• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​លួច​រៀប​អា​ពា​ហ៍ពិពាហ៍ ដោយ​ជ្រក​ក្រោម​ស្លាក​ពិធី ភ្ជាប់ពាក្យ រវាង​នារី​ខ្មែរ ជាមួយ​ជនបរទេស​សញ្ជាតិ​កូរ៉េ ត្រូវ​សមត្ថកិច្ច​ចុះ​ហាមឃាត់​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 24 January, 2018  ម៉ោង 17:31 | ព័ត៌មាន​ជាតិ

    ​ខេត្តកណ្តាល​/​ស្រុក​មុខកំពូល​៖ បន្ទាប់ពី​បែកការណ៍ រឿង​រៀប​អា​ពា​ហ៍ ពិពាហ៍ ដោយ​ជ្រក​ក្រោម​ស្លាក​ពិធី ភ្ជាប់ពាក្យ​រវាង​នារី​ខ្មែរ​ជាមួយ​ជនបរទេស​សញ្ជាតិ​កូរ៉េ ។ នៅវេលា​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ (​ក្រោយពី​ទទួលបាន ព័ត៌មាន​នេះ សមត្ថកិច្ច​មូលដ្ឋាន និង មានការ​ចង្អុលបង្ហាញ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍​រួចមក​) កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង អនុវត្ត នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល​បាន​សហការ​ជា មួយ​កម្លាំង​ផ្នែក​សន្តិសុខ នៃ​អធិការនគរបាល​ស្រុក​មុខកំពូល និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​ដំបង ចុះ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​អញ្ជើញ​ស​មុ​ី​ខ្លួន​ទាំងសងខាង​មក​ធ្វើ​កិច្ចសន្យា​ចំពោះមុខ​សមត្ថកិច្ច​។

    ​កូនក្រមុំ​ឈ្មោះ​ចាន់ ដា​នី ភេទ​ស្រី កើត​ឆ្នាំ​១៩៩០ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​:០២០៨១៦១៥៣, មុខរបរ​ពលករ វិច​ខ្ចប់ (​នៅ​ប្រទេស​កូរ៉េ​) កូន​ក​ម្លោះ​ឈ្មោះ LEE SEOK WOO ភេទ​ប្រុស កើត​ឆ្នាំ​១៩៦៣, កាន់​លិខិតឆ្លងដែន​លេខ​: M៩៨៥០៥៧០៨, សុពល ភាព​លិខិតឆ្លងដែន​ដល់​ឆ្នាំ​២០ ២៧, មាន​ទិដ្ឋាការ​លេខ​: TI ១៤២១៨៩៥៣, ចូលមក​កម្ពុជា​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨​។ ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ និង​ពន្យល់​ច្បាប់​ស្ដីពី​ការរៀប​អាពាហ៍ពិពាហ៍​រវាង​ជន​បរ ទេស និង ពលរដ្ឋ​កម្ពុជា រួចមក ស​មុ​ី​ខ្លួន​ទាំងសងខាង​បាន​យល់ អំពី​ច្បាប់ និង​ឯកភាព​បញ្ឈប់ សកម្មភាព​ខាងលើ​ជា​ស្ថាប​ពរ នៅវេលា​ម៉ោង​១១ និង​០០​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...