• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ដោយមាន​ការជួយ​អន្តរាគមន៍​ពី​លោក យន្ត មីន ថៅកែ​រោងចក្រ​ញូ​ស្តា​ព្រម​បន្ថែម​ប្រាក់​បំណាច់​ប្រចាំឆ្នាំ​ចំនួន​៥% ដល់ក​ម្មករ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 January, 2018  ម៉ោង 16:32 | សេដ្ឋកិច្ច

    ​​ពី​ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ លោក​អភិបាលខេត្ត​ព្រះសីហនុ យន្ត មីន បាន​ចុះជួយ​សម្របសម្រួល​ជូន​ក្រុមកម្មករ និង និយោជិត​នៅ​រោងចក្រ ញូ​ស្តា ដែល​ផ្ទុះ​ការតវ៉ា​ទាមទា​រប្រាក់​បំណាច់​ប្រចាំឆ្នាំ​ចំនួន​៥% ។ ការតវ៉ា​នេះ​នៅ​រោងចក្រ​ញ៉ូ​ស្តារ កើតឡើង​នៅវេលា​ម៉ោង​១៧ និង​៤០​នាទី ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ ។ កម្មករ កម្ម​ការ​នី បំរើការ​ងារ​នៅ​រោងចក្រ​ញ៉ូ​វ​ស្តារ​ខាងលើនេះ ប្រមាណ 4000​នាក់ បានធ្វើ​កូតកម្ម បិទផ្លូវ​ជាតិ​លេខ​4 ចំណុច​មុខ​រោងចក្រ​ញ៉ូ​វ​ស្តារ ស្ថិតក្នុង​ក្រុម​១ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

    ​ដោយមាន​ការសម្របសម្រួល​ពី​សំណាក់​លោក​អភិបាលខេត្ត ភាគី​ខាង​ថៅកែ​រោងចក្រ​ញូ​ស្តារ ក៏បាន​ព្រមព្រៀងគ្នា​តាម​កិច្ចសន្យា​ជូន​ប្រាក់​បំណាច់​ប្រចាំឆ្នាំ​ចំនួន​៥% ដល់ក​ម្មករ ទាំងនោះ​។​

    ​ចំពោះ​កម្មករ កម្ម​ការ​នី ដែល​ធ្វើការ​នៅ​រោងចក្រ​ញ៉ូ​វ​ស្តារ​ខាងលើ ក៏មាន​សេចក្តី​សប្បាយចិត្ត​រីករាយ យ៉ាងខ្លាំង ដែល​បាន លោក​អភិបាលខេត្ត​ព្រះសីហនុ តែងតែ​យកចិត្តទុកដាក់​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ គ្រប់បែបយ៉ាង​នៅពេលដែល​យើង​ខ្ងុំ​មាន​ជួប​ការលំបាក ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...