• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​សមត្ថកិច្ច​កាំកុងត្រូល រកឃើញ​ស្ថានីយ​លក់​ប្រេង​ឥន្ទ​នៈ​ចំនួន​១០ នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​បន្លំ​គុណភាព និង​មាន​ចំណុះ​លីត្រ​មិន​ត្រឹមត្រូវ​ដោយ​ត្រូវធ្វើ​កិច្ចសន្យា​កែប្រែ​ជាបន្ទាន់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 January, 2018  ម៉ោង 09:21 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង ៖ ស្ថានីយ​លក់​ប្រេង​ឥន្ទ​នៈ​ចំនួន​១០​កន្លែង នៅក្នុង​ចំណោម​ស្ថានីយ​លក់​ប្រេង​ឥន្ទ​នៈ ១១ កន្លែង​នៅក្នុង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល រកឃើញថា​បាន​លួច​បន្លំ​គុណភាព​ប្រេង និង​មាន​បរិមាណ​ចំណុះ​លីត្រ​មិន​ត្រឹមត្រូវ​លក់​ទៅអោយ​អតិថិជន ។

    ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ​ខាង​នេះ​ជាមួយ​សមត្ថកិច្ច​កាំកុងត្រូល​បាន​និយាយ​អោយដឹងថា​៖ កិច្ចប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ករណីនេះ ដឹកនាំ ដោយ លោក យី​វ ណារិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដោយ​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​យក​ម​ធ្វើការ​ត្រួតពិនិត្យ ។ ក្រោយពី​ការត្រួតពិនិត្យ សមត្ថកិច្ច​បាន​រកឃើញ​ភាពមិនប្រក្រតី​នៅក្នុង​ស្ថានីយ​ចំនួន​១០​កន្លែង ក្នុងចំណោម​ស្ថានីយ​លក់​ប្រេង​ឥន្ទ​នៈ​១១​កន្លែង នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដែលមាន បរិមាណ​ចំណុះ​លីត្រ និង កំរិត​គុណភាព​អុក​តាន​ប្រេង​ឥន្ទ​នៈ មិន​ត្រឹមត្រូវ​ខុស​ប្រក្រតី​។

    ​ទាក់ទង​និង​ការរកឃើញ​ភាពមិនប្រក្រតី​ខាងលើនេះ លោក យី​វ ណារិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ សមត្ថកិច្ច​កាំកុងត្រូល​បាន​ហៅ​ម្ចាស់​ស្ថានីយ​ទាំង​១០​កន្លែង​នោះមក​អប់រំ ដោយបាន​អោយធ្វើ​កិច្ចសន្យា​លើក​ទី​១​ត្រូវ​កែប្រែ​ខ្លួន និង​សន្យា​លុបបំបាត់​កំហុសឆ្គង​ខាងលើនេះ​មិនអោយ​កើតមាន​បន្ត​ទៀតឡើយ​។​ករណី​សមត្ថកិច្ច​កាំកុងត្រូល​រកឃើញ​នៅពេល​ក្រោយ​ទៀត​នោះ ម្ចាស់​ស្ថានីយ​និង​ត្រូវ​ប្រឈម​នឹង​ការផាកពិន័យ​តាមផ្លូវ​ច្បាប់ ឬ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់ ហើយក៏​អាច​នឹង​ត្រូវតែ​បិត​អាជីវកម្ម​អ្នកប្រព្រឹត្ត​បទល្មើស​ខាងលើនេះ​ជា​ស្ថាពរ​ផងដែរ​៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...