• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​អ្នកលេង​ល្បែង​មាន់​ជល់ និង​អាប៉ោង រត់​ចែក​ជើង​គ្នា បាតជើង​ស​ព្រាត ខណៈ​នគរបាល លប​ចុះបង្ក្រាប​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 January, 2018  ម៉ោង 10:30 | សន្តិសុខ​សង្គម

    ​ខេត្តកណ្តាល ៖ អ្នកញៀន​ល្បែង​ជាង​១០០​នាក់ រត់​ចែក​ជើង​គ្នា​ចោល​ឡាន​ចោល​ម៉ូតូ ចោល​ទាំង​អា​គក ដោយសារ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រា​ស្រាល​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្អាង បាន​លប​ចុះបង្ក្រាប​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង​មួយកន្លែង​នៅ​ចំណុច ព្រែក​ម៉ៅ ភូមិ​ស្វាយ​ជួ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​៣០​នាទី​។​

    ​មន្ត្រីនគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុតាង​រួមមាន មាន់​ចំនួន​០៦​ក្បាល​, កញ្ចក់​ជ្រុង​១, ជញ្ជីង​១, កំប៉ុង​ថ្នាំ​បាញ់​ពណ៌​ចំនួន​០២, បង់​រុំ​ជើងមាន់​១៥​ដុំ​ធំ​, ចាន​និង​គម្រប​អាប៉ោង​ចំនួន​០១, កម្រាល​អាប៉ោង ចំនួន​០១, ស្បែកជើង ចំនួន​១២​គូរ​, កៅអី​ជ័រ ចំនួន​៤០, ម៉ូតូ​ចំនួន​៣២​គ្រឿង​, រថយន្ត​បា​ឡែ​ន ០១​គ្រឿង​, ថង់​ផ្លាស់​ស្ទីក​រុំ​សង្វៀនមាន់​ពណ៌​ស​២​ដុំ​។ ដោយឡែក​អ្នកលេង ជាង​១​រយ​នាក់ បាន​រត់គេចខ្លួន​បាត់​អស់ ដោយសារ​នគរបាលរ​ត់​ដេញចាប់​មិនទាន់​។​

    ​សមត្ថកិច្ច​បាន​បន្តថា មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​ថា​នៅ​ទីតាំង​ខាងលើ​មាន​លួច​បើក​លេង​ស៊ីសង ក្រោយពី​ទទួលដំណឹង​ភ្លាម ក្រោម​ការបញ្ជា​ផ្ទាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​ខេត្តកណ្តាល បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​កម្លាំង​ស្រុក និង​ប៉ុស្តិ៍​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​នៅ​ចំណុច​ព្រែក​ម៉ៅ ភូមិ​ស្វាយ​ជួ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​មិន​បន្ធូរដៃ​ឡើយ​។​

    ​ប​ច្ច​ប្បន្ន វត្ថុតាង​កម្លាំង​ជំនាញ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...