• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ឃាតក​ស្រី​ចិត្តសាហាវ ចាក់​បុរស​ចំណាស់​ជា​អ្នកសារព័ត៌មាន​១៧​កាំបិត ស្លាប់​ក្នុងផ្ទះ​សំណាក់ «​សំណាង​ណាស់​» បាន​ចម្លើយសារភាព​ដំណើ​ររឿង​ជូន​នគរបាល​ឡើង​ញាក់សាច់​!!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 January, 2018  ម៉ោង 17:18 | សន្តិសុខ​សង្គម

    ​ខេត្តកណ្ដាល ៖ ក្រោយពី​សមត្ថកិច្ច​ចាប់ខ្លួន​ស្ដ្រី​ម្នាក់ ដែលជា​ឃាត​កដៃ​ឆៅ​ក្នុងករណី​ឃាតកម្ម​គិតទុក​ជាមុន ដោយ​ដោយបាន​យក​កូនកាំបិត​ចុង​ស្រួច ចាក់​១៧​កាំបិត សម្លាប់​បុរស​ចំណាស់​ម្នាក់ ជា​អ្នកសារព័ត៌មាន​សម្លេង​ប្រជាជន ក្នុងផ្ទះ​សំណាក់​យីហោ «​សំណាង​ណាស់​» បន្ទប់​លេខ​១១ បណ្ដាល​ឲ្យ​ស្លាប់ កាល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣ និង ១០​នាទី ស្ថិតនៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល នោះបាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បានសម្លាប់​ជនរងគ្រោះ​មែន​។​

    ​ក្រោយពី​ធ្វើការ​សាកសួរ នៅ​ចំពោះ​សមត្ថកិច្ច ស្ដ្រី​សង្ស័យ​ជា​ឃាត​កបាន​ឆ្លើយ​សារភាពថា​៖ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​រូបនាង (​ជនសង្ស័យ​) ដោយ​បបួល​មក​រួមភេទ ខណៈនោះ ស្ដ្រី​សង្ស័យ​គិតថា ដោយសារ​ខ្លួន​មានការ​ខ្វះខាត​លុយ​ចំនួន ២,៥០០​ដុល្លារ សហរដ្ឋ​មេ​រិ​ក ហើយ​ដឹងថា ជនរងគ្រោះ​មាន​គ្រឿងអលង្ការ​ជាប់​ខ្លួន​ច្រើន​ផង​នោះ ក៏មាន​គម្រោង​សម្លាប់​ជនរងគ្រោះ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ ។ ភ្លាមនោះ ស្ដ្រី​សង្ស័យ​បាន​ទារ​តម្លៃ​ខ្លួន​ក្នុងការ​រួមភេទ​ចំនួន ១០​ម៉ឺន​រៀល តែ​ជនរងគ្រោះ​ឲ្យ​តែ ២០​ដុល្លារ ស្ដ្រី​សង្ស័យ​ក៏​យល់ព្រម​ចេញ​ក្រៅ រួច​ស្ដ្រី​សង្ស័យ​បាន​យក​កូនកាំបិត​ចុង​ស្រួច​លាក់ទុក​ក្នុង​កាបូប​រួចជាស្រេច ។​

    ​លុះដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ ជា​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រហែល​ប្រមាណ ១១ ជនសង្ស័យ​បាន​តេ​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ម្ដងទៀត ដើម្បី​ណាត់ជួប​គ្នា​រក​កន្លែង​រួមភេទ ។ នៅ​ម៉ោង​ប្រហែល ១២​ថ្ងៃត្រង់ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ទទួល​ស្ដ្រី​សង្ស័យ​នៅ​ចំណុច​មុខ​ច្រកចូល​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ដើម្បី​ទៅ​ចូលដេក​ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់​» ដែលមាន​ចម្ងាយ​ប្រហែល ០,៥​គីឡូម៉ែត្រ ។ ខណៈ​ចូលដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់ ជនរងគ្រោះ​បាន​ផ្លាស់​កន្សែង រួច​ចូល​ងូតទឹក​ក្នុង​បន្ទប់ទឹក ឆ្លៀតឱកាស​នោះ ស្ត្រីជន​សង្ស័យ​បាន​យក​កូនកាំបិត​ពី​ក្នុង​កាបូប​លាក់ទុក​ក្រោម​ខ្នើយ​ដេក ។​

