• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • អាសូរ​ណាស់​! មាន​ជំងឺ​ប្រចាំកាយ ទៅ​ព្យាបាល​នៅ​ទឹកដី​ប្រទេស​ថៃ ទៅ​បើក​ថ្នាំ​មិនទាន់​ដល់ ដួល​ស្លាប់​នៅ​នឹង​ចិញ្ចើមផ្លូវ​យ៉ាង​សង្វេគ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 January, 2018  ម៉ោង 16:30 | សន្តិសុខ​សង្គម

    ​ខេត្ត​ប៉ៃលិន​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បានទទួល​ដំណឹង​ថា កាលពី​វេលា​ម៉ោង ១១ និង​៤០​នាទី ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ មាន​ករណី​មនុស្ស​ស្រី​ស្លាប់​ចំនួន ០១​នាក់ (​នៅ​ចិញ្ចើមផ្លូវ​) ក្នុង​ទឹកដី​ប្រទេស​ថៃ ត្រង់ចំណុច​ជិត​កុងត្រូល​ទឹកដី​ប្រទេស​ថៃ ។​

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ សោម ណារិន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ស្វាយប៉ោ ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ សមត្ថកិច្ច​បានបញ្ជាក់​ថា តាម​ការសាកសួរ​រឿងហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​មាន​ជំងឺ​ជាប់​ប្រចាំកាយ ឧស្សាហ៍​ទៅ​បើក​ថ្នាំ​នៅឯ​ប្រទេស​ថៃ​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​ដួល​ស្លាប់​នៅ​ចំណុច​ខាងលើ​ដ៏​សង្វេគ​បំផុត ។​

    ​ក្រោយមក​ក្រុមគ្រួសារ សព្វ​ក៏បាន​រក​រថយន្ត​ដឹក​ទៅ​ស្រុកកំណើត​របស់ខ្លួន វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...