• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ប្រជាពលរដ្ឋ​ឃុំ​កំពង់​អូស​ធ្វើស្រែ​ប្រាំង​បាន​ជាង​៤០០​ហិកតា និង​ដាំ​ដំណាំ​ពោត និង​សណ្តែកបាយ​បាន​ជាង​២០០​ហិកតា​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 January, 2018  ម៉ោង 17:48 | សេដ្ឋកិច្ច

    ​​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ឃុំ​គំ​ពង់​អូស ស្រុក​ជល​គី​រី នៅក្នុង​រដូវ​ទឹក​ស្រក​នេះ​បាននាំគ្នា​ធ្វើស្រែ​ប្រាំង និង​ចំការ​យ៉ាង​រួសរាន់​និង​មមាញឹក​រៀងរាល់ថ្ងៃ​ក៏​ព្រោះតែ​ឆ្នាំនេះ​ទឹកទន្លេ​បាន​ឡើង​ខ្ពស់​លិច​ខ្នង​កោះ​ធ្វើអោយ​ដីស្រែ​ចំការ​ពួកគាត់​មាន​ជីជាតិ​ល្អ​អា​ចប​ង្ក្កើ​ន​ផល​បាន​ទិ​ន្និ​ផល​ខ្ពស់​។​

    ​លោក ហង្ស ចៀន មេឃុំ​កំពង់​អូស ស្រុក​ជល​គី​រី នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០ ១៨​នេះ​បាន​និយាយ​អោយដឹងថា​៖ ឃុំ​កំពង់​អូស មាន​៥​ភូមិ​ចំណុះ​គឺ​១​ភូមិ​កំ​ព​អ់​អូស , ២.​ភូមិ​កៀន​តា​ម៉ា , ៣.​ភូមិ​អន្លង់​អក , ៤.​ភូមិ​ព្រែក​ឆ្តោរ និង​៥.​ភូមិ​ថ្មី ប្រជាពលរដ្ឋ​សរុប​នៅក្នុង​ឃុំ​មាន​ចំនួន​៩០៤​គ្រួសារ ស្មើ​និង​៤១៥៨​នាក់ ស្រី​២១៤១​នាក់ ។

    ​ដោយឡែក​នៅក្នុង​រដូវ​ប្រាំង​ឆ្នាំនេះ ធ្វើស្រែ​ប្រាំង​បាន​ចំនួន​៤១៩​ហិកតា លើ​ផ្ទៃដី​សរុប​៧៥៩​ហិកតា ទិន្នផល​គិត​ជា​មធ្យម​ក្នុង​១​ហិកតា​បាន​ផល ៣​តោន បរិមាណ​ផល​សរុប​ប៉ាន់ស្មាន​ទទួលបាន ១២៥៧​តោន , ធ្វើ​ចំការ​សរុប​បាន​ចំនួន​៧៨១​ហិកតា ក្នុងនោះ​ដាំពោត​បាន​១៣