• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • មន្ត្រី​កសិកម្ម​ស្រុក​និង​អាជ្ញាធរ​ស្រុក​កំពង់លែង​ចុះ​ដោះស្រាយ​បាតុភាព​បិត​ទឹក​មិនអោយ​ហូរ​ច​ញ​ពី​បឹង ភ្នៀ​ត​ទុក​ទឹក​អោយ​ប្រជាជន​ភាគច្រើន​ធ្វើស្រែ​ជាង​៤០​ហិកតា​គឺ​ត្រូវ​គិតគូរ​សមូហភាព​ជាធំ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 20 January, 2018  ម៉ោង 09:01 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ បាតុភាព​ទំនាស់​ជា​រៀងរាល់ឆ្នាំ គឺ​ភាគី​ម្ខាង​ដែលមាន​ដីស្រែ​ជាង​៤០​ហិកតា​ចង់​ទុក្ខ​ទឹក​បឹង​ភ្នៀ​ត​ធ្វើស្រែ​កុំអោយ​ស្រូវស្កក ចំណែក​ភាគី​ម្ខាង​ទៀត​ដែលមាន​ដីស្រែ​តែ​២​ហិកតា​ចង់​បង្ហូរទឹក​ចេញពី​បឹង​ភ្នៀ​ត​អោយអស់​ដើម្បី​យក​ដី​ធ្វើស្រែ​នៅតាម​មាត់បឹង​ខាងក្រោម ។ បាតុភាព​រឿងនេះ​បានកើត​ឡើង​នៅក្នុង​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​ត្រូវបាន​អាជ្ញាធរ​ស្រុក និង​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ចុះ​ដោះស្រាយ​បញ្ចប់រឿង​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៨​នេះហើយ​។​
    ​ ​
    ​លោក សុខ រិ​ន ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា​នេះ​បាន​ចុះ​បង្ហាញ​ទីតាំង​ទំនាស់ និង​បាន​និយាយ​អោយ​ក្រុម​អ្នកយកព័ត៌មាន​ដឹងថា​៖ ចំណុច​លូ​ក្នុង​អូរ​នេះហើយ​ដែលមាន​ទំនាស់​ជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ថ្ងៃទី​១៧​និង​១៨​ខែមករា​នេះ គឺ​ភាគី​ប្រជាពលរដ្ឋ​ដែលមាន​ដីស្រែ​តែ​២​ហិកតា​នៅតាម​មាត់បឹង​គ្រួស​ខាងក្រោម បាន​លួច​បង្ហូរទឹក​ចេញពី​បឹង​ភ្នៀ​ត​តាម​អូរ​និង​លូ​នេះ​ដូច​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​អោយ​ទឹក​ហូរ​ចេញពី​បឹង​ភ្នៀ​ត​អោយអស់​ចូលក្នុង​បឹង​គ្រួស ហើយ​គាត់​ត្រូវ​បង្ហូរទឹក​ចេញពី​បឹង​គ្រួស​អោយអស់​ទៀត ដើម្បីអោយ​ដីស្រែ​របស់គាត់​នៅតាម​មាត់បឹង​គ្រួ​សគោក​ទើប​ពួកគេ​បាន​ដី​ធ្វើស្រែ​ធ្វើ​ដាំ​ចំការ​។ ដោយឡែក​ប្រជាពលរដ្ឋ​២​ឃុំ​គឺ​ឃុំ​កំពង់​ហៅ និង​ឃុំ​ត្រងិល​រាប់សិប​គ្រួសារ ដែលមាន​ដីស្រែ​ជាង​៤០​ហិកតា​នៅ​ជុំវិញ​បឹង​ភ្នៀ​ត​ខាងលើ ចង់ទុក​ទឹក​នៅក្នុង​បឹង​ភ្នៀ​ត​អោយ​បា ន​យូរ​ខែ​ដើម្បី​បូមទឹក​នោះ​ស្រោចស្រព​ដីស្រែ​ពួកគាត់​អោយបាន​គ្រប់គ្រាន់​ទើប​ទទួលបាន​ផល​។​
    ​ ​
