• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​អ្នកលេង​ពូថៅ​ដៃ​ម្នាក់ ប្រើ​ក្បាច់​លប​កាប់​គេ​ពីក្រោយ តែ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់ យកដៃ​រង​បណ្តាលឱ្យ​របួស​បាតដៃ ជនបង្ក​ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 January, 2018  ម៉ោង 12:12 | សន្តិសុខ​សង្គម

    ​ខេត្តកណ្តាល ៖ យុវជន​អ្នកលេង​ពូថៅ​ដៃ​ម្នាក់ ប្រើ​ក្បាច់​លប​កាប់ យុវជន​ម្នាក់​ពីក្រោយ តែ​ដឹងខ្លួន​ទាន់ យកដៃ​រង​ផាត់​ផ្លែ​ពូថៅ បណ្តាល​ឲ្យ​របួស​បាតដៃ ហើយ​ប្រះ​រត់ចេញ​ក្រៅ​ភូមិ ទៅប្តឹង​នគរ​បាន​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ធំ​ឱ្យជួយ​អន្តរាគមន៍​។ នគរបាល​បាន​ចុះ​ចាប់បាន​ជនបង្ក​។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​នៅវេលា​ម៉ោង ០៩ និង​០៥​នាទី កើតហេតុ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ ចំណុច​ភូមិ ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល​។​

    ​នគរ​បាន​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ធំ​បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ រ៉ា សុ​វណ្ណា ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ ជ្រោយ​ដង ឃុំ សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល រងរបួស​បាតដៃ​ស្តាំ ប្រវែង​០១ ស​.​ម ជំរៅ​០១​ស​.​ម ។ ជនសង្ស័យ ៖ ឈ្មោះ ហ្ស​ង សុខ​ឡេង ហៅ​(​ខ្ចៅ​) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​ឃាត់ខ្លួន​) ។​ដកហូត​វត្ថុតាង ពូថៅ​ចំនួន​០១ (​ផ្លែ​ដែក​មាន​ទំហំ​៦​ស​.​ម និង​ដង​ឈើ​មាន​ប្រវែង​៣៦ ស​.​ម​) ។​

    ​នគរបាល​ប៉ុស្តិ៍​ឃុំ​សំរោង​ធំ​បានឱ្យដឹងថា នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​ខាងលើ ជនរងគ្រោះ​កំពុង​អង្គុយ​កត់​ឆ្នោតជាតិ​នៅក្រោម​ផ្ទះ​របស់​ឈ្មោះ នាង ស្រី​ពៅ ភេទ​ស្រី អាយុ​៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ពេលនោះ​ស្រាប់​តែមាន​គេ​ស្រែកប្រាប់​ជនរងគ្រោះ​ថា ឈ្មោះ ហង្ស សុខ​ឡេង ហៅ​(​ខ្ចៅ​) ភេទ​ប្រុស មកហើយ ពេល​ឭ​ដូច្នេះ​ជនរងគ្រោះ​ក៍បាន​ក្រលេក​មើលទៅ​ខាងក្រោយ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​បាន​កាន់​ពូថៅ​ជាប់​នឹង​ដៃ ហើយ​បាន​ហក់​ទៅ​កាប់​ជនរងគ្រោះ តែ​ជនរងគ្រោះ​លើកដៃរ​ងក៍​បាន​ត្រូវ​នឹង​ពូថៅ​បណ្តាល​ឲ្យ​មាន​របួស​បាតដៃ​ខាងឆ្វេង​ហូរឈាម​។ ភ្លាមនោះ​ជនរងគ្រោះ​ក៍បានរ​ត់ទៅ​ទិស​ខាង លិច​ក្រោយ​ភូមិ ។​

    ​បន្ទាប់មក​ជនរងគ្រោះ​ក៍​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ ហើយ​សម​ត្ត​កិច្ច​ប៉ុស្តិ៍ ក៍​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​រួច​ក៍បាន​បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...