ពាសពេញ​ចំការ​ដំឡូង កាលពី​វេលា​ម៉ោង ៧ និង​៣០​នាទី​ព្រឹក ស្ថិតនៅ​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៣៦-១៣៧ លើផ្លូវ​ជាតិ​លេខ ០៨ ស្ថិតក្នុង​ភូមិ​អូរ​ព្រីង ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ករណីនេះ​ពលរដ្ឋ​បាន​រាយការណ៍​ដល់​អ្នក​សារព័ត៌មាន​ដើម្បី​ទម្លាយ​។​

    ​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​៖ ជ្រូក​នេះ​គឺ​ពួក​ឈ្មួញ​លួច​នាំ​ឆ្លងដែន​ចេញមក​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​នានា ជាប់​ព្រំដែន​នឹង​ស្រុក​ពញាក្រែក​រាល់ពេល​យប់ៗ ដោយ​គេ​សង្ស័យថា អំពើ​រត់ពន្ធ ទំនិញ​នានា ដូចជា​សត្វ​ជ្រូក​នេះ​ពួក​ឈ្មួញ​ធ្វើឡើង​តែ​ពេលយប់ៗ ដោយ​ឃុបឃិត ជា​មួ​ជំនាញ​ពាក់ព័ន្ធ ប្រចាំ​ច្រករបៀង​និ​មួយៗ មាន នគរបាល​ព្រំដែន គយ មន្ត្រី​បសុពេទ្យ ដូច្នេះ​សត្វ​ជ្រូក​ប្រាកដជា​គ្មាន​ការត្រួតពិនិត្យ​ជំងឺ​ទេ ព្រោះតែ​ជួយ​បិតបាំង​ដើម្បី​លាភសក្ការៈ​ផ្ទាល់ៗ​ខ្លួន​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...