• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ជា​មន្ត្រី​យោធា​ផង ជា​ជា​អ្នកយកព័ត៌មាន​ច្រើន​អង្គភាព (​សេរីភាព​ខ្មែរ និង MCK TV online) បាន​ឈ្លៀត​ដឹកជញ្ជូន​ឈើ​គ្រញូង ពី​ខេត្តព្រះវិហារ មក​ជាប់អន្ទាក់​ប៉ូលីស ស្រុក​មេមត់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 January, 2018  ម៉ោង 13:51 | សន្តិសុខ​សង្គម

    ​​ខេត្ត​ត្បូងឃ្មុំ​៖ មន្ត្រី​យោធា ជ្រក​ក្រោម​អត្តសញ្ញាណ​ជា​អ្នកសារព័ត៌មាន កាន់​កាត​កាសែត​ច្រើន​អង្គភាព បានធ្វើ​ជំនួញ​ដឹកឈើ​គ្រញូង​ខុសច្បាប់​លោតឆ័ត្រ​តាម​រថយន្ត​កាមរី​បា​ឡែ​ន ពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ តែ​មក​ជាប់អន្ទាក់​នគ​របាល​ប្រឆាំង​បទ​ល្មើ​ដ​សេដ្ឋកិច្ច​ស្រុក​មេ​មុត​ស្ទាក់​ចាប់បាន មុនពេល​ឈើ​នោះ​ត្រូវ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨​។​

    ​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ខាងលើនេះ ជា​មន្ត្រី​យោធា​មានឈ្មោះ ហាក់ ប៉ូលីស ពាក់​ពាក់​ស័ក្តិ ឈ្មោះ សួស ណៃ អ្នកយកព័ត៌មាន​ឲ្យ​កាសែត «​សេរីភាព​ខ្មែរ​» និង​ជា​ប្រធាន​សាខា MCK TV online ប្រចាំខេត្ត​កំពង់ធំ​។​

    ​ក្រោយ​ការសួរនាំ​ជនសង្ស័យ​បាន​សារភាព ប្រាប់​សមត្ថកិច្ច​ថា កន្លងទៅ​រូបគេ​បាន​ដឹកជញ្ជូន​ឈើ​គ្រញូង ចេញពី​ខេត្តព្រះវិហារ នាំទៅ​វៀតណាម​តាម​ច្រក​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពត ជាច្រើនលើក តែ​នៅពេលនេះ ចង់​សាក់​សាក​នាំចេញ​តាម​ខេត្ត​ត្បូងឃ្មុំ​វិញ ប៉ុន្តែ​ក៏ត្រូវ​បាន​កម្លាំង​នគរបាល​បង្ក្រាប​បានតែ​ម្តង​។​

    ​សមត្ថកិច្ច​ដកហូតរ​ថ​យន្ត​ម៉ាក Camry បា​បា​ឡែ​ន មួយគ្រឿង ជាមួយ​ឈើ​គ្រញូង​ពេញ​ម៉ា​គូទ​រថយន្ត​ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាម​នីតិវិធី​។ ជនសង្ស័យ​ត​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...