• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ស្ត្រី​វ័យ​៥៦​ឆ្នាំ ត្រឡប់​មកពី​រើស​សំបក​កំប៉ុង ក្នុង​ពិធីបុណ្យ​ពេលយប់ ដើរ​ឆ្លងផ្លូវ​ត្រូវ​រថ​យន្ត​បុក​ស្លាប់ ហើយ​បើក​រត់​បាត់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 January, 2018  ម៉ោង 11:26 | សន្តិសុខ​សង្គម

    ​ខេត្តកណ្តាល​/​ស្រុក​កោះធំ​៖ ស្ត្រី​ចំណាស់​ម្នាក់​ទើប​ត្រឡប់​មកពី​រើស​សំបក​កំប៉ុង ក្នុង​ពិធីបុណ្យ​ពេលយប់ បាន​ដើរ​ឆ្លងផ្លូវ​ត្រឡប់ទៅផ្ទះ ត្រូវ​រថយន្តបុក​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​វេលា​ម៉ោង​២២ និង​៥០​នាទី យប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ ២០១៨ លើផ្លូវ​ជាតិ​លេខ​២១​បេ ចំណុច​គល់ស្ពាន​ព្រែ​កតា​ហុ​ី​ង (​ទី​៥២) ត្រើយ​ខាងត្បូង ស្ថិតនៅ​ក្នុងភូមិ​ព្រែ​កតា​ហុ​ី​ង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ។

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ថ្មើរជើង​ឈ្មោះ ឃ​ន វ៉ន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មុខរបរ​ដើរ​រើស​អេតចាយ មាន​ទីលំនៅៗ ភូមិ ឃុំ កើតហេតុ​ដើរ​ឆ្លងផ្លូវ ពី​លិច ទៅ កើត​ត្រូវ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​មាន​ទិសដៅ ពី​ត្បូង ទៅ​ជើង ( ជ្រៃ​ធំ​-​តាខ្មៅ ) បុក​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ហើយ​រថយន្ត​បើក​រត់​បាត់ ។​

    ​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រែក​ថ្មី​បាន​បញ្ញា​ក់ថា ករណីនេះ បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត បើកបរ​មាន​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​ជនរងគ្រោះ ទើប​ត្រឡប់​មកពី​រើស​សំបក​កំប៉ុង ក្នុង​ពិធីបុណ្យ តាម​ផ្លូវលំ​ក្បែរ​ព្រែក​តា​ហុ​ី​ង ត្រើយ​ខាងត្បូង ចុះ​ពី​ផ្លូវជាតិ​ប្រហែល ២០០ ម៉ែត្រ ។ ករណីនេះ​កម្លាំង​ប៉ុស្តិ៍ និង កម្លាំង​ជំនាញ បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ​ពិនិត្យ​រួច ហើយ​បានប្រគល់​សាកសព ជន រងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...