• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • យុវជន​ឆ្នើម​២​នាក់​កំពុង​ជក់​ថ្នាំញៀន សប្បាយ​ក្អាកក្អាយ ដឹង​ដល់​ប៉ូលិស ព័ទ្ធ​ក្របួច​ចាប់បាន​២​នាក់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 26 January, 2018  ម៉ោង 12:18 | សន្តិសុខ​សង្គម

    ​ខេត្តកណ្តាល​/​ស្រុក​ពញា​ឭ​៖ យុវជន​ឆ្នើម​២​នាក់​កំពុង​ជក់​ថ្នាំញៀន​សប្បាយ​ក្អាកក្អាយ ត្រូវ​ពលរដ្ឋ​ល្អ លប​រាយការណ៍​ជូន​នគរបាល​មូលដ្ឋាន ហើយ​នគរបាល​បាន​ចុះទៅ​ក្របួច​បាន​ភ្លាមៗ ម៉ោង​៨ និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ វេលា​នៅ​ចំណុច ភូមិ​តា​អោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​

    ​នគរបាល​រដ្ឋបាល​បុ​ស្តិ៍​ឃុំ​ឈ្វាំង​បានឱ្យដឹងថា ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​ឃាត់ខ្លួន​នោ​ទី​១​មានឈ្មោះ អិន គឹម​ហួ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្លែង​មានជ័យ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។ ទី​២ ឈ្មោះ ហុន លៀង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​អោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។​វត្ថុតាង​ចាប់យក​មាន​សំបក​ថង់​ច្រក​ថ្នាំញៀន​មួយចំនួន​,​ដែកកេះ​ហ្គែ​ស ចំនួន​០៣,​សំបក​ដប​ទឹក​សុទ្ធ​ឆ្នៃ​សម្រាប់​ប្រើប្រាស់​សារធាតុ​ញៀន ចំនួន​០១​។​

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​ថ្ងៃ ខែ ឆ្នាំ កើតហេតុ​ខាងលើ ប៉ុស្តិ៍​រដ្ឋបាល​ឈ្វាំង បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​តាអោ​កថា មាន​ជនសង្ស័យ​ខាងលើ កំពង់​ជក់​ថ្នាំញៀន នៅក្នុង​ផ្ទះរ​បស់ជនស​ង្ស​យ័​ឈ្មោះ ហុន លៀង ភូមិ​តា​អោក (​ចំណុចកើតហេតុ​)​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឈ្វាំង បាន​ចុះបង្ក្រាប​ដល់​កន្លែងកើតហេតុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង ចាប់យក​វត្ថុតាង​ដូចខាងលើ​រួច​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ នៅ​ចំពោះមុខ​សមត្ថកិច្ច ជ​នស​ង្ស​យ័ បាន​សារភាពថា ថ្នាំញៀន​ដែល​ខ្លួន​ប្រើប្រាស់​នៅពេល​កើតហេតុ​នេះ បាន​ទិញ​មកពី​ជន​មិន​ស្គាល់ឈ្មោះ នៅ​ប្រឡាយ គល់ស្ពាន់​លី​យ៉ុង​ផាត់​ព្រែក​ព្នៅ មួយកញ្ចប់​តូច តម្លៃ​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល រយៈពេល​ពីរ​ថ្ងៃ ទៅ​ទិញ​មក​ជក់​ម្តង​។​

    ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...