• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ឃុបឃិត​គ្នា​សាងសង់​ផ្ទះ​លើដី​អូរ​សាធារណៈ ត្រូវ​អាជ្ញាធរ​ក្រុង​ដាក់​បញ្ជា​ឱ្យ​រុះ​រើចេញ​វិញ​ក្នុង​រយៈ ៧​ថ្ងៃ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 January, 2018  ម៉ោង 15:31 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ សំណង់​អានា​ធិ​តេ​យ្យ​ចាស់​ថ្មី សរុប​ចំនួន​៣ ដែល​បាន​លួច​ធ្វើការ​សាងសង់​នៅ លើដី​អូរ​សាធារណៈ មួយកន្លែង​ត្រង់ចំណុច​ខាងមុខ ចំណតរថយន្ត​ក្រុង​ចាស់ (​តំបន់​អូរ ស្រះ ក្រពើ​) នោះ នៅ​រសៀល ថ​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០១៨ ត្រូវបាន​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ក្រុង​ចេញ បទបញ្ជា​ឲ្យ​ធ្វើការ​រុះរើ​ចេញ​វិញ ឱ្យអស់​ជាបន្ទាន់ ដោយ ទុក​រយៈ ៧​ថ្ងៃជា​កំណត់ ដោយ​គ្មាន​ការតវ៉ា​។​

    ​លោក សន កុស​ល្យ អភិបាលរងក្រុង​ព្រះសីហនុ ខណៈពេល​ដឹកនាំ​ក្រុមមន្ត្រី​ជំនាញ និង​មន្ត្រី​ក្រោយ​ឧ​វាទ ចុះ​ពិនិត្យ​ជាក់ស្តែង ទីតាំង​សំណង់ ចំនួន​០៣ ខាងលើនេះ​បាន​មាន ប្រសាសន៍ថា សំណង់​ខាងលើនេះ​មិនអាច​ទុក​ឲ្យ​នៅ​បែបនេះ​បាន​នោះទេ ពីព្រោះ​ចំណុច នេះ​ជា​ដី​អូរ សាធារណៈ​របស់​រដ្ឋ មិន​អនុញ្ញាតឱ្យ​បុគ្គល់​ណា​ម្នាក់ យក​ដី​នេះ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូន​បានឡើយ ។ ដូចនេះ​ជា​ជំហាន​ដំបូង លោក​នឹង​ឱ្យ​ម្ចាស់​សំណង់ ធ្វើ​កិច្ចសន្យា រុះរើ ចេញ​វិញ​ឱ្យអស់​ដោយ​ខ្លូន​ឯង ក្នុង​រយៈពេល​ចំនូ​ន​០៧​ថ្ងៃជា​កំណត់ គឺ​ចាប់​គិតពីរ ថ្ងៃ​ចុះ កិច្ចសន្យា ក្នុងករណី​ម្ចាស់​សំណង់​មិន​ព្រម​អនុវត្តតាម ម្ចាស់​សំណង់​អាច​ប្រឈម​នឹង​ផ្លូវច្បាប់ គេច​មិន​ផុត​នោះទេ​។​

    ​សូមបញ្ជាក់​ផងដែរ​ថា ម្ចាស់​សំណង់​ខាងលើនេះ មានឈ្មោះ តាំង សុផាន់​ដា​រ៉ា មាន​តូ​នាទី​ជា​ទាហាន សិ​ករង ខេត្ត​ព្រះសីហនុ ដោយ​បុគ្គល​ម្នាក់នេះ ត្រូវបាន​គេ​គត់​ស​ម្កាល់ ឃើញថា គឺជា​មនុស្ស មាន​ភាពក្លាហាន​ជាងគេ​ក្នុងការ​សាងសង់​សំណង់​ផ្សេងៗ​រំលោភ​លើដី​អូរ ក៏ដូចជា​ដី​ចំណីផ្លូវ សាធារណៈ​នៅក្នុង​តំបន់​ដែល​ខ្លូន​រស់នៅ​។ ដោយ​បញ្ហា​នេះ គេ​មិនដែល​ឃើញ មន្ត្រី​អនុវត្ត​ច្បាប់ ក៏​ដូច​មន្ត្រី​អាជ្ញាធរ មូលដ្ឋាន​ណា ម្នាក់​មាន​វិធានការ​នោះឡើយ គឺ​ហាក់​មាន ចេតនា ឲ្យ​បុគ្គល​ម្នាក់នេះ ធ្វើ​អ្វីៗ​តាម តែ​អំពើ​ចិត្ត ហើយ​អ្វីដែល​គួ​ឱ្យ​កត់​ស​ម្កាល់​បំផុត​នោះ គឺ​ថ្មីៗ​នេះ បុគ្គល់​ឈ្មោះ តាំង សុ ផាន់​ដា​រ៉ា នេះ​ក៏បាន​ធ្វើការ​សាងសង់ សំណង់​មួយ​បន្ថែមទៀត រំលោភ​លើដី មានកម្ម​សិទ្ធិ​ស្រប់​អ្នកដទៃ ដែល​នៅក្បែរនោះ​ផងដែរ ប៉ុន្តែរ​មិន​ទ​ទូល​បាន​ជោគជ័យ​ទេ គឺ​ត្រូវ​ម្ចាស់​ដី​ប្តឹង ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ ហើយ​ករណីនេះ​ទំ​នង់​មិន​អា​ចរូច​ខ្លូន​នោះទេ​។​

    ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ស្រះ​ក្រពើ​លេខ ០៣ ក្រុង ព្រះសីហនុ​បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ក្រុងព្រះសីហនុ ដោ​សង្ឃឹមថា ចំណាត់ការ​នេះ មាន​ប្រសិទ្ធិភាព​ដើម្បី លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង នូវ​វប្ប​ធ​ម៏ រំលោភ​យក​ដី​រដ្ឋ​ដី​ចំណី​អូរ ដី​ចំណីផ្លូវ​សាធារណៈ​តទៅទៀត ។ ដោយ ទន់ សុខ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...