• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ស្ត្រី​ជា​ឃាតករ​ដែល​យក​កូនកាំបិត​ចាក់​សម្លាប់​បុរស​ចំណាស់​ជា​អ្នកកាសែត​ម្នាក់ ជា​ដៃគូ​លើ​គ្រែ​ក្នុងផ្ទះ​សំណាក់​យីហោ (​សំណាង​ណាស់​) កាលពី​៤​ថ្ងៃមុន ត្រូវ​នគរបាល​ខេត្ដ​កណ្ដាល​ចាប់ខ្លួនបាន​ហើយ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 January, 2018  ម៉ោង 13:58 | សន្តិសុខ​សង្គម

    ​ខេត្តកណ្ដាល​/​ស្រុក​អង្គ​ស្នួ​៖ ករណី​ឃាតកម្ម​ដែល​ស្ដ្រី​ម្នាក់​បាន​យក​កូនកាំបិត​ចាក់​សម្លាប់​បុរស​ចំណាស់​ម្នាក់​ដែលជា​អ្នកកាសែត​សម្លេង​ប្រជាជន ក្នុងផ្ទះ​សំណាក់​យីហោ “​សំណាង​ណាស់​” បន្ទប់​លេខ​១១ បណ្ដាល​ឲ្យ​ស្លាប់​កើតហេតុ​ក​កាល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣ និង​១០​នាទី ស្ថិតនៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ឥឡូវ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​កា​រិ​យា ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ចាប់ខ្លួន​ស្ដ្រី​ជា​ឃាតករ​បាន នៅវេលា​ម៉ោង​១៧ និង​២៣​នាទី ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ ត្រង់ចំណុច​ភោជនីយដ្ឋាន​វាលស្រែ ១០០ ស្ថិតនៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

    ​មន្ដ្រីនគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា ស្ដ្រី​សង្ស័យ​ជា​ឃាតករ​មានឈ្មោះ ផេង ណាន ហៅ ណា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារី​ម៉ាស្សា ស្នាក់នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ នួន សុភាព ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកហាង​ម៉ាស្សា និង​ជា​អ្នកសារព័ត៌មាន​សម្លេង​ប្រជាជន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

    ​សមត្ថកិច្ច​បញ្ជាក់ថា ក្នុងការ​ចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មាន​៖ កងដៃ​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង ចំនួន​១៤ កង ,​ចិញ្ចៀន​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​ចំនួន​២​វង់ ,​ខ្សែក​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​ចំនួន​១​ខ្សែ ,​ខ្សែ​កជើង​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​ចំនួន​២​ខ្សែ ,​ខ្សែដៃ​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​ចំនួន​១​ខ្សែ ,​កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១ ,​សំបុត្រ​លក់​-​ទិញ​គ្រឿងអលង្ការ​៣​សន្លឹក ,​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក ,​សំបុត្រកំណើត​១​សន្លឹក និង​ខ្សែ​ចង្កេះ​ធ្វើ​ពី​ប្រាក់​១​ខ្សែ​ផងដែរ ។​

    ​សូម​រំលឹកថា ៖ បុ​បុរស​ម្នាក់​ចំណាស់ នាំ​ស្រី​ស្នេហ៍​ឡើងឋានសួគ៌ តែ​បែរជា​ស្រី​ស្នេហ៍​ចាក់ ជាច្រើន​កាំបិត រងរបួស​១៧​កន្លែង ស្លាប់​យ៉ាង​វេទនា បង្ក​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ប្រហែល ១៨ និង​១០ នាទី ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្ទះសំណាក់ សំណាង​ណាស់ ជា​ផ្ទះ​បន្ទប់​ជួល​លេខ​១១ ជួរ​ខាងត្បូង ស្ថិតនៅ​ភូមិ ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

    ​សមត្ថកិច្ច​បាន​រកឃើញ អត្តសញ្ញាណ ជនរងគ្រោះ មានឈ្មោះ នួន សុភាព ហៅ នួន ភាព ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើក ហាង​ម៉ាស្សា និង​ជា​អ្នក​សារ ព័ត៌មាន សម្លេង​ប្រជាជន បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ​សាក្សី​ឈ្មោះ ចែម ប៊ុន​ធី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ មើល​ការខុសត្រូវ ផ្ទះសំណាក់ នៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្ក​ស្នួល ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​ម៉ោង ១២ និង​១៥ នាទី ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ហុងដា សេ​១២៥ ផលិត​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ មិន​ចាំ​ផ្លាកលេខ មក​ចូល​ផ្ទះសំណាក់ សំណាង​ណាស់ ដោយបាន​ដឹក​នារី​ម្នាក់ មកជា​មួយ​ផង ហើយ​ចូល​ស្នាក់នៅ បន្ទប់​លេខ​១១​។​

    ​ក្រោយមក នៅ​ម៉ោង​ប្រហែល ១៣ និង​៤៣​នាទី ឈ្មោះ ចាន់ សុខ​នី​ម ភេទ​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ មើល​ការខុសត្រូវ ផ្ទះសំណាក់ បានឃើញ​ស្រី​ម្នាក់​ដែល មក​ដេក​ជាមួយ ជនរងគ្រោះ​នោះ បាន​ចេញមក​ខាងក្រៅ​បន្ទប់ អង្គុយ​លើ​ម៉ូតូ របស់​ជនរងគ្រោះ ដោយនិយាយ ទូរស័ព្ទ​ថា ម៉េច​អត់​ស្គាល់ កន្ក​ន្លែ​ង​ហ្នឹង​ទេ​ឬ​? ចាំ​ខ្ញុំ​ចេញ​ទៅយក ហើយក៏​ចេញ ទៅ​បាត់ ទៅ​មិនឃើញ​ត្រឡប់មកវិញ​។​

    ​លុះដល់​ម៉ោង ១៨ និង​០០ នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ដោយមាន​ការសង្ស័យ មិនឃើញ​មនុស្ស​នោះ ត្រឡប់មកវិញ ឈ្មោះ ចាន់ សុខ​នី​ម ក៏​ដើរទៅ​មើល បន្ទប់​លេខ​១១ ឃើញ​ទ្វារ​បន្ទប់​ហើប​បន្តិច ហើយ​ឃើញ នៅក្នុង​បន្ទប់ មាន​សភាព​រញ៉េរញ៉ៃ និង​ឃើញ​សព មនុស្ស​ប្រុស​ម្នាក់ ដេកស្លាប់ នៅក្បែរ​គ្រែ ទើប​ឈ្មោះ ចាន់ សុខ​នី​ម រត់​ទៅប្រាប់​ប្ដី ហើយ​ក៏បាន​រាយការណ៍ ជូន​សមត្ថកិច្ច​។

    ​សមត្ថកិច្ច​បញ្ជាក់ថា សព​មាន​ស្នា​មាម ចាក់​និង​កាំបិត ចុង​ស្រួច​ចំនួន ១៧​កន្លែង ត្រង់​ក្បាលពោះ និង​ទ្រូង​ជំរៅ ដល់​ក្នុង ហើយ​សមត្ថកិច្ច បាន​សន្ន​ដ្ឋា​ន​ថា ឃាតកម្ម​នេះ ផ្ដើមចេញពី អំពើ ប្លន់​យក ទ្រព្យសម្បត្តិ​។ ទោះយ៉ាងណា​ករណី​នោះ​សមត្ថកិច្ច​កំពុង​ដុត​ដុតជើង​តាម​ប្រមាញ់​ចាប់​ឃាតក​យកមក​ផ្តន្ទាទោស​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...