• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ប្រធាន​តុលាការ​ខេត្តកណ្ដាល ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ម្ចាស់​ទីតាំង​ទទួលផល​ចោរកម្ម ដែល​ទិញ​ម៉ូតូ​ពី​ចោរ​រាប់សិប​គ្រឿង ដាក់​ពន្ធន​គារ​, ពលរដ្ឋ​សាទរ​យ៉ាងខ្លាំង​ចំពោះ​ការចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនល្មើស​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 January, 2018  ម៉ោង 11:57 | សន្តិសុខ​សង្គម

    ​ខេត្តកណ្ដាល​៖ ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល លោក ហុក វ៉ាន​ធី​ណា នា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ស្ត្រី​ម្ចាស់​ហាង​ដ៏​ធំ​ម្នាក់ ដាក់ពន្ធនាគារ ដោយ​ចោទ​ពីបទ​ទទួលផល​ចោរកម្ម ក្រោយ​រកឃើញថា ស្ត្រី​រូបនេះ​ទិញ​ម៉ូតូ​ពី​ក្រុមចោរ​រាប់សិប​គ្រឿង​។​

    ​មុន​ឈានដល់​ការ​ផ្តន្ទា​ន​ទោស​លើ​ស្ត្រី​ម្ចាស់​ហាង​ខុសច្បាប់​ខាងលើ គឺ​ផ្ដើមចេញពី​ប្រតិបត្តិ​ការបង្ក្រាប​ទីកន្លែង​ទទួលផល​ចោរកម្ម នៅ​ចំណុច​ផ្ទះ​ទិញ​លក់​ម៉ូតូ​យីហោ (​សុខ​ឃីម ទិញ​លក់​ម៉ូតូ​គ្រប់​ប្រភេទ​) ផ្លូវជាតិ​លេខ​៥ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨​។ នេះ​បើតាម​របាយការណ៍​រប​ស់​ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន​។​

    ​តាម​ដីកា​របស់​តុលាការ​ខេត្តកណ្ដាល ជនល្មើស​ខាងលើ​មានឈ្មោះ ចាន់ សុខ​ហ៊ីម ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​ទិញ​លក់​ម៉ូតូ មាន​ទីលំនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ខណៈ​កំពុង​រង​ការចោទប្រកាន់ និង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​យ៉ាង​ដូច្នោះ សាត់​ញាតិ​របស់​ជនល្មើស​ក៏​កំពុង​ខ្វែងដៃខ្វែងជើង​រត់ការ​ចង់ ដោះលែង​ស្ត្រី​ជនល្មើស​រង​ឈ្មោះ​អាស្រូវ​រូបនេះ​ផងដែរ​។​

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់ថា ផ្ដើមចេញពី កិច្ចប្រតិបត្តិការ ស្រាវជ្រាវ​ស៊ើបអង្កេត បង្ក្រាប ករណី​ឃាតកម្ម​គិតទុក ដែល​សម្លាប់​ម្ចាស់​ហាង​ម៉ាស្សា និង​ជា​អ្នកកាសែត​នោះ សមត្ថកិច្ច បាន​បន្ត​បង្ក្រាប​ទីកន្លែង ទទួលផល​ចោរ​កនៅ ចំណុច​ផ្ទះ​ទិញ​លក់​ម៉ូតូ យីហោ សុខ​ឃីម ទិញ​លក់​ម៉ូតូ​គ្រប់​ប្រភេទ ផ្លូវជាតិ លេខ​៥ ផ្ទះ​គ្មាន​លេខ ភូមិ​គ្រួស សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

    ​ជនសង្ស័យ​ម្នាក់ ភេទ​ស្រី​ត្រូវបាន​ឃាត់ខ្លួន​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ មូលហេតុ ទទួល​ទិញ លក់​ម៉ូតូ របស់​បន្ត​ពី​ជនសង្ស័យ ហើយ​បដិសេធថា មិនបាន​ទទួល​ទិញ​។​

    ​វត្ថុតាង​ចាប់យក​៖
    ១-​លិខិត​លក់​ទិញ​ម៉ូតូ​០២​ច្បាប់ ក្នុងនោះ​មាន​លិខិត​លក់​ម៉ូតូ​របស់​ជនសង្ស័យ​ឈ្មោះ ផេង ណាន ហៅ​
    ​ណា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ដោយមាន​ស្នាម​មេដៃ​អ្នកលក់ ប៉ុន្តែ​គ្មាន​ឈ្មោះ​ទេ​។​

    ២-​លិខិត​លក់​ម៉ូតូ​របស់​ឈ្មោះ ចាន់ សុខ​ហ៊ីម ភេទ​ស្រី អាំ​យុ​៣៧​ឆ្នាំ មុខរបរ លក់ដូរ នៅ​ភូមិ គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​លក់​ម៉ូតូ​០១​គ្រឿង ម៉ាក​Honda Dream.C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​1GG-7785 មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​
    9734460 លក់​ក្នុង តម្លៃ ១.៦៩០$ គ្មាន​ឈ្មោះ គ្មាន​លេខ​ទូរស័ព្ទ គ្មាន​អាសយដ្ឋាន​អ្នកទិញ គ្មាន​ស្នាម​មេដៃ​អ្នកលក់ និង អ្នកទិញ​ទេ ឯកសារ​ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨​។​

