• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • គណៈកម្មាធិការ​សមាគម​អ​តី​យុទ្ធជន​កម្ពុជា ខេត្តកំពង់ឆ្នាំង​នាំយក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ផ្តល់ជូន​គ្រួសារ​សព​អ​តី​តៈ​យុ​ទ្ទ​២​រូប​នៅក្នុង​ស្រុក​រលាប្អៀរ និង​ស្រុក​ទឹកផុស​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 24 January, 2018  ម៉ោង 09:44 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ធន ធឿន ប្រធាន​គណៈកម្មាធិការ​សមាគម​អ​តី​យុទ្ធជន​កម្ពុជា ខេត្តកំពង់ឆ្នាំង រួម​និង​មន្ត្រី​នៅក្នុង​ក្រុម​កា​ងារ ស​.​អ​.​ក នៅ​រសៀល​ថ្ងៃ​អង្គារ ៧​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ ឯក បាន​នាំយក​ថវិកា បេឡា​មរណៈ​សង្គ្រោះ របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ចំនួន ៨,០០០,០០០ រៀល ទៅជូន​គ្រួសារ​សព ចំនួន ០២ គ្រួសារ ដែល​ស្វាមី និង​ម្តាយ​ជា​គ្រួសារ​អតីតយុទ្ធជន ដែល​ទើប​ទទួលមរណៈភាព​នៅ​ក្នុងស្រុក​រលាប្អៀរ និង​ស្រុក​ទឹកផុស​។​

    ​នៅក្នុង​ពិធី​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន​ធឿន បាន​ពាំ​នាំនូវ​ការចូលរួម​រំលែក​ទុក្ខ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ពី​សំណាក់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គលេខាធិការ ស​.​អ​.​ក , ឯកឧត្តម ភិ​បាល​ខេត្ត ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ផងដែរ ។​

    ​ក្នុងឱកាស​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​មាន ប្រសាសន៍ ទៅកាន់​មន្ត្រី​ថ្នាក់​ដឹក នាំ​ទាំងអស់​ដែល​បាន​ចូលរួម​ថា​៖ សូម​លោក លោកស្រី ដែលមាន​តួនាទី​ក្នុង​ការងារ​អតីតយុទ្ធជន​ទាំងអស់ ធ្វើយ៉ាងណា ត្រូវខិតខំ​បំពេញ​នូវ​ភារកិច្ច ឲ្យ​បានល្អ ហើយ​ត្រូវ​ចុះ​ជួប​ជាមួយ​អតីតយុទ្ធជន និង​គ្រួសារ ដើម្បី​ពិនិត្យ​នូវ​ស្ថានភាព ជីវភាព សុខមាលភាព របស់​ពួកគាត់​នៅក្នុង​មូលដ្ឋាន ដែល​ខ្លួន​ទទួលខុសត្រូវ បើសិន​មាន​អ្វី​ឡើង ត្រូវរាយការណ៍ជូន​មក​គណៈកម្មាធិការ​សមា​គម ស​.​អ​.​ក ខេត្ត ស្រុក ដើម្បី​ជួយ អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ទាន់ពេលវេលា​។

    ​ដោយឡែក​លោក​ប្រធាន​ក៏បាន​ប្រគល់ជូន​ថិ​ការ​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ដ​ល់​គ្រួសារ​សព​២​គ្រួសារ​គឺ ១-​ប្រគល់ជូន​លោកស្រី វង់ សុខឿន ត្រូវជា​ភរិយា​របស់​សព​ឈ្មោះ វ៉ា អាត អតីត​ជា​យោធិន​ពិការ នៅ​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២-​ប្រគល់ជូន​លោក សូ សុធី ត្រូវជា​កូន​របស់​សព​ឈ្មោះ ជុំ សំបា​ត់ ជា​គ្រួសារ​របស់​អតីតយុទ្ធជន​ពលី រស់នៅ​ភូមិ​ភ្នំ​តា​សាំ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ដោយ​នៅក្នុង​១​គ្រួសារៗ​ទទួលបាន​ថវិការ ចំនួន ៨,០០០,០០០ រៀល​៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...