• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • បុរស​មិន​យល់ដឹង​ម្នាក់​កាន់​កន្ត្រៃ​ដែក​គ្មាន​ស្រោម​កាត់​ខ្យែ​ភ្លើង​កំពុងមាន​ចរន្ត ឆក់​ស្លាប់​ដូចជា​បានធ្វើ​អត្តឃាត​សម្លាប់ខ្លួន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 January, 2018  ម៉ោង 08:33 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង ៖​បុរស​ពុំមាន​ការយល់ដឹង​ម្នាក់​បាន​ស្លាប់​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​កាន់​កន្ត្រៃ​ដែក​មក​កាត់​ខ្យែ​ភ្លើង​ដោយ​មិន​ផ្តាច់​ចរន្ត​អគ្គីសនី ។ ករណី​រងគ្រោះ​ខាងលើនេះ​បាន​ឡើង​នៅ​ម៉ោង ១២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​មេលំ ឃុំ​មេលំ ស្រុក​បរិបូណ៌ ។
    ​ ​
    ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃុំ​មេលំ​បានអោយដឹងថាៈ ជនរងគ្រោះ​មាន​មាន ឈ្មោះ ឡុ​ច​.​ញឿ​ន អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ។ តាម​ការពិនិត្យ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព សមត្ថកិច្ច​បានធ្វើ​សន្និដ្ឋានថាៈ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​កាន់​កន្ត្រៃ​ដង​ដែក​គ្មាន​ស្រោម មក​កាត់​ខ្សែភ្លើង​កង្ហា​ល់​ដើម្បី ត​ធុងបាស់​ដោយ​មិនបាន​បិទ​ប៉ា​រ៉ែ​ផ្តាច់​ចរន្ត​អគ្គីសនី​ឡើយ ក្នុងពេលនោះ​ក៍​បណ្តាលអោយ​ឆក់​ជនរងគ្រោះ​ធ្លាក់​ពីលើ​គ្រែ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង ដោយ​គ្មាន​មាន​អ្នកណា​មកជួយ​ទាន់​នោះឡើយ ចំណែក​ប្រពន្ធ​ពេលនោះ​ជាប់រវល់​ទៅ​មើល​ក្របី​នៅឯ​ស្រែ ។​
    ​ ​
    ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​បន្តថាៈ នេះ​សំណាង​ទៅវិញ​ទេ បើ​ប្រព​ន្ឋ​នៅ​អាច​ឆក់​ស្លាប់​ទាំង​ប្រព​ន្ឋ​ឬ​កូន​ទៀតផង ព្រោះ​អាច​នឹង​ទៅ​ជួយ​ប្តី​ក្នុងពេល​ឆក់ និង​ត្រូវ​ឆក់​តៗ​គ្នា ។ ដោយឡែក​ក្រោយពី​ពិនិត្យ​ធ្វើ​កោស​ល្ត​ពិ​ច្ច័​យស​ព​ជនរងគ្រោះ​រួចមក សមត្ថកិច្ច​បានប្រគល់​សព​ជនរងគ្រោះ​ទៅអោយ​ក្រុមគ្រួសារ​ទទួល​យកមក ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ខ្មែរ​នៅក្នុង​មូលដ្ឋាន ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...