• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ស្នើសុំ​មន្ត្រី​មន្ទីរអប់រំ​ក្នុង​ខេត្ត​ទាំងអស់​ត្រូវ​នាំគ្នា​លប់បំបាត់​ភាព​អសកម្ម​ដើម្បី​ធ្វើអោយ​វិស័យ​អប់រំ​បាន​ប្រសើរឡើង​ដើម្បី​សើក​ស្ទួយ​ធនធានមនុស្ស​កសាង​ជាតិ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 January, 2018  ម៉ោង 08:29 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាល​នៃ​គណៈ​អភិ​បាន​ខេត្តកំពង់ឆ្នាំង បាន​សំ​ណូ​រពរ​ដល់ លោកគ្រូ អ្នកគ្រូ នាយក​សាលា ប្រធានការិយាល័យ និង​បុគ្គលិក​សិក្សាអប់រំ​ទាំងអស់ ទូរ​ទាំង​ខេត្តកំពង់ឆ្នាំង​ត្រូវ​នាំគ្នា​លប់បំបាត់​អោយអស់​នូវ​ភាព​អសកម្ម ទាំងឡាយ​ដែល​ធ្លាប់មាន​កន្លងមក ហើយ​ត្រួវ​ខិតខំ​ប្រឹង បំរើការ​ងារ​តាម​តួនាទី​របស់ខ្លួន​មាន​អោយអស់​ល​ទ្ឋ​ភាព ដើម្បីអោយ​វិស័យ​អប់រំ​ក្នុង​ខេត្ត​កាន់តែ​ប្រសើរឡើង​ថែមទៀត ។ លោក​បាន​សំពូ​ម​ពរ​បែបនេះ ក្នុងឱកាស​លោក អញ្ជើញ​ជា​អធិបតីភាព​ចូលរួម ក្នុង​ពិធី​បិទ​អង្គសន្និបាត របស់​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​នេះ ។

    ​លោក​អភិបាលខេត្ត​បាន​បន្តថា​៖ សូម​លោកគ្រូ អ្នកគ្រូ នាយក​សាលា និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​សហការគ្នា​លប់បំបាត់​អោយអស់​នូវ​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ទប់ស្កាត់​កត្តា​គ្រោះថ្នាក់​ច​រា​រណ៍ ដែល​កំពុងតែ​ប្រឈម​ជា​រៀងរាល់ថ្ងៃ ។ ក្នុងនោះដែរ​ត្រូវ​ជំ​រុញអោយ​មាតាបិតា ដែលមាន​កូន​អាយុ​៧២ ខែ ឬ​៦​ឆ្នាំ​ពេញ​មក​ចុះឈ្មោះ​ចូលរៀន អោយបាន​គ្រប់ៗ​គ្នា ។ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ទីកន្លែង ត្រូវ​លប់បំបាត់​ភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើអោយប៉ះពាល់​ដល់​វិស័យ​អប់រំ ដូចជា​បាតុភាព​អាសអាភាស នៅតាម​របង​សាលារៀន ការ​រំលោក​ភ​ដីធ្លី​សាលារៀន ជាដើម​។ ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់ លោកគ្រូ​អ្នកគ្រូ លោកនាយក​សាលារៀន ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ជួសជុល ទ្វារ បង្អួច តុ តាម​សាលា​អោយ​បានល្អ​ព្រោះថាៈ សាលារៀន​ស្អាត ក៍បាន​ជួយ​ទាញ​ទឹកចិត្ត​សិស្ស​អោយចូល​មក​រៀន​បាន​ទៀង​តា​ត់​ផងដែរ ។

    លោក​អភិបាលខេត្ត​ក៍បាន​កោតសរសើរ​ដល់ ដល់​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត មន្ត្រី​អប់រំ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​សហការគ្នា​យ៉ាង​ជិតស្និត ដោយ​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​អប់រំ ក្នុង​ខេត្ត បានល្អ​ប្រសើរ និង​សួ​ម​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​ហ៊ុន សែន ជា​ប្រមុខ ដែល​ផ្តល់​អំណោយ​ជា​អាគារ​សិក្សា​យ៉ាងច្រើន ដល់​ខេត្តកំពង់ឆ្នាំង ដែល​គិត​មកដល់​ពេល​មាន​មាន​ចំនួន​១៦៥​ខ្នង ស្មើនឹង​១០៨២​បន្ទប់ ។ ដោយឡែក​ថ្មីៗ​នេះ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ជួយ​ឧបត្ថម ជា​អាគារ​សិក្សា​បន្ថែមទៀត មាន​ចំនួន ៣១​ខ្នង​មាន​៣៦២​បន្ទប់ ។ អំណោយ​ដ៍​ថ្លៃថ្លា​និង​ជា​បន្តបន្ទាប់ នេះ ស បញ្ជាក់​អោយឃើញថាៈ ជានិច្ច​ជា​កាល សម្តេច តែង​បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដោយ​ផ្តល់​អទិភាព​ជាចំបង​ដល់​វិស័យ​អប់រំ​ក្នុង​ខេត្ត ។ គោលនយោបាយ​ដ៍​ត្រឹមត្រូវ​មួយ​នេះ​បាន​នាំ​សង្គម​កម្ពុជា អោយមាន​ធន ធាន​មនុស្ស​កាន់តែ​ប្រសើរឡើង ទាំង​បរិមាណ​ទាំង​គុណភាព សម្រាប់​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ ។ វិស័យ​អប់រំ បាន​រូ​ម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​កាត់​ប​ន្ឋ​យ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ កាត់​ប​ន្ឋ​យ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួ សារ​ជួយ​អោយ​មនុស្ស មាន​បញ្ញា​ភ្លឺ​ថ្លា មាន​សីលធម៌​ល្អ​។ ហេតុដូចនេះ គឺ​មានតែ​វិស័យ​អប់រំ​ប៉ុណ្ណោះ​ដែល​បាន​កាត់ផ្តាច់​ឬ​សគល់​នៃ​ភាពក្រីក្រ និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​យើង​បាន​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...