    ​លោក សុខ រិ​ន បាន​បញ្ជាក់ថា​៖ ទាក់ទង​និង​បាតុភាព​ខាងលើនេះ នៅ​ថ្ងៃទី​១៨ និង​១៩ ខែមករា​នេះ​លោក និង​ក្រុមការងារ​របស់​សាលាស្រុក ក៏បាន​ចុះមក​បិត​ទឹក​ក្នុង​អូរ​នេះ​ជា​បណ្តោះអាសន្ន​សិន ដើ ម្បី​កោះហៅ​ភាគី​ទាំងសងខាង​មក​ប្រជុំ​ដោះស្រាយ​អោយ​យល់យោគ​គ្នា នៅ​សាលាឃុំ​កំពង់​ហៅ​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមករា​នេះ​។ ប៉ុន្តែ​ជាគោលការណ៍​ដោះស្រាយ​របស់​ក្រុមការងារ​ថ្នាក់ស្រុក គឺ​ត្រូវ​ដោះស្រាយ​ដោយ​ឈរលើ​ការគិតគូរ​សមូហភាព​ប្រជាពលរដ្ឋ​ភាគច្រើន​ជាធំ ដោយ​ត្រូវតែ​បិត​ទឹក​ក្នុង​អូរ​មួយ​នេះ​មិនអោយ​ទឹក​ហូរ​ចេញពី​បឹង​ភ្នៀ​ត​អស់​នោះឡើយ ដើម្បី​ទុក​ទឹក​ក្នុង​បឹង​ភ្នៀ​ត​សំរាប់​អោយ​ប្រជា​ពល រដ្ឋ​រាប់សិប​គ្រួសារ​បូម​ដាក់​ស្រែ​បាន​បរិបូណ៌​មិនអោយ​ស្រូវ​រាប់សិប​ហិកតា​ខ្វះ​ទឹក​ស្កក​នោះឡើយ​។​
    ​ ​
    ​លោក ផន សារឿន ជា​ប្រជាកសិករ​កំពង់​បូមទឹក​ក្នុង​បឹង​ភ្នៀ​ត​ដាក់​ស្រែ​បាន​និយាយ​អោយ​ដឹ​ថា​៖ ក្នុងនាម​លោក​តំណាងអោយ​កសិករ​ធ្វើស្រែ​ជុំវិញ​បឹង​ភ្នៀ​ត លោក​សូម​ថ្លែងអំណរគុណ​ហើយ​ចំពោះ​វិ ធាន​ការណ៍​ទប់ស្កាត់​ការ​លួច​បង្ហូរទឹក​ចេញពី​បឹង​ភ្នៀ​ត របស់លោក​ប្រធានការិយាល័យ​កសិកម្ម​ស្រុក និង​អាជ្ញាធរ​ស្រុក​ដែលមាន​ផែនការ​ប្រជុំ​ដោះស្រាយ​បាតុភាព​នេះ ដោយ​ឈរលើ​ការគិតគូរ និង​គោរព​សមូហភាព​ភាគច្រើន​ជាធំ​នោះ លោក​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​មេត្តាជួយ​ទប់ស្កាត់​បាតុភាព​លួច​បង្ហូរទឹក​ក្នុង​រឿង​ខាងលើនេះ អោយ​បានជា​រៀងរាល់ឆ្នាំ​ផង ដើម្បីអោយ​ពួកគាត់​ធ្វើស្រែ​បាន​ផល​ល្អ​។​
    ​ ​
    ​នៅក្នុង​គំរោងការ​ដំណោះស្រាយ​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមករា​នេះ លោក សុខ រិ​ន នឹង​ពន្យល់​អោយ​ភាគី​មាន​ស្រែ​តិច​បាន​យល់​អំពី​ដំណោះស្រាយ​នេះ ដោយ​ត្រូវមាន​ភាព​គិតគូរ​និង​ត្រូវគោរព​សមូហភាព​ជាធំ មិនត្រូវ​គិតគូរ​តែ​ផលប្រយោជន៍​បុគ្គល​ម្នាក់ឯង ធ្វើអោយប៉ះពាល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​នោះឡើយ​។ ប៉ុន្តែ​បើ​នៅតែ​បំពាន​លួច​បើ​ទឹក​បង្ហូរ​ចោល​នោះ​ធ្វើអោយប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ភាគច្រើន​នោះ បើ​គេ​ប្តឹងទៅ​តុលាការ​អ្នក​ធ្វើអោយ​ខូចខាត​ផលប្រយោជន៍​សមូហភាព​ភាគច្រើន​នោះ​ពិតជា​មានទោស​ទ​ណ្ឌ័​ជាប់​ក្នុង​ពន្ធនាគារ​ជាមិនខាន​ឡើយ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...