• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​គ្រូបង្រៀន​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​ប​ញ្វ្រា​សទិស វ៉ា​ជែង​ជ្រុល​មក​បុក ប៉ើង​ដូច​សី ស្លាប់​ភ្លាមៗ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 January, 2018  ម៉ោង 11:50 | សន្តិសុខ​សង្គម

    ​ខេត្តសៀមរាប​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជា​គ្រូបង្រៀន​ជិះ​ម៉ូតូ​ម្នាក់ឯង ត្រូវ​រថយន្ត​បញ្ច្រាស់ទិស​វ៉ា ជ្រុល​មក​បុក​ពេញទំហឹង​ស្លាប់​យ៉ាង​សង្វេក កាលពី​វេលា​ម៉ោ​១៦ និង​១០​នាទី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ កំណាត់​ផ្លូវជាតិ​លេខ​6 មុខ​តម្បាញ​សូត្រ​ព្រៃ​ក្មេង​ទឹកដី ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា រថយន្ត​បង្ក​ម៉ាក អុ​ី​យុន​ដាយ HYUNDAI ពណ៌​សលាយ​ខៀវ ប្រភេទ​រថយន្ត​ទេសចរណ៍ ២៤​កៅអី ពាក់​ស្លា​លេខ សៀមរាប 3A-1131 បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្រោយពី​បង្កហេតុ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។ ចំណែក ជន​រង​គ្រេ​ាះ​ឈ្មោះ ហល់ ហឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​គ្រូបង្រៀន រស់នៅ​ភូមិ​សំរោង​យា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្ត​សៀម រាប​។ បើក​ម៉ូតូ​ម៉ាក ហុងដា C125 សេរី​២០១៧ ពាក់​ស្លាក​លេខ សៀមរាប 1D-0543 ទិសដៅ​ពី​លិច ឆ្ពេ​ាះ​ទៅ​ទិសខាងកើត បញ្ច្រាស​គ្នា បណ្តាលឱ្យ​ស្លាប់​នៅ​។​

    ​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​បាន​ចុះទៅ​វាសវែង​កសាង​នី​តី​វិធី និង​ដក​វត្ថុតាង​ទាំងពី​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​។ រីឯ​សាកសព​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅ​តា​ប្រពៃណី​ន​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...