• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លោក តេង ស៊ី​ណូ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ បញ្ជា​កំលាំង​ចុះបង្ក្រាប​ល្បែង​ជល់​មាន់ ក្រោយពី​អ្នកកាសែត​ទម្លាយ​ព័ត៌មាន​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 January, 2018  ម៉ោង 11:24 | សន្តិសុខ​សង្គម

    ​ភ្នំពេញ​៖ ទីតាំង​ជល់​មាន់​មួយកន្លែង​បើក​លេង​ជា​រៀងរាល់ថ្ងៃ​ឡើង​ដុះ​ស្លែ ស្ថិតនៅ​ភូមិ​ឫស្សី​២ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ចំងាយ​ពី​ប៉ុស្តិ៍ នគរបាល​ស្ទឹងមានជ័យ​២ ប្រហែល ៥០០​ម៉ែត្រ​បើក​លេង​យ៉ាង​រលូន សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​។ ចំណែក​ក្រុម​អ្នកញៀន​ល្បែង​វិញ មិន​ខ្លា​ចនឹង​ច្បាប់​នោះឡើយ​។ ពេលដែល​ឃើញ​ក្រុម​អ្នកសារព័ត៌មាន​ចុះទៅ​ថត​ផ្ដិត​យក​រូបភាព ដើម្បី​រាយការណ៍​ជួន​លោក​អធិការ ខណ្ឌមានជ័យ បែ​ជា​អ្នកញៀន​ល្បែង​ដើរមក​ហើយ​យក​ទូរ​សព្ទ័​មក​ថត​ក្រុម​អ្នកសារព័ត៌មាន​ទៅវិញ មិនដឹងថា​គេ​ថត​យកទៅ​ផ្ស​យរ​ទូរទស្សន៍​ណា​ទេ ។​

    ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ ក្រោយពី​ដឹង​ដល់ លោក​វរៈសេនីយ៍ឯក​តេង សុ​ី​ណូ​អធិការ​ខណ្ឌ​មាន ជ័យ លោក​បា​បញ្ជា​កម្លាំង​ប៉ុស្តិ៍ សង្កាត់​ស្ទឹងមានជ័យ​២ ចុះបង្ក្រាប​ទីតាំង​ល្បែង​កនុង​ដីឡូត៍​ទុកចោល​មួយកន្លែង​លួច​ជល់​មាន់​នោះ ភ្លាមៗ ក្រោយពេល​ទទួលបាន​ព័ត៌មាន​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា មាន​ល្បែង​ជល់​មាន់ កំពុងតែ​លេង​នោះ​។​

    ​ដោយសារតែ​ក្រុម​ជន​ញៀន​ល្បែង​ជល់​មាន់​ទាំងនោះ​ដឹងខ្លួន​មុន បាន​រត់គេចខ្លួន​អស់​បន្សល់ទុក​នូវមាន់​គក​២​ក្បាល រួច​លោក​តេង សុ​ី​ណូ​បានឱ្យ​កងកម្លាំង​របស់លោក​រុស​រើ​របស់របរ​ដែល​នៅសល់​ក្នុង​ទីតាំង​ខាងលើ​មិន​ឱ្យមាន​បន្តទៀត​ទេ​។ បើតាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ឯក តេង សុ​ី​ណូ បានឱ្យដឹងថា​ទីតាំង​ខាងលើ​គឺជា​កន្លែង​ដី​ឡូ​ដែល​ម្ចាស់​ទុកចោល​ហើយ​ក្រុម​ញៀន​ល្បែង​ខាងលើ​ឆ្លៀតឱកាស​លួច​បើក​ជល់​មាន់ ពេលនេះ​លោក នឹង​ឱ្យកម្លាំង​ប៉ុស្តិ៍​តាមមើល​ជាប្រចាំ​មិនឱ្យ​មាន​ទៀត​ទេ​៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...