• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​បុរស​ម្នាក់​ទៅ​ឆក់​ត្រី​ក្នុង​បឹង​បាត់​ខ្លួន​មួយ​យប់​លុះ​ព្រឹក​ឡើង​គេ​ឃើញ​ស្លាប់​នៅក្នុង​បឹង សមត្ថកិច្ច​ថា​ទៅ​ឆក់​ត្រី​បែរជា​ឆក់​ខ្លួនឯង​ស្លាប់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 January, 2018  ម៉ោង 09:34 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ចំណុច​បឹង​រូង ស្ថិតក្នុង​ភួ​មិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ដោយបាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៥​ខែមករា ឆ្នាំ​២០១៨ ។ ករណីនេះ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ នៅក្បែ​សព​បុរសរងគ្រោះ​មាន​អាំ​វ៉ែ​ទ័​រ​ឆក់​ត្រី​១ ដង​ឆក់​១​គូ និង​អាគុយ​១​គ្រឿង ការស្លាប់​នេះ​សមត្ថកិច្ច​ថា​៖ មក​ឆក់​ត្រី តែ​ត្រូវ​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ​។

    ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា ជនរងគ្រោះ​មាន ឈ្មោះ សួន រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ កើតហេតុ​ខាងលើ មាន​ប្រពន្ធ ឈ្មោះ អាត ទុំ អាយុ​២១​ឆ្នាំ ។ តាម​ការរៀប​រាប់រប​ស់​ប្រព​ន្ឋ​ជនរងគ្រោះ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​យប់​ថ្ងៃទី​២៤ ខែមករា ប្តី​របស់ខ្លួន​បាន យក​អាំង​វ៉ា​ត់​ទ័​រ ទៅរក​ឆក់​ត្រី​នៅតាម​បឹង តាម​ត្រពាំង និង​តាម​អូរ​ក្រោយ​ភូមិ រហូតដល់​ម៉ោង​ប្រមាណ​ជាង ៤​ជិត​ភ្លឺ​អត់​ឃើញ​ប្តី​មក​ផ្ទះ​វិញ​ទេ ហើយក៏​ហៅ​អ្នកជិតខាង​អោយជួយ​ដើរ​ក​តាម​បឹង ត្រពាំង តែ​មិនឃើញ​សោះ​។ រហូតដល់​ម៉ោងជាង​៨​ព្រឹក ទើប​ប្រទះ​គេ​ឃើញ​ប្តី​ស្លាប់ នៅក្នុង​បឹង ក្បែរ​អាំង​វ៉ា​ត់​ទ័​រ​ឆក់​ត្រី ក៍​រាយការណ៍​ជូនទៅ​សមត្ថកិច្ច​តែម្តង​។ ករណីនេះ​សមត្ថកិច្ច​ចុះ​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​កន្លែងកើតហេតុ​និង បានការ​សន្និដ្ឋានថា សព​ជនរងគ្រោះ គឺ​ស្លាប់​ដោយសារ​កា ឆក់​ខ្លួនឯង មិនមែនជា​ករណី​ឃាតកម្ម​ទេ ។​

    ​ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​តាម​ជំនាញ​និង​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​នគរបាល​ជំនា​ញក​ក៏បាន​ប្រគល់​សាកសព​ជនរងគ្រោះ​អោយទៅ​ក្រុមគ្រួសារ​ទទួល​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...