• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លោក​អនុ​ប្រធានភូមិ​លេខ​០១ នៃ​សង្កាត់​លេខ​០១ លឹម សំ អឿន ហៅ​ក្រៅ (​ចាន់​)​កំពុង​ជាប់ចោទ​ពីរ​បទ​ជំរិត​ទា​ប្រាក់​១០​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ធ្វើ​ស្ពានថ្ម​ឆ្លង​អូរ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 January, 2018  ម៉ោង 09:31 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​ចំនូ​ន​១៣០ គ្រូ​សារ​រស់នៅ​ក​ក្នុងភូមិ​លេខ ០១ សង្កាត់ លេខ ០១ ក្រុងព្រះសីហនុ​បានធ្វើការ​ចោទប្រកាន់​ទៅលើ​លឹម សំ អឿន ហៅ​ចាន់​មាន​តួនាទី​ជា​អនុ​ប្រធានភូមិ​ថា​បាន​នឹង​កំពុង​គៀបសង្កត់​ពួកគាត់​នូវ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ធ្វើ​ស្ពានថ្ម​ឆ្លង​អូរ ចូលក្នុង​ភូមិខ​ណះ​ពេល​រដ្ឋាភិបាល​កំពុង​កំណែរ​ទម្រង់ ចំពោះ​មន្ត្រី​ជើង​ដប់​និង​កំពុង​បង្កើនល្បឿន​កសាង​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជូន​ប្រជាពលរដ្ឋ​។​

    ​ក្រុម​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ បាន​បញ្ជាក់ថា ថ្មីៗ​នេះ​ខណៈពេល​បងប្អូន​ប្រជា ពលរដ្ឋ​ក្នុង ភូមិ រូ​ម គ្នា​ធ្វើការ​សាងសង់​ស្ពានថ្ម​ឆ្លង​អូរ​មួយ​ខ្សែរ​ប្រវែង ១៩ ម៉ែត្រ ទទឹង​០៤​ម៉ែត្រ ដើម្បី ឆ្លងកាត់​អូរ ត​ភ្ជាប់ ពីរ​ផ្លូវ​ក្នុងភូមិ ឆ្ពោះទៅកាន់​ផ្លូវធំ (​ផ្លូវជាតិ លេខ​០៤) ក៏​ស្រាប់តែ លិចមុខ​លោក អនុប្រធាន ភូមិ លេខ​០១​ឈ្មោះ លឹម សំ អឿន ហៅ​ចាន់​មក​ធ្វើការ​ហាមឃាត់​មិន​អនុ​ញា​ត្តិ​ឲ្យ​សាងសង់ ដោយ អះអាងថា​ស្ពាន ថ្ម​ដែល ប្រជាពលរដ្ឋ​រៀបចំ​សាងសង់ នោះ​គឺ បុក​ចំ​ផ្លូវ​នែ​ដី​របស់​ខ្លូន ដូច នេះ​បើ​ចង់​ធ្វើការ​សាងសង់ លុះត្រាតែ​ប្រជាពលរដ្ឋ ឲ្យ​លុយ​គាត់​ចំនួន ១០,០០០០ ដុល្លារ (​ដប់​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​) ទើបបាន តែបើ​មិន​អញ្ចឹង​ទេនោះ មិនអាច​សាងសង់​បានឡើយ ហើយ​ក្នុងករណី​ប្រជាពលរដ្ឋ នៅតែ​បន្ត​សាងសង់ គាត់​គំរាមថា នឹង​ហៅ​កម្លាំងប្រដាប់អាវុធ ចាប់​ដាក់ កុគ​ដាក់ច្រវ៉ាក់​មិន​ឲ្យ​ន​ណា​ម្នាក់ រូ​ច​ខ្លូន ឡើយ​(​ចង់ដឹង​សាក់មើល​)​។​

