• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ម​ន្ទី​រ​អប់រំ​យុវជន និង​កីឡា​ខេត្ត ធ្វើ​ស្និបាត​បូកសរុប​វាយតម្លៃ​លទ្ធផល​ការងារ​អប់រំ​យុវជន​កីឡា ឆ្នាំ​សិក្សា​២០១​ង​,២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០១៧,២០១៨
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 26 January, 2018  ម៉ោង 09:56 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ លោកស្រី ប៉ាល់ យឿន អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ថ្លែងថា​៖ រាចរដ្ឋាភិបាល នៃ​រដ្ឋសភា​នីតិកាល​ទី​៥​នេះ នៅតែ​កំណត់ថា ការ​អប់​ជា​វិស័យ​អទិភាព និង​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និង​ធានាបាន​នូវ​កំណើន​សេដ្ឋ​មួយ​ប្រកបដោយ​ចីរភាព ឆ្ពោះទៅរក​ការកាត់បន្ថយ​របស់​ប្រជាពលរដ្ឋ​។ នៅក្នុង​បរិបទ​សកលភាវូបនីយកម្ម វិស័យ​អប់រំ​បាន​ជំរុញ​នូវ​កំណើន​ជា​អទិភាព សីលធម៌​សង្គម​ប្រសិទ្ធភាព​ប្រសិទ្ធ​ផល ព្រមទាំង​ធ្វើអោយ​សេដ្ឋកិច្ច​មានកំណើត និង​ចិ​រ​ភាព ។ លោក​ជំ ទាវ​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង ក្នុង​ពិធី​សន្និបាត​បូកសរុប​វាយតម្លៃ​លទ្ធផល​ការងារ​អប់រំ​យុវជន​កីឡា​ឆ្នាំ​សិក្សា​២០១​ង​,២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០១៧,២០១៨​។​

    ​លោកស្រី​បាន​បន្តថា​៖ ព្រម​ជាមួយគ្នានេះដែរ​ភាពជោគជ័យ​របស់​វិស័យ​អប់រំ​គឺ​ការកសាង​សមត្ថភាព និង​សីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​អប់រំ សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​សិក្សា ដែលជា​អ្នក​បណ្តុះបណ្តាល​ទាំង​ផ្នែក​ចំណេះដឹង និង​ទាំង​ការអនុវត្ត​។ កិច្ចការ​នេះ​គឺ​ពិតជា​មិនអាច​កាត់​បាន​ពី​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់​អ្នក​ពាក់​ពន្ធ ដូចជា​វិស័យ​ឯកជន និង​បណ្តា​ដៃគូ​អភិវឌ្ឍន៍​បានឡើយ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​បានផ្តល់​ការអប់រំ និង​បណ​ញ​តុះ​បណ្តាល​ដល់​ពលរដ្ឋ​គ្រប់រូប​នូវ​ចំណេះដឹង​គ្រប់ៗ​គ្នា សំរាប់​យកទៅ​ប្រើប្រាស់​នៅក្នុង​ជីវភាព​គ្រួសារ និង​ជីវភាព​សង្គម​យ៉ាង​ស័ក្តិសម​បំផុត ព្រោះថា​មាន​ករ​អប់រំ​ល្អ​ទើប​មាន​ធនធានមនុស្ស​ល្អ ដែល​នាំទៅដល់​កិច្ចការពារ និង​កសាង​អភិវឌ្ឍន៍​ប្រទេស​បាន​រុងរឿង​។​
    ​ ​
    ​ដើម្បី​សំរេចបាន​ទិសដៅ​នេះ អាជ្ញាធរ​គ្រប់​ថ្នាក់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប​ង្ក​ឱកាស​ជុំ​រុញអោយ​មាតាបិតា​អាណាព្យាបាល​សិស្ស បញ្ជូន​កូនចៅ​ដែលមាន​អ​យុ​៦​ឆ្នាំ​ពេញ អោយបាន​ចៅ​ល​រៀនសូត្រ​គ្រប់ៗ​គ្នា ហើយ​ត្រូវ​តាមដាន​កូនចៅ​អោយបាន​ពិតប្រាកដ​ចំពោះ​ការរៀន និង​បង្រៀន​អោយបាន​ទៀងទាត់ ។ សហការ​ជាមួយ​ផ្នែក​អប់រំ ផ្តល់ព័ត៌មាន​ទៅវិញទៅមក អំពី​សិស្ស​ដែល​បាន​បោះបង់ចោល​ការសិក្សា ខិតខំ​អប់រំ​អោយ​ពួកគេ​ទាំងនោះ​ត្រឡប់មក​សិក្សា​វិញ និង​ត្រូវ​ទប់ស្កាត់​ជាបន្ទាន់​ក្មេង​ទំនើង ការប្រើប្រាស់​គ្រឿងញៀន ល្បែងស៊ីសង នៅតាម​សាលារៀន ក៏ដូចជា​នៅតាម​មូលដ្ឋាន​។​

    ​នៅក្នុង​ពិធី​នេះដែរ លោក ញ៉ែម សាវ៉ាត ប្រធានស្តីទី មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​បាន​លើកឡើងថា​៖​សន្និបាត​ពេលនេះ​នឹង​បង្ហាញ​អំពី​វឌ្ឍន​ភាពវ​ស័​យ​អប់រំ​ខេត្តកំពង់ឆ្នាំង ដែលជា​លទ្ធផល​នៃ​ការ​ខំប្រឹងប្រែង​ក្នុងការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ និង​កែទម្រង់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដែល​កំពុង​ស្ថិតក្នុង​បរិបទ​កែទម្រង់​ស៊ីជម្រៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោយ​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​។​
    ​ ​
    ​លោក ញ៉ែម សាវ៉ាត បាន​អោយដឹងទៀតថា​៖ លទ្ធផល​នៃ​ការប្រឹងប្រែង​ខាងលើនេះ យើង​បានទទួល​សិស្ស​ចូលរៀន​ថ្មី​នៅ​បឋមសិក្សា​បាន​៩៣,៦៣% ក្នុង​គោលដៅ​៩៨% , កំពុង​សិក្សា​នៅ​បឋមសិក្សា​៩៩,៣៤% , អត្រា​រៀន​ត្រួតថ្នាក់​នៅ​បឋមសិក្សា​មាន ៥,៩៩% , អត្រា​បោះបង់​ការសិក្សា​មាន​៣,៨១% លើ​ចំណុច​គោលដៅ​២ , អត្រា​បញ្ចប់​ការសិក្សា​នៅ​បឋមសិក្សា​មាន ៨២,០៣% ក្នុង​គោលដៅ​៩០% , អត្រា​ឆ្លង​ភូមិ​សិក្សា ៨៨,៨៣% ក្នុង​គោលដៅ​៩០% , សាលា​កុមារ​មេត្រី​កំរិត​អភិវឌ្ឍន៍​មាន ៩២,៣១% , លទ្ធផល​សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ​ចំនួន ២០៩២​នាក់ ស្រី​១១០៣​នាក់​។ ដោយឡែក​កម្មវិធី​ស​ន្និ បាត​បូកសរុប​លទ្ធផល និង​ទិសដៅ​សំរាប់​ឆ្នាំ​ថ្មី​នេះ​ត្រូវធ្វើ​រយះ​២​ថ្ងៃ ដោយ​និង​ត្រូវ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ស្អែក​នេះ ៕ រឹទ្ធិ ជ័យ​


    ​ ​
    ​ ​
    ​ ​
    ​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...