• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 January, 2018  ម៉ោង 19:14 | រាយការណ៍​ពិសេស

    ​រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ​បាន​ទម្លាយ​ឲ្យ​ដឹងថា ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ក្រោម​ការគ្រប់គ្រង របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ ពោរពេញ​ដោយ​អំពើពុករលួយ ដែល​ប្រព្រឹត្ត​ឡើងជា​លក្ខណៈ​ប្រព័ន្ធ លើសពី​ជំនាន់​លោក​មេ​គយ ខៀវ សំអាន ជា​ប្រធាន​នៅ​គ្រប់គ្រង​ទីនោះ​ទៅទៀត​។ ដោយ​ប្រភព​បង្ហើប​ថា ចាប់តាំងពី​លោក ហ៊ី​វ សុធា​រិ​ទ្ធ ត្រូវបាន​អគ្គនាយកដ្ឋាន​គយ​ចាត់តាំង ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ លោក ហ៊ី​វ សុធា​រិ​ទ្ធ បាន​ចាត់តាំង​មន្ត្រី​ថ្នាក់ក្រោម បង្គាប់​ឱ្យ​អ្នករត់​ការនាំ​ទំនិញ​ចូល​បង់ប្រាក់ សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង​មួយ​ឯកសារៗ ចាប់ពី ៣៥​ដុល្លារ​ទៅ ៧៥​ដុល្លារ នេះ​គិត​សម្រាប់តែ​ឯកសារ ដែល​គ្មាន​កំហុស ហើយ​គេ​មិនទាន់​គិតដល់ ទំនិញ​មួយចំនួន​ឯកសារ​មាន​កំហុស​តិចតួច​លើ​ឯកសា​រកសារ ឬ​ទំនិញ​ដែលមាន​តម្លៃ​បង់ពន្ធ​មិន​គ្រប់ ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​នេះ ហើយ​ចាប់តាំងពី​កាន់តំណែង​នេះ​មក គេ​មិនដែល​ឃើញ​លោក ហ៊ី​វ សុធា​រិ​ទ្ធ បង្ក្រាប​ទំនិញ​ខុសច្បាប់​បាន​មួយ​ករណី​នោះទេ​។​

    ​ក្រុម​អ្នក​រត់ការ​បានលើកឡើង​ថា លោក ហ៊ី​វ សុធា​រិ​ទ្ធ បច្ចុប្បន្ន​ជា​ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ដែល​ល្បី​មាន​ទម្លាប់ និង​មានបទពិសោធន៍ ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​ប៉ិនប្រសប់ នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ហើយ​បាន​បន្ត​នាំយក​ប្រព្រឹត្ត​កំហុស​នៅ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ នា​ប​ច្ច​ប្បន្នដោយ​គ្មាន​ខ្លាច​ច្បាប់​សូម្បីតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏ លោក ហ៊ី​វ សុធា​រិ​ទ្ធ មិន​ទាំង​ញញើត​ផង​។ ប្រភព​បង្ហើប​ថា ដោយសារតែ​លោក​មេ​គយ​រូបនោះ មាន​សំអាង​បងប្រុស​ជា​អគ្គនាយករង នៅក្នុង​អគ្គនាយកដ្ឋាន​គយ​។ ហេតុដូច្នេះ​ហើយ​ទើប​អំពើពុករលួយ​បានកើត​ឡើង​យ៉ាង​ពេញបន្ទុក​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ហើយ​គេ​មិនទាន់​ឃើញ​តម្រុយ​ណាមួយ​ពី​អគ្គ​នាយ​យក​ដ្ឋា​ន​គយ ចាត់ចែង​ឲ្យ​បោសសំអាត​សកម្មភាព​ប្រមូល​លុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​នេះ​នៅឡើយ​ទេ ដែល​អំពើពុករលួយ​ជា​ប្រព័ន្ធ​នោះ​កំពុង​ប្រព្រឹត្តឡើង​យ៉ាង​ចំហរ​ដោយ​គាប​បង្ខំ​ឱ្យ​ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ​បង់លុយ​ខុសច្បាប់ ។​