    ​បងស្រី​ឈ្មោះ ស៊ុន មុំ ភេទ ស្រី អាយុ​៥៧​ឆ្នាំ ជា​តំណាង​ប្រជាពលរដ្ឋ ជុំវិញ​ប​ញ្ហ​រ​ខាង លើ​នេះ​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ស្ពានថ្ម​ចាក់​បេតុង ទំហំ​បណ្តោយ​ប្រវែង ១៩​ម៉ែត្រ និង​ទទឹង​ប្រវែង​៤​ម៉ែត្រ​ខាងលើនេះ គឺជា​ការចំណាយ​ថវិការ​រូ​ម​គ្នា​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ដើម្បី ប្រើប្រាស់​ជា​សាធារណៈ​ទុកជា​សម្បត្តិ របស់​រដ្ឋ​មិនមែន​សំរាប់​បំរើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៏ ឲ្យ​បុគ្គល់​ណា ម្នាក់​ឡើយ ហើយ​ចំណុច​ដែល​សាងសង់​ស្ពាន​នេះ​ក៏​មិនមាន​ការប៉ះពាល់ លើដី​កម្មសិទ្ធិឯកជន របស់ បុគ្គល់ ណា​នោះដែរ គឺ​ធ្វើ​ឆ្លង​អូរ ពីរ​ផ្លូវ​ម្ខាង ទៅ​ផ្លូវ​ម្ខាង​ទៀត ដែលមាន​ស្រាប់តែ​ប៉ុណ្ណោះ ។ ប៉ុន្តែរ គួរ​ឲ្យ​ចំឡែក​នៅពេល​បងប្អូន​ប្រជាពលរដ្ឋ​ចាប់ផ្តើម រៀបចំ​កសាង​ស្ពាន ក៏​ស្រាប់ ឈ្មោះ​លឹម​សំអឿន ដែលជា អនុប្រធាន​ភូមិ​នៅក្នុង​តំបន់​នេះ​ផ្ទាល់ បែរជា​មក​ធ្វើការ​រា​រាំ​ព្រមទាំង​បាន ដឹក ជញ្ជូន បង្គោលរបង​ថ្ម យកមក​បោះ​រាំង​ទប់ស្កាត់​នៅ​ចំ​ពីមុខ​អូរ លើផ្លូវ​សាធារណៈ ហើយ​ស្រែក​គំរាមថា​ខ្លួនគេ និង​សាង​សង់ផ្ទះ បិទ​ពីមុខ​ផ្លូវ​មិនអោយ​បងប្អូន​ប្រជាពលរដ្ឋ​ដើរ​ឆ្លងកាត់​ចេញចូល​លើដី​ផ្លូវ​របស់គេ​បានឡើយ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​ស្ពាន​នេះ ដើរ​ឆ្លងកាត់​លើផ្លូវ​របស់គេ លុះត្រាតែ​សហការគ្នា ចូល​លុយ​រួមគ្នា រៃអង្គាស​អោយបាន​ចំនួន ១០០,០០០ (​ដប់​ម៉ឺន​ដុល្លា​អ​មេ​រិ​ក​) យកមក​ប្រគល់អោយ​រូបគេ ទើប​រូបគេ​អាច​ពិចារណា​អនុញ្ញាតអោយ​បន្តធ្វើ​ស្ពាន​សម្រាប់​ដើរ​ឆ្លងកាត់ បាន បើ​នៅតែ​រឹងទទឹង មិន​ស្តាប់​រូបគេ​នឹង​ចាប់ខ្លួន​ដាក់ទោស​ទណ្ឌ​ជាមិនខាន​ឡើយ នេះ​ជា​រឿង​ពិត ដែល​បាន​កើតឡើង​នៅ​រសៀល ថ្ងៃទី​២២​ខែ មករា​ឆ្នាំ​២០១៨ ថ្មីៗ​នេះ ។

    ​ជាមួយនឹង​បញ្ហា​នេះ បងប្អូន​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​ខាងលើ បាន​បញ្ជាក់ថា ពួកគាត់​បានដាក់​ពាក្យ​បណ្តឹងសុំ​អន្តរា​គម​ន៏​ពីរ​សំណាក់ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ក្រុង នឹង​ខេត្ត រូ​ចរាល់​ហើយ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់ នឹងធ្វើ​ការ​សូម​ណូ​ម​ពរ​ផងដែរ​ទៅដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត ចំពោះ​បុគ្គល់ ឈ្មោះ លឹម សំអឿន ដែលមាន​ឋានៈ​ជា​អនុប្រធាន ភូមិ ជា​ថ្នាក់ដឹកនាំ របស់​ប្រជាពលរដ្ឋ ដែល​មិន​ភាព​ទ​ទូល​ខុសត្រូវ លើ​ភារកិច្ច​របស់​ខ្លូន នឹង​សង្គមជាតិ តែ​បែរជា​មក​ធ្វើបាប លើ​ប្រជាពលរដ្ឋ​របស់​ខ្លូន​ទៅវិញ​។ ទំ​ង្វើ បែបនេះ​សូម ថ្នាក់ដឹកនាំ​ក្រុង ខេត្ត មេត្តា គិត​ឡើងវិញ ផង​ថា​ត្រូវ​ទុក​មនុស្ស បែប នេះ​ឲ្យ​នៅ ដឹកនាំ ប្រជាព​រដ្ឋ​តទៅទៀត ឬ​យ៉ាងណា​ពីព្រោះ បុគ្គល់​ម្នាក់នេះ ប្រជាពលរដ្ឋ​លែង​មិនមាន​ជំនឿ​ទៀត ឡើយ ។

    ​ដោយឡែក សំរាប់​លោក លឹម សំអឿន នៅ​ចំពោះមុខ​ក្រុម​អ្នក​សាព​ត៏​មានបាន​និយាយថា ដី​នៅ​ពីរ​មុខ​អូរ​ដែល​គោង​ធ្វើ​ស្ពាន នេះ​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លូន ដូចនេះ ខ្លូន​ត្រូវតែ​ទាមទា យក ខ្លះៗ​ទើប​អាច​បើក​ឲ្យ​ធ្វើដំណើរ​បាន តែបើ​មិន​អ​ញ្ជឹ​ង​ទេនោះ មិនបាន​ដាច់ខាត ។

    ​មន្ត្រី​ក្រុម​ព្រឹក្សារ​សង្កាត់​លេខ ០១ បានធ្វើការ​បញ្ជាក់ថា ចំណុច​ដែល​លោក លឹម សំអឿន កាង​ធ្វើ​ផ្ទះ​បិទ​ពីរ​មុខ​ស្ពាន ឆ្លង​អូរ​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ​វា​ជា​ដី​ចំណី​អូរ​សុទ្ធសាធ ដូចនេះ​គ្មាន​ហេតុផល​ណា​ដែល​លោក លឹម សំអឿន យក​ដី​នោះ​ធ្វើជា​កម្មសិទ្ធិ ក្នុង​គោលបំណង​ជំរិត​ទា​ប្រាក់​ពីរ​ប្រជាពលរដ្ឋ​បាន​នោះឡើយ ហើយ​បញ្ហារ​នេះ​បើ​លោក លឹម សំអឿន នៅតែ​រឹងទទឹង មិន​ព្រម​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ អាច​ប្រឈម​នឹង​ផ្លូវច្បាប់ គេច​មិន​ផុត​នោះឡើយ ៕ ទន់ សុខ​

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...