• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​តារា​គ្រាប់បែក​បារ​មា​ណូ មេដឹកនាំ​កូរ៉េខាងជើង​ប្រកាស​អំពា​វា​នាវ​ឲ្យ​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 January, 2018  ម៉ោង 16:27 | អន្តរជាតិ

    ​ពេល​ថ្មីៗ​នេះ​កូរ៉េខាងជើង បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ទាំង​ក្នុង និង​ក្រៅប្រទេស ចូលរួម​នៅក្នុង​សកម្មភាព​បង្រួម​បង្រួម​ជាតិ ដោយ​មិនចាំបាច់​ពឹងផ្អែក​ទៅលើ​ភាគី​ទី​៣​ធ្វើជា​អាជ្ញាកណ្តាល​ឡើយ​។​

    ​ទីក្រុង​ព្យុងយ៉ាង បានស្នើ​ដល់​ពលរដ្ឋ ជម្រុញ​ការទំនាក់ទំនង​គ្នា​ទៅវិញទៅមក សហការ​រវាង​កូរ៉េខាងជើង​នឹង​ខាងត្បូង​ក្នុងពេលដែល​កូរ៉េខាងជើង បាន​បំផ្លាញ​នូវ​ឧ​ប្ប​ស័គ្គ រនាំង​រារាំង ការឯកភាព​ជាតិ កូរ៉េ​ទាំងពីរ​។​

    ​ការប្រកាស​ខាងលើ​ធ្វើឡើង​ក្រោយពេល​មា​នស​ន្និ​សី​ី​ទ​កាសែត​រួម​រវាង​រដ្ឋាភិបាល និង បក្ស​ពលករ​កូរ៉េខាងជើង ។ ក្នុងនោះ ពលរដ្ឋ​កូរ៉េខាងជើង​ទទួលបាន​សំណើរ​ឲ្យ​មាន​សកម្មភាព បញ្ចប់​ភាព​តានតឹង​ដោយ​យោធា និង​បង្កើត​ឲ្យ​មាន​បរិយាកាស​ស្ងប់ស្ងាត់ នៅ​ឧប្បទ្វីប​កូរ៉េ​។​

    ​សារព័ត៌មាន​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា ភាព​តានតឹង​ដោយ​យោធា ជា​ឧ​ប្ប​ស័គ្គ ដល់​ការកែប្រែ​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ មិនអាច​ឆ្ពោះទៅរក ការឯកភាព​ជាតិ​នោះឡើយ ។​សារព័ត៌មាន​កូរ៉េខាងជើង​បាន​ផ្សាយ​ថា ការធ្វើ​សមយុទ្ធ​រួម ជាមួយ​កម្លាំង​បរទេស មិន​នាំមក​នៅ​ផលប្រយោជន៍ ក្នុងការ​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​កូ​រ៉ែ​ខាងត្បូង​នោះឡើយ​។ ផ្ទុយទៅវិញ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​អាក្រក់​ទៅ​។​

    ​ទីក្រុង​ព្យុងយ៉ាង​មិនបាន​បង្ហាញ ពី​មូលហេតុ តែ​ការប្រកាស​ស្តីពី​ការឯកភាព​ជាតិ​ត្រូវបាន មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​លើកឡើង​នៅក្នុង​សន្និសីទកាសែត​។ ការបង្រួបបង្រួម​ឧប្បទ្វីប​កូរ៉េ គឺ ជាការ​ចងបាន​របស់​ពលរដ្ឋ​កូរ៉េ​ទាំងពីរ ប៉​ប៉ុន្តែ​ប្រទេស​ទី​៣ គឺ​អាមេរិក មិន​យលព្រម​ឡើយ ដោយ​សកម្ម ភាព​នេះ នឹងធ្វើ​ឲ្យ​អាមេរិក​នឹងត្រូវ​បាត់បង់​ផលប្រយោជន៍​របស់ខ្លួន​ជាច្រើន​នៅទីនេះ​។

    ​ភាព​តានតឹង​នៅ​កូរ៉េខាងជើង​កំពុងតែ​ែ ជួយ​ដល់​អាមេរិក ប​ញ្ចូ​ន​អាវុធ ជាច្រើន​មកកាន់​អាស៊ី ដោយ​គោលដៅ​មិនមែន​កូរ៉េខាងជើង​នោះឡើយ​គឺ​ប្រទេស​ចិន ឯណោះ​ទេ ដែល​អា​មេ​រិច​បាន​ចាត់ទុកជា​ការគំរាមកំហែង​ដល់ មហាអំណាច​អាមេរិក​។​

    ​ការប្រកាស​ពី​បំណង​បង្រួបបង្រួម​ជាតិ​របស់​កូរ៉េខាងជើង កើតឡើង​ក្រោយ​ពេលដែល​កូរ៉េខាងជើង បា​នប​ញ្ចូ​ន​គណប្រតិភូ កីឡា និង​សី​ល្បៈ ជាច្រើន​ទៅ​ចូលរួម​ការ​ប្រ​គួ​ត​កីឡា​អូឡាំពិក​រដូវរងា​នៅ​កូរ៉េខាងត្បូង ជា​សញ្ញា​វិជ្ជមាន នៅក្នុង​ការបង្កើត​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...