• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ម៉ូតូ​២​គ្រឿង​បើក​ខ្វែង​ទិស​គ្នា​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន បុក​គ្នា​ដួល​ច្រ​ងាប់​ច្រ​ងឹល របួស​ទាំងសងខាង​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 January, 2018  ម៉ោង 11:32 | សន្តិសុខ​សង្គម

    ​​ខេត្តកណ្តាល​/​ស្រុក​កៀនស្វាយ​៖ ម៉ូតូ​២​គ្រឿង​បើក​ខ្វែង​ទិស​គ្នា​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន បាន​បុក​គ្នា​ដួល​ច្រងាប់ច្រងិល បង​នក​ឱ្យ​របួស​អ្នកបើក​បរទាំង​២​នាក់​ធ្ងន់​១​នាក់​ស្រាល ១​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៧ និង​១0​នាទី ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូ​ម៉ែត​លេខ​៣៤- ៣៥​ចំណុច ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ​នគរ​មូលដ្ឋាន​បានឱ្យដឹងថា ករណីនេះ​កើតឡើង​រវាង​ម៉ូតូ​ម៉ាក HONDADREAM 125 ពណ៌​ខ្មៅ ប្រភេទ​ស្រី ពាក់​ផ្លាក លេខ ភ្នំពេញ 1U-7978 បើកបរ​ដោយ​ឈ្មោះ ឆេ ណា​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ័យ​ឧ​ត្ត​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​បើក​ឆ្លងកាត់​ថ្នល់​ពី​ជើង​ទៅ​ត្បូង ។ ពេល​បើក​ចេញ​ឆ្លងកាត់​ថ្នល់​នោះបាន​ទៅបុក​ជាមួយ​ម៉ូតូ​ម៉ាក SUZUKI SMASH 110 ពណ៌​ខ្មៅ ប្រភេទ ស្រី ពាក់​ផ្លាក ភ្នំពេញ​1AF-4260 បើកបរ​ដោយ​ឈ្មោះ កែវ រតនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​រាជ ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ដោយមាន​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ​គង់ ដា​រិ​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយគ្នា ដែល​បើក​មាន​ទិស ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ (​ពី​កើ​តទៅ​លិច​) បណ្តាលអោយ​របួសធ្ងន់ អ្នកបើកបរ​ម៉ូតូ​ទាំងពីរ​ឈ្មោះ​ឆេ ណា​ង និង​ឈ្មោះ កែវ រតនៈ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​របួសស្រាល (​រលាត់ស្បែក​) ឈ្មោះ​គង់ ដា​រិ​ន ។ ម៉ូតូ​ខូច​ស្រាល​២​រឿង​។

    ​ក្រោយ​កើតហេតុ សមត្ថកិច្ច​សន្និដ្ឋានថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ឆេ ណា​ង (​ម៉ូតូ​HONDA) ធ្វែ​ស​ប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​មិនបាន ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​មុន ពេល​បើក​ឆ្លងកាត់​ថ្នល់​។ បន្ទាប់ពី​វាស់វែង​រួច​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​នោះមក​រក្សា​ទុកជា ភស្តុ​ុ​តាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...