• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • មុខរបរ​ប្រជាពលរដ្ឋ​តម្បាញ​កន្ទេលក្រហម​នៅ​ភូមិ​អណ្តូង​រនុក ឃុំ​ត្រងិល ស្រុក​កំពង់លែង
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 22 January, 2018  ម៉ោង 08:12 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ភូមិ​អណ្តូង​រនុក​ប្រមាណ​ជាង​១០០​គ្រួ​សារបាន​ប្រកបមុខរបរ​តម្រា​ញ​កន្ទេលក្រហម​គ្រប់​ប្រភេទ​ដែលជា​មរតក​បន្សល់ទុក​ពី​ដូនតា និ​យ​យកមុខរ​បរជា​អាជីព​នេះ​ដែល អាច​រកប្រាក់​បាន​ក្រាស់ក្រែល បន្ទាប់ពី​មុខរបរ​ធ្វើស្រែ​ចំការ​។​

    ​ស្ត្រី​ឈ្មោះ មា​ច ឃុន អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​អណ្តូង​រនុក​កំពុង​ត្បាញ​កន្ទេលក្រហម​ក្រោមផ្ទះ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨​បាន​និយាយ​អោយដឹងថា​៖ នៅក្នុង​ក្រួសារ​គាត់​មាន​សមាជិក​សុ​ប​៦​នាក់ គឺ​គាត់​និង​ប្តី​កូន​៣​នាក់​និង​ម្តាយ​ចាស់​ម្នាក់​។ គាត់​ចេះ​ត្បាញកន្ទេល​ក្រហម​នេះ​ពី​ម្តាយ​និង​ជីដូន​គាត់​និង​បាន​ប្រកបមុខរបរ​នេះ​ជាង​២០​ឆ្នាំ​មកហើយ​ចិញ្ចឹម​សមាជិក​ក្នុង​គ្រួ​សារបាន​ធូ​ធារ បន្ទាប់ពី​មុខរបរ​ធ្វើស្រែ​ចំការ​។ ចំណែក​មុខរបរ​នេះ​គាត់​បាន​ដាំ​កក់ និង​ដាំ​ក្រចៅ​ដោ យ​ខ្លួនឯង​ដើម្បី​យកមក​ធ្វើ​កន្ទេលក្រហម ចំ​ណែ កល​ក្ខ័​ជ្រលក់​គឺ​គាត់​ត្រូវ​ទិញ​ពី​ទីផ្សារ ការ​ត្បាញ​កន្ទេលក្រហម​ក្នុង​មួយ​រដូវៗ​គាត់​អាច​ត្បា ញ​បាន​សរុប​ប្រមាណ​១០០​កន្ទេល​ទាំង​តូច​ទាំង​ធំ ចំណែក​កន្ទេល​ដែល​ត្បាញ​ហើយ​គ្រប់​ទំហំ ត្រូវ​យកទៅលក់​បោះ​អោយ​ម៉ូយ​នៅ​ផ្សារ​ក្រុង​កំពង់ឆ្នាំង​ដោយ​កន្ទេល​ធំៗ មាន​ទំហំ​១,៦០​ម ទៅ​១,៨០​ម លក់រាយ​បាន​ថ្លៃ​ពី​៧​ម៉ឺន​រៀល ទៅ​៨​ម៉ឺន​រៀល ។

    ​ស្ត្រី មា​ច ឃុន បានបញ្ជាក់​អោយដឹងថា​៖ មុខរបរ​អាជីព​នេះ​គឺអាច​អភិរក្ស​និង​រក្សា​ស្នាដៃ​មរតក​ពី​ដូនតា​ខ្មែរ​អោយបាន​គង់វង្ស និង​ក៏​អាច​រកចំណូលបាន​គ្រាន់បើ​ផងដែរ សំរាប់​កូនៗ​បាន​រៀនសូត្រ និង​អាច​សន្សំ​បាន​ប្រាក់កាស​ខ្ឡះៗ ទុក​ដោះស្រាយ​ការងារ​ចាំបាច់​ផ្សេងៗ​ពេល​ចាំបាច់​នៅក្នុង​គ្រួសារ​។​

    ​ដោយឡែក​គ្រួសារ​លោក ង៉ែត សា​រុំ ប្រធានភូមិ​អណ្តូង​រនុក ដែល​ប្រកបមុខរបរ​ត្បាញកន្ទេល​នេះដែរ បានបញ្ជាក់​អោយដឹងថា​៖ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​អណ្តូង​រនុក​នេះ ស​រុ ប​មាន​ចំនួន ១៣០​គ្រួសារ ក្នុងនោះ​មាន​ប្រមាណ​១០០​គ្រួ​សារបាន​ប្រកបមុខរបរ​ត្បាញកន្ទេល​ក្រហម​នេះ ដើម្បី​លើកស្ទួយ​ជីវភាព​ក្នុង​គ្រួសារ​។ ក្នុងការ​ត្បាញកន្ទេល​នេះ នៅក្នុង​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​៩៥%​ក្នុងភូមិ​បាន​ដាំ​កក់ និង​ដាំ​ក្រចៅ​ដែលជា​វត្ថុធាតុដើម​សំរាប់​ត្បាញ​ក​ន្លេ​ល​ក្រហម​ដោយ​ខ្លួនឯង​។​

    ​លោកយាយ ប៉ែន វិ​ន អាយុ​៨១​ឆ្នាំ កំពុង​ត្បាញកន្ទេល​ជាមួយ​កូនស្រី​នៅក្រោម​ផ្ទះ​បាន​និយាយ​អោយដឹងថា​៖ ក្នុង​១​ថ្ងៃ គាត់​និង​កូនស្រី​គ្នា​២​នាក់​អាច​ត្បាញកន្ទេល​ក្រហម​ទំហំ​១,៨០​ម នេះ​បាន​មួយ ក្នុងការ​ត្បាញកន្ទេល​នេះ​គាត់​បាន​ចំណាយ​ទិញ​តែ​ល័​ក្ខ​ពណ៌​មក​ជ្រលក់​កក់​តែប៉ុណ្ណោះ ដែល​ក្នុង​កន្ទេល​មួយ​ត្រូវ​ចំណាយ​ទិញ​ល​ក្ខ័​មក​ជ្រលក់​អស់​ប្រមាណ​៤​ពាន់​តែប៉ុណ្ណោះ ហើយ​កន្ទេល​ទំហំ​១,៨០​ម​នេះ អាច​លក់បាន​នៅក្នុង​ភូមិ​ថ្លៃ​៨​ម៉ឺន​រៀល គឺ​គ្រាន់តែ​ចំណាយ​កម្លាំង​ពលកម្ម​ត្បាញ អាច​ចំណេញ​ប្រាក់​គ្រាន់បើ​ផងដែរ​សំរាប់​ទ្រទ្រង់​ជីវភាព​នៅក្នុង​គ្រួសារ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...