• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • នៅមុខ​ផ្សារលើ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ពេល​ទាបភ្លឺ​អ្នកលក់ដូរ​បាន​យក​ទ្រូងផ្លូវ​ថ្នល់​ដាក់​ឥ​វ៉ាន់​លក់ដូរ​ជាប្រចាំ​បើ​គ្មាន​នគរបាល​រៀបចំ​សណ្តាប់ធ្នាប់​ទេ​ការធ្វើ​ចរាចរណ៍​ស្ទះ​រាល់ថ្ងៃ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 24 January, 2018  ម៉ោង 09:49 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ អ្នកធ្វើ​ចរាចរណ៍​នៅក្នុង​ក្រុង​កំពង់ឆ្នាំង បាន​រអ៊ូរទាំ​ថា​៖ នៅ​ផ្លូវ​កៅស៊ូ​ចំ ណុ​ច​មុខ​ផ្សារលើ​រៀងរាល់​ព្រឹក​តែងតែ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ដោយសារតែ​ប្រ ជា​ពលរដ្ឋ​បានដាក់​ឥ​វ៉ាន់​ដូរ​ដូរ​នៅលើ​ទ្រូងផ្លូវ ហើយក៏​មិនឃើញ​មាន​នគរបាល​មក​រៀប​ចំ​សណ្តាប់ធ្នាប់​អោយបាន​ជាប្រចាំ​នោះឡើយ ។​
    ​ ​
    ​ទាក់ទង​និង​សណ្តាប់ធ្នាប់​នៅមុខ​ផ្សារលើ​នេះ ប្រជាពលរដ្ឋ​មាន​លំនៅដ្ឋាន​តាម​ថ្នល់​កៅស៊ូ​មុខ​ផ្សារលើ​បាន​និយាយ​អោយដឹងថា​៖ បើ​មាន​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត ក្រុង​មក​រៀបចំ​នៅពេល​ទាបភ្លឺ​ជា​រៀងរាល់​ថ្ងៃនោះ គឺ​ចរាចរណ៍​នៅ​ចំណុច​នេះ​ពិតជា​មិន​កកស្ទះ​ឡើយ​។ ប៉ុន្តែ​បើ​គ្មាន​នគរបាល​វិញ ទាំង​អ្នកលក់ដូរ ទាំង​អ្នករត់ម៉ូតូឌុប ពិតជា​នាំគ្នា​ដាក់​ឥ​វ៉ាន់​លក់ដូរ និង​ចត​ម៉ូតូ​នៅលើ​ទ្រូងផ្លូវ​យ៉ាង​អាណាធិបតេយ្យ​គ្មាន​គិតគូរ​ដល់​ការធ្វើ​ចរាចរណ៍​របស់​អ្នកណា​ឡើយ មានន័យថា​ពួកគេ​កោតខ្លាច​តែ​ចំពោះមុខ​នគរបាល មិន​គោរព​ច្បាប់ទម្លាប់​ឬ​ការណែនាំ​របស់​អាជ្ញាធរ​ក្រុង ឬ​អាជ្ញាធរខេត្ត នោះឡើយ​។​
    ​ ​
    ​ទាក់​និង​បញ្ហា​នេះ​មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង​ម្នាក់​បាន​និយាយ​អោយដឹងថា​៖ កិច្ចការ​រៀបចំ​សណ្តាប់ធ្នាប់​មុខ​ផ្សារលើ​នេះ​គឺ​លោក​អភិបាលក្រុង​កំពង់​ឆ្នាំ ក៏ដូចជា​លោក​អភិ បាល​ខេត្តកំពង់ឆ្នាំង​បានប្រគល់​កិច្ចការ​នេះ​អោយ លោក​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង និង​លោកស្នងការ​ខេត្ត បញ្ជារ​កម្លាំង​នគរបាល​ចរាចរណ៍ និង​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត​ក្រុង​និង​ខេត្ត​សហការគ្នា​រៀបចំ​សណ្តាប់ធ្នាប់​អោយបាន​ល្អ ដោយ​មិនត្រូវ​អោយមាន​ការកកស្ទះ​ចរាចរណ៍​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ឡើងទៅ​។ មានន័យថា ទាំងអស់​ល​កើ​ដូរ​និង​ទាំង​អ្នករត់ម៉ូតូឌុប មិនត្រូវ​លក់ដូរ និង​ឈប់​ចត​នៅលើ​ទ្រូ​វ​ផ្លូវ​នោះឡើយ​។ ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​មានកា​រងារ​រវល់​មិន​បានមក​រៀបចំ​សណ​ញ​តាប់​ធ្នាប់ ភាព​អានាធិបតេយ្យ​ក៏​ចេះតែ​កើតមានឡើង​មិន​ឈប់ឈរ​នោះឡើយ​។​

    ​ដោយឡែក​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា​នេះ​បានអោយដឹងថា​៖ កិច្ចការងារ​រៀបចំ​សណ្តាប់ធ្នាប់​នេះ លោក​បានប្រគល់​អោយ​លោក​អធិការ​ក្រុង និង​នាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត​សហការ​គ​ញ​នា​រៀបចំ​ជា​រៀងរាល់ថ្ងៃ មិនត្រូវ​អោយមាន​ការ​កកស្ទះ​ចរាចរណ៍​នោះឡើយ ប៉ុន្តែ​ថ្ងៃនេះ​មិនដឹង​ជា​យ៉ាងម៉េច​បានជា​ដាច់​កម្លាំង​បែបនេះ រឿងនេះ​លោក​និង​សាកសួរ​ទៅ​លោក​អធិការ​ក្រុង​ភ្លាម​ដើម្បី​បញ្ចេញ​កម្លាំង​មក​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​នេះ​។ ទន្ទឹម​នោះដែរ​លោក​អភិបាលក្រុង​ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកលក់ដូរ និង​អ្នករត់ម៉ូតូឌុប​ទាំងអស់​សូម​ចូលរួម​គោរព​ច្បាប់​អោយបាន​ទាំងអស់គ្នា ទើប​សង្គមជាតិ​យើង​មានការ​អភិវឌ្ឍន៍​រីកចំរើន​ទៅបាន មិនមាន​គោរព​តែ​បុគ្គល​នគរបាល​នោះឡើយ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...