    ​ពេល​ជនរងគ្រោះ និង​ជនសង្ស័យ បាន​រួមភេទ​ជាមួយគ្នា ដោយ​ជនរងគ្រោះ​ដេក​ផ្ងារ​ឡើងលើ រីឯ​ស្ដ្រី​សង្ស័យ​អង្គុយ​ពីលើ ខណៈដែល​កំពុង​រួមភេទ ស្ដ្រី​សង្ស័យ​ឃើញ​ជនរងគ្រោះ​កំពុងមាន​អារម្មណ៍​ស្រើបស្រាល​ភ្លេចខ្លួន ក៏​យក​កូនកាំបិត​ពីក្រោម​ខ្នើយ​ដែល​ខ្លួន​លាក់ទុក​នោះ មកចាក់​ជនរងគ្រោះ​ជា​ច្រើ​កាំបិត ក៏មាន​ការប្រតាយប្រតប់​គ្នា​ធ្លាក់​ពីលើ​គ្រែ ក្នុង​គ្រា​ជាមួយគ្នា​នោះ ជនរងគ្រោះ​ខំប្រឹង​ស្រែក តែ​ត្រូវបាន​ជនសង្ស័យ​យក​ខ្នើយ​សង្កត់​ខ្ទប់មាត់ និង​ចាក់​បន្ថែម​រហូតដល់​ស្លា​ប់ ។​

    ​ក្រោយមក​ស្ដ្រី​សង្ស័យ​បាន​ងូតទឹក​សម្អាតខ្លួន​រួច បាន​ប្រមូលយក​គ្រឿងអលង្ការ ,​លុយ ,​ទូរស័ព្ទ និង​ម៉ូតូ​របស់​ជនរងគ្រោះ​យកទៅលក់ ។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់​នេះ គឺជា​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ដោយ​ផ្ដើមចេញពី​អំពើ​ប្លន់​យក​ទ្រព្យសម្បត្តិ មូលហេតុ​ស្ដ្រី​សង្ស័យ​ត្រូវការ​លុយ​ចំនួន ២,៥០០​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ដោះស្រាយ ។​

    ​សូមបញ្ជាក់ថា ស្ដ្រី​ជា​ឃាតក​ខាងលើនេះ ត្រូវ​ឃាត់ខ្លួន​បាន នៅវេលា​ម៉ោង ១៧ និង ២៣​នាទី ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ ត្រង់ចំណុច​ភោជនីយដ្ឋាន​វាលស្រែ​១០០ ស្ថិតនៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

    ​ស្ដ្រី​សង្ស័យ​ជា​ឃាតករ​មានឈ្មោះ ផេង ណាត អាយុ ៣២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ្ម​ោះ នួន សុភាព ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាង​ម៉ាស្សា និង​ជា​អ្នកសារព័ត៌មាន​សម្លេង​ប្រជាជន បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

    ​ក្រោយពី​ការចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មាន កងដៃ​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង ចំនួន ១៤ កង​, ចិ​ញ្ជៀ​ន​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង ចំនួន ២​វង់​, ខ្សែ​.​ក ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង ១​ខ្សែ​, ខ្សែ​កជើង​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង ២​ខ្សែ​, ខ្សែដៃ​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង ១​ខ្សែ​, កាបូបស្ពាយ​ពណ៌​ខ្មៅ ១, សំបុត្រ​លក់​-​ទិញ​គ្រឿងអលង្ការ ៣​សន្លឹក​, អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក​, សំបុត្រកំណើត ១​សន្លឹក និង​ខ្សែ​ចង្កេះ​ធ្វើ​ពី​ប្រាក់ ១​ខ្សែ ៕

    (​នេះ​ពិតជា​ដូច​ពាក្យ​ថា​៖ ស្គាល់មុខ មិន​ស្គាល់ចិត្ត​ទេ​!)​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...