    ​បើតាម​លោកស្នងការ​ខេត្តកណ្តាល សភាព​នៃ​រឿងហេតុ​ដូចតទៅ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨​នៅវេលា​ម៉ោង​១៣ និង​១០​នាទី នៅ​ចំណុច​ផ្ទះសំណាក់ (​សំណាង​ណាស់​) បន្ទប់​ជួល​ជួរ​ខាងត្បូង​(​បន្ទប់​លេខ​១១) ស្ថិតនៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក អង្គស្នួល ខេត្តកណ្ដាល មាន​ករណី​ឃាតកម្ម​(​គិតទុក​ជាមុន​) បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ផេង ណាន ហៅ​ណា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នារី​ម៉ាស្សា ស្នាក់នៅ​ភូមិ​ព្រៃ​បឹង សង្កាត់ កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជនរងគ្រោះ​ឈ្មោះ នួន សុភាព (​នួន ភាព​) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​បើកហាង​ម៉ាស្សា និង​ជា​អ្នកសារព័ត៌មាន​សម្លេង​ប្រជាជន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី ភ្នំពេញ ។​

    ​ក្រោយពី​បានធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ឈ្មោះ ផេង ណាន ហៅ​ណា បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​០១​គ្រឿង ម៉ាក​Honda Dream.C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​1GG-7785 មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​9734460 ទៅ​លក់​ឲ្យ​ជនសង្ស័យ​ឈ្មោះ ចាន់ សុខ​ហ៊ីម ភេទ​ស្រី អាយុ​៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​លក់​ម៉ូតូ មាន​ទីលំនៅ​\​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី ភ្នំពេញ នៅ​ចំណុច​ផ្ទះ​ទិញ​លក់​ម៉ូតូ​យីហោ​សុខ​ឃីម ទិញ​លក់​ម៉ូតូ​គ្រប់​ប្រភេទ ផ្លូវជាតិ​លេខ​៥ ផ្ទះ​គ្មាន លេខ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែ​កនៅ រាជធានី​ភ្នំពេញ ក្នុងតម្លៃ​១.៤៥០$ ។​

    ​លុះដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១.៣០​នាទី ទើប​កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក សហការ​ជាមួយ​កម្លាំង​រាជធានី​ភ្នំពេញ បាន​នាំ​ជនសង្ស័យ​ឈ្មោះ ផេង ណាន ហៅ​ណា ទៅធ្វើ​ការចង្អុលបង្ហាញ​ទីតាំង​ទទួលផល​ចោរកម្ម​ខាងលើ និង​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ចាន់ សុខ​ហ៊ីម និង​ដកហូត វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​មួយចំនួន​។​

    ​ក្រោយពី​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចាន់ សុខ​ហ៊ីម បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ មុខ​សមត្ថកិច្ច​នគរបាល​ថា ខ្លួន​ពិតជា​បាន​ទិញ​ម៉ូតូ​ខាងលើ ពី​ជនសង្ស័យ​ឈ្មោះ ផេង ណាន ហៅ​ណា ក្នុងតម្លៃ​១.៤៥០$ ពិតប្រាកដ​មែន ដោយមាន​ប័ណ្ណ​សម្គាល់​យានយន្ត​ត្រឹមត្រូវ ប៉ុន្តែ​មិនមែន​ឈ្មោះ ផេង ណាន ទេ​ជា​របស់ ឈ្មោះ នួន សុភាព ហើយ​ម៉ូតូ​នេះ​ត្រូវបាន​លក់​បន្តទៅ​ឲ្យ​អ្នកទិញ​មិន​ស្គាល់ឈ្មោះ រស់នៅ​ខេត្ត កំពង់ចាម បាត់​ហើយ ក្នុងតម្លៃ ១.៦៩០$ ។​

    ​កម្លាំង​នគរបាល បាន​ចាប់យក​ម៉ូតូ Honda Dream125 ប្រភេទ​ស្រី ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GG-7785
    ​ម្ចាស់​កម្ម​សិទ្ធ នួន សុភាព អាសយដ្ឋាន ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី ភ្នំពេញ ពី​ទីតាំង​សុខ ឃីម ទិញ​លក់​ម៉ូតូ​គ្រប់​ប្រភេទ នៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែល​ម្ចាស់​ទីតាំង​មានឈ្មោះ ចាន់ សុខ​ហ៊ីម ភេទ​ស្រី ដែល ត្រូវបាន​ឃាត់ខ្លួន​ពីបទ ទទួលផល​ចោរកម្ម (​មិន​ព្រម​សហការ ផ្ដល់​ម៉ូតូ លាក់បាំង មិន​សារភាព​ពី​ទង្វើ បានទទួល​ទិញ​និង​បាន​យកទៅលក់​បន្ត ឲ្យ​អ្នកផ្សេង ហើយ​ឆ្លើយ​បង្វែ​ន​ដាន សមត្ថកិច្ច ក្នុងន័យ​លាក់បាំង​ទង្វើ​របស់ខ្លួន ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...