    ករណីនេះ​មានការ​បញ្ជាក់ថា យ៉ាងតិច​ក្នុង​មួយ​ឯកសារ សម្រាប់​ទំនិញ​វិនិយោគ​នាំចូល ត្រូវ​បង់ប្រាក់​ចំនួន ៧៥​ដុល្លារ បន្ថែម​ពីលើ​នោះ អ្នក​រត់ការ ត្រូវ​បង្ខំចិត្ត​បង់ប្រាក់​ឲ្យ​កូនចៅ​លោក ហ៊ី​វ សុធា​រិ​ទ្ធ ជា​មន្ត្រី​គយ ទទួល​ផ្នែក​នីមួយៗ ដូចខាងក្រោម ៖ ទី​១-​ត្រូវ​បង់​ចំនួន ៥​ដុល្លារ សម្រាប់​មន្ត្រី​គយ ទទួល​ផែន​ផ្នែក​ចុះ​លេខ ឈ្មោះ ធឿន ។ ទី​២-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​គណនេយ្យ ឈ្មោះ សារា​ន់ ។ ទី​៣-​បង់ប្រាក់​ចំនួន​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ និង​ចំនួន ១០​ដុល្លារ ទៀត​ផ្នែក​កូនចៅ មន្ត្រី​គយ​ខាង​ពិនិត្យ​។ ទី​៤-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ ឯកសារ និង​ទី​៥ ត្រូវ​បង់​ឲ្យ អនុប្រធាន​ការិយាល័យ ជា​កិច្ច​បង្ហើយ​ឯកសារ ចំនួន ៥​ដុល្លារ ។ ដោយឡែក​ចំពោះ ទំនិញ​វិនិយោគ​នាំចេញ ក្នុង​មួយ​ឯកសារ ក៏ត្រូវ​បង់​ចំនួន ៣៥​ដុល្លារ បើ​ករណី​នាំចេញ​ទំនិញ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​លោក​គយ​គិត​អូ​ធី​(OT) ស្មើ​៧៥​ដុល្លារ ១​ឯកសារ​។ សង្កេតឃើញ ក្នុង​មួយថ្ងៃៗ​មាន​ឯកសារ​រាប់រយ​ដែល​ត្រូវ​ឆ្ល​កាត់​ប្រព័ន្ធ​ទារលុយ​នេះ​។ បច្ចុប្បន្ននេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ បាន​ប្រឹង​ប្រមូល​លុយ ធ្វើ​មាន​ធ្វើបាន និង​ទុក​ចាយ​ទប់​ប៉ុស្តិ៍​ខ្លាញ់​នេះ​។​

    ​អំពើពុករលួយ​ដែល​ចាត់តាំង​ឲ្យ​ប្រព្រឹត្ត​ជា​ប្រព័ន្ធ​នេះ បានដាក់​ការគាបសង្កត់​ទាំង​ឯកសារ​ស្របច្បាប់ របស់​ផ្នែក​ទំនិញ​វិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោង​ច្រក​កាត់ដេរ ដោយ​ករណីខ្លះ លោក ហ៊ី​វ សុធា​រិ​ទ្ធ បាន​តម្រូវ​ឲ្យ​មន្ត្រី​របស់ខ្លួន កេងប្រវ័ញ្ច​ទាញយក​ផលប្រយោជន៍​ទៅលើ​ឯកសារ មាន​កំហុស​បច្ចេកទេស​តិចតួច ឬ​កិច្ចការងារ​ប្រញាប់ គឺ​កោសរូស​យកលុយ​លក្ខណៈ​ក្រោម​តុ​កាន់តែច្រើន ករណីនេះ​បាន​បង្ក​ឲ្យ​ម្ចាស់​ទំនិញ និង​អ្នក​រត់ការ​ឈឺក្បាល​ធុញទ្រាន់​មិនសូវ​លោះ​ពេល​ទេ​។ ទាក់ទង​នឹង​ករណីនេះ​ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​អំពាវនាវ​ឱ្យ​លោក គុណ ញឹម អគ្គ​នាយគយ ក៏ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច មេត្តាជួយ​លុបបំបាត់​ការគាប់សង្កត់​ទារលុយ​ក្រោម​តុ​នៅ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផង ហើយ​យ​ពេលខ្លះ​បាន​បង្ក​ទៅជា​បញ្ហា​រាំងស្ទះ​ឯកសារ​កមាន​។ ពាក់ព័ន្ធ​ករណី​លើកឡើង​ខាងលើនេះ «​ខ្មែរ​អង្គរ​» មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ ពី​លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ បាន​នៅឡើយ​ទេ ៕

    loading...