• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​បំពាក់​ឋា​ន្ត​រស​ក្កិ​ជូន​មន្ត្រី​នគរ​ប​បាល​ជាតិ នៃ​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 January, 2018  ម៉ោង 16:54 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ​ឯក តេង សួន អគ្គលេខាធិការ​ង​គណ​ក​ម្មា​ធិ​ការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​បំពាក់​ឋានន្តរ​ស​ក័​ដល់​មន្ត្រីនគរបាល​ចំណុះ​អង្គភាព​ការពារ​ព្រំ​ដែនទឹក ក្នុងនោះ​លោក​វរសេនីយ៍ទោ​ឌឹ​ម សំបូរ អ​តី​តៈ​អនុប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ត្រូវបាន​តម្លើង​ឋានន្តរ​ស​ក័​ថ្នាក់​វរសេនីយ៍ឯក និង​តែងតាំង​មុខតំណែង​ជា​ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ក្រៅពីនេះ​ក៍មាន​ការប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​ក័​ដល់​មន្ត្រីនគរបាល​ចំណុះ​អង្គភាព​នគរបាល​ការពារ​ព្រំ​ដែនទឹក​ជាច្រើនរូប​ទៀតផង​ដែរ​។​

    ​មានប្រសាសន៍​ក្នុង​ពិធី​នោះះ លោក យន្ត មីន អភិបាលខេត្ត​និង លោក ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន បានបញ្ជាក់​ផងដែរ​ថា ដើម្បី​អនុវត្តតាម​គោល​ការ​រណ៍​របស់​រាជរដ្ឋាភិបាល​ក៍​ដូចជា​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ដែល​សមត្ថកិច្ច​មាន​តួនាទី​ការពារជាតិ​មាតុភូមិ​និង​ប្រជាពលរដ្ឋ​បាន​សុខសន្តិភាព ដូន​នេះ​មន្ត្រីនគរបាល​ជាតិ​នៃ​នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក​ដែល​ទើប​តែងតាំង​មុខតំណែង​ថ្មី​នាពេលនេះ ត្រូវអនុវត្ត​ភារកិច្ច​របស់​ថ្នាក់លើ​ជឿជាក់​ផ្តល់ជូន​ដល់​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​ដែល​តែងតាំង​លោក ឌឹ​ម សំបូរ ជា​ប្រធាន​ត្រូវខិតខំ​ពង្រឹង​អង្គភាព និង​បង្ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​លើ​ផ្ទៃសមុទ្រ​ឱ្យមាន​ប្រសិទ្ធិភាព ដូចជា​ករណី​អំពើ​រត់ពន្ធ​ឆ្លងដែន​ខុសច្បាប់ ការជួញដូរ​មនុស្ស បទល្មើស​នេសាទ​សុខ​ច្បាប់ និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍ ទៅលេង​តាម​បណ្តា​កោះក៍​ដូចជា​ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​នៅតាម​បណ្តា​កោះ​ផងដែរ​។ ក្នុងនោះ​ក៍​ត្រូវ​សហការ​ណ៍​យ៉ាង​ជិត​ស្និ​ជាមួយ​អាជ្ញាធ កងក​ម្លាំ​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​បានដឹង និង​ក្តាបបាន​នូវ​រាល់​សភាពការណ៍​និង​បង្ការ​បង្ក្រាបបាន​នៅ​បទល្មើស​ដែល​កើតឡើង​បាន​ទាន់ពេលវេលា​។​

    ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត​របស់​ថ្នាក់​ល​លើ លោក​វរសេនីយ៍ឯក ឌឹ​ម សំបូរ ដែល​ទើប​តម្លើង​ឋា​ន្ត​រស​ក្កិ និង​ទទួល​តំណែង​ថ្មី​ជា​ប្រធាន​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ បាន​ប្តេជ្ញា​ចិត្តនឹង​ខិតខំ​កសាង​អង្គភាព និង​បង្កា​បង្ក្រាប​នូវ​រាល់​បទល្មើស​ដែល​កើតឡើង​នៅលើ​ដែនសមុទ្រ​ឱ្យមាន​ប្រសិទ្ធិភាព​តាម​គោលការណ៍​របស់​ក្រសួង​ដែល​បានដាក់​ឱ្យ​៕ ដោយ ទន់ សុខ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...