• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លោក លឹម សំ អឿន ហៅ​ក្រៅ (​ចាន់​) អនុប្រធាន​ភូមិ​លេខ​០១ នៃ​សង្កាត់​លេខ​០១ បាន​រារាំង​បរជាពលរដ្ឋ​ស្ថាបនា​ស្ពា​ប​ថ្ម​ឆ្លង​អូរ ដោយ​ទារប្រាក់​ដប់​ម៉ឺន​ដុល្លារ ទើប​ឱ្យធ្វើ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 January, 2018  ម៉ោង 15:28 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ ចំនូ​ន​១៣០ គ្រូ​សារ​រស់នៅ​ក​ក្នុងភូមិ​លេខ ០១ សង្កាត់​លេខ​០១ ក្រុង ព្រះសីហនុ បានធ្វើការ​បញ្ជាក់ថា​ថ្មីៗ​នេះ​ខណៈពេល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ រូ​ម​គ្នា​ធ្វើការ​សាង សង់ស្ពានថ្ម ឆ្លង​អូរ​មួយ​ខ្សែរ​ប្រវែង ១៩ ម៉ែត្រ ទទឹង​០៤​ម៉ែត្រ ដើម្បី ឆ្លងកាត់​អូរ ត​ភ្ជាប់​ពីរ​ផ្លូវ​ក្នុងភូមិ ឆ្ពោះទៅកាន់​ផ្លូវធំ (​ផ្លូវជាតិ លេខ​០៤) ក៏​ស្រាប់តែ លិចមុខ​លោក អនុប្រធាន ភូមិ លេខ ០១ ឈ្មោះ លឹម សំ អឿន ហៅ ចាន់ មក​ធ្វើការ​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​សាងសង់ ដោយ អះអាងថា​ស្ពាន ថ្ម​ដែល ប្រជាពលរដ្ឋ​រៀបចំ​សាងសង់ នោះ​គឺ បុក​ចំ​ផ្លូវ​នៃ​ដី​របស់​ខ្លូន ដូចនេះ​បើ​ចង់​ធ្វើការ​សាងសង់ លុះត្រាតែ​ប្រជាពលរដ្ឋ ឲ្យ​លុយ​គាត់​ចំនួន​១០០០០០(​ដប់​ម៉ឹ​ន​ដុល្លារ សហរដ្ឋអាមេរិក ) ទើបបាន តែបើ​មិន​អញ្ចឹង​ទេនោះ មិនអាច​សាងសង់​បានឡើយ ហើយ​ក្នុងករណី​ប្រជាពលរដ្ឋ នៅតែ​បន្ត​សាងសង់ គាត់​គំរាមថា នឹង​ហៅ​កម្លាំងប្រដាប់អាវុធ ចាប់​ដាក់​កុគ​ដាក់​ច្រវាក់​មិន​ឲ្យ​នរណាម្នាក់ រូ​ច​ខ្លូន​ឡើយ (​ចង់ដឹង​សាក់មើល​)​។​

    ​បងស្រី​ឈ្មោះ ស៊ុន មុំ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជា​តំណាង​ប្រជាពលរដ្ឋ ជុំវិញ​ប​ញ្ហ​រ​ខាងលើនេះ និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ស្ពានថ្ម​ចាក់​បេតុង ទំហំ​បណ្តោយ​ប្រវែង​១៩​ម៉ែត្រ និង​ទទឹង​ប្រវែង​៤​ម៉ែត្រ ខាងលើនេះ គឺជា​ការចំណាយ​ថវិកា​រួមគ្នា របស់​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​ដើម្បី ប្រើប្រាស់​ជា​សាធារណៈ​ទុកជា​សម្បត្តិ រ​របស់​រដ្ឋ​មិនមែន​សំរាប់​បំរើ​ឲ្យ​ផលប្រយោជន៍ ឱ្យ​បុគ្គល​ណា​ម្នាក់​ឡើយ​។ ហើយ​ចំណុច​ដែល​សាងសង់​ស្ពាន​នេះ​ក៏​មិនមាន​ការប៉ះពាល់ លើដី​កម្មសិទ្ធិឯកជន របស់ បុគ្គល់ ណា​នោះដែរ គឺ​ធ្វើ​ឆ្លង​អូរ ពី​ផ្លូវ​ម្ខាង ទៅ​ផ្លូវ​ម្ខាង​ទៀត ដែលមាន​ស្រាប់តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​គួរឱ្យ​ចំឡែក​នៅពេល​បង​ប្អូន​ប្រជាពលរដ្ឋ​ចាប់ផ្តើម រៀបចំ​កសាង​ស្ពាន ក៏​ស្រាប់ ឈ្មោះ​លឹម​សំអឿន ដែលជា អនុប្រធាន​ភូមិ នៅក្នុង​តំបន់​នេះ​ផ្ទាល់ បែរជា​មក​ធ្វើការ​រា​រាំ​ព្រមទាំង​បាន ដឹកជញ្ជូន បង្គោលរបង​ថ្ម យកមក​បោះ​រាំង​ទប់ស្កាត់​នៅ​ចំ​ពីមុខ​អូរ លើផ្លូវ​សាធារណៈ ហើយ​ស្រែក​គំរាមថា​ខ្លួនគេ និង​សាង​សង់ផ្ទះ បិទ​ពីមុខ​ផ្លូវ​មិនឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដើរ​ឆ្លងកាត់​ចេញចូល​លើដី​ផ្លូវ​របស់គេ​បានឡើយ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​ស្ពាន​នេះ ដើរ​ឆ្លងកាត់​លើផ្លូវ​របស់គេ លុះត្រាតែ​សហការគ្នា ចូល​លុយ​រួមគ្នា រៃអង្គាស​ឱ្យបាន​ចំនួន ១០០,០០០ (​ដប់​ម៉ឺន​ដុល្លារ​អ​មេ​រិ​ក​) យកមក​ប្រគល់ឱ្យ​រូបគេ ទើប​រូបគេ​អាច​ពិចារណា​អនុញ្ញាតអោយ​បន្តធ្វើ​ស្ពាន​សម្រាប់​ដើរ​ឆ្លងកាត់ បាន បើ​នៅតែ​រឹងទទឹង មិន​ស្តាប់​រូបគេ​នឹង​ចាប់ខ្លួន​ដាក់ទោស​ទណ្ឌ​ជាមិនខាន​ឡើយ នេះ​ជា​រឿង​ពិត ដែល​បាន​កើតឡើង​នៅ​រសៀល ថ្ងៃទី​២២​ខែ មករា​ឆ្នាំ​២០១៨ ថ្មីៗ​នេះ ។​

    ​ជាមួយនឹង​បញ្ហារ​នេះ បងប្អូន​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​ខាងលើ បាន​បញ្ជាក់ថា ពួកគាត់ បាន ដាក់ ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ពី​សំណាក់ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ក្រុង នឹង​ខេត្ត រូ​ចរាល់​ហើយ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់ នឹងធ្វើ​ការ​សូម​ណូ​ម​ពរ​ផងដែរ​ទៅដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត ចំពោះ​បុគ្គល់ ឈ្មោះ លឹម សំអឿន ដែលមាន​ឋានៈ​ជា​អនុប្រធាន ភូមិ ជា​ថ្នាក់ដឹកនាំ រាប់​ប្រជាពលរដ្ឋ ដែល​មិន​ភាព​ទ​ទូល​ខុសត្រូវ លើ​ភារកិច្ច​របស់​ខ្លូន និង​សង្គមជាតិ តែ​បែរជា​មក​ធ្វើបាប លើ​ប្រជាពលរដ្ឋ​របស់​ខ្លូន​ទៅវិញ​។ ទំ​ង្វើ​បែបនេះ​សូម ថ្នាក់ដឹកនាំ​ក្រុង ខេត្ត មេត្តា គិត​ឡើងវិញ ផង​ថា​ត្រូវ​ទុក​មនុស្ស បែប នេះ​ឲ្យ​នៅ ដឹកនាំ ប្រជាព​រដ្ឋ​តទៅទៀត ឬ​យ៉ាងណា​ពីព្រោះ បុគ្គល់​ម្នាក់នេះ ប្រជាពលរដ្ឋ​លែង​មិនមាន​ជំនឿ​ទៀត ឡើយ ។​

    ​ដោយឡែក​សម្រាប់​លោក លឹម សំអឿន នៅ​ចំពោះមុខ​ក្រុម​អ្នក​សា​ព័ត៌មាន បាន​និយាយថា ដី​នៅ​ពីរ​មុខ​អូរ​ដែល​គ្រោង​ធ្វើ​ស្ពាន នេះ​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លូន ដូចនេះ ខ្លូន​ត្រូវតែ​ទាមទា យក​ខ្លះៗ​ទើប​អាច​បើក​ឲ្យ​ធ្វើដំណើរ​បាន តែបើ​មិន​អ​ញ្ជឹ​ង​ទេនោះ មិនបាន​ដាច់ខាត ។​

    ​មន្ត្រី​ក្រុម​ព្រឹក្សារ​សង្កាត់​លេខ​១ បានធ្វើការ​បញ្ជាក់ថា ចំណុច ដែល​លោក លលឹម សំអឿន គ្រោង​ធ្វើ​ផ្ទះ​បិទ​ពីរ​មុខ​ស្ពាន ឆ្លង​អូរ​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ​វា​ជា​ដី​ចំណី​អូរ សុទ្ធសាធ ដូចនេះ​គ្មាន​ហេតុផល​ណា ដែល​លោក លឹម សំអឿន យក​ដី​នោះ ធ្វើជា​កម្មសិទ្ធិ ក្នុង​គោលបំណង ជំរិត​ទា​ប្រាក់​ពីរ​ប្រជាពលរដ្ឋ​បាន​នោះឡើយ ហើយ​បញ្ហារ​នេះ​បើ​លោក លឹម សំអឿន នៅតែ​រឹង ទទឹង មិន ព្រម​បើក​ផ្លុ​វ​ឲ្យ​ប្រជាពលរដ្ឋ ងា​ច​ប្រឈម​នឹង​ផ្លូវច្បាប់ គេច​មិន​ផុត​នោះឡើយ​។​

    ​សូមបញ្ជាក់​ផងដែរ​ថា កន្លងទៅនេះ ដោយសារ តែ​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្តនឹង​ទង្វើ របស់ លោក លឹម សំអឿន បែបនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អស់ជំនឿ ទើប​ការបោះឆ្នោត សម្រាប់​ភូមិ​នេះ ហើយ​បាន​ធ្លាក់ឆ្នោត​៕ ទន់ សុខ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...