• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​យុវជន​ម្នាក់​ជិះ​ម៉ូតូ C125 ឈប់​រង់ចាំ​ឡាន​ឆ្លងកាត់​ពីមុខ​ ​ត្រូវយុវជន​២​នាក់​ជិះ​អា​ឌូ​ក​បោះពួយ​មក​បុក​ពីក្រោយ​ពេញទំហឹង (​អ្នកបើក​អា​ឌូ​ក​ខ្ទាត​កន​រោម​កង់ឡាន​កិន​ខ្ទិច​ក្បាល និង​របួសស្រាល​ម្នាក់ អ្នកជិះ​ម៉ូតូ​C125 របួសធ្ងន់​!)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 January, 2018  ម៉ោង 12:21 | សន្តិសុខ​សង្គម

    ​ភ្នំពេញ​៖ យុវជន​ម្នាក់​ឈប់​ម៉ូតូ​តូ ម៉ាក​ហុងដា សេ​១២៥ រង់ចាំ​ឡាន​ឆ្លងកាត់​ពីមុខ ស្រាប់តែ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក​មួយគ្រឿង​ទៀត​បើក​លឿន​មក​បុក​គូថ​ពីក្រោយ​ពេញទំហឹង ផ្លោង​ម៉ូតូ​ទាំង​២​គ្រឿង ដួល​ច្រឡោត​តោ​តូង​ទៅលើ​ថ្នល់​បេតុង ត្រូវ​រថយន្ត​ដឹក​គ្រឿងចក្រ​មកដល់ កិន​ចំ​បែកក្បាល ធ្ធ្លាយ​ខួរ​ស្លាប់​ម្នាក់ និ​មនុស្ស​២​នាក់​ទៀត រងរបួស​ធ្ងន់​១​នាក់​ស្រាល​១​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី ល្ងាច ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវ​បេតុង ក្នុង​តំបន់​សេដ្ឋ​កិ ច្ច​ពិសេស​ភ្នំពេញ ក្នុងភូមិ​បឹង​ធំ​ទី​៣ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

    ​សមត្ថកិច្ច​បានបញ្ជាក់​ឱ​ដឹងថា រថយន្ត​បង្ក​ម៉ា​កាក ហ៊ីយ៉ានដាយ​ក្បាល​ពណ៌​ស ដឹក​គ្រឿងចក្រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-1143 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ ចំណែក ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ មន្នី សិលា អាយុ​៣០​ឆ្នាំ មុខរបរ​បកប្រែ​ភាសា​ចិន នៅក្នុង​រោងចក្រ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ឌូ​ក ពាក់​ស្លាក​លេខ​1CZ-5255 អ្នករួមដំណើរ​ឈ្មោះ គង់ ច័ន្ទ​រស្មី អាយុ​២៤​ឆ្នាំ របួសស្រាល និង​ម៉ូតូ​ជនរងគ្រោះ មួយទៀត​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FP-9973 បើកបរ​ដោយ ឈ្មោះ សៀន គីម​សាន អាយុ​ជាង​២០​ឆ្នាំ របួសធ្ងន់ ទាំង​៣​នាក់ ស្នាក់នៅ​បុរី សន្តិភាព​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ ឃុំ​កោះ​ខែល ស្រុក ស្អាង ខេត្តកណ្តាល​ទាំងអស់គ្នា​។​

    ​ប្រភព​បន្តថា មុនពេល​កើតហេតុ​ុ ជនរងគ្រោះ​ទាំង​៣​នាក់​ធ្វើដំណើរ​ចេញពី​ផ្លូវលំ ក្នុងទិសដៅ ពី​លិច ទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​ម៉ាក​ហុងដា​សង់​សេ​១២៥ ជិះ​ឈប់​រង់ចាំ​រថយន្ត​បើក​កាត់ ស្រាប់តែ​ម៉ូតូ​ម៉ាក​ឌូ​ក បុក​ពីក្រោយ​ហើយ​ខ្ទាត អ្នកបើកបរ​ម៉ូតូ​ឌូ​ក​ទៅលើ​ផ្លូវ​បេតុង ស្របគ្នា​នោះ ក៏មាន​រថយន្ត​ដឹក​គ្រឿងចក្រ បើក​មកដល់​កិន​ចំក្បាល ធ្លាយ​ខួរ​ស្លាប់ រីឯ​អ្នកជិះ​ពីក្រោយ​រងរបួស​ស្រាល ចំណែក​បុរស​ជិះ​ម៉ូតូ​សេ​១២៥ រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះបន្ទាន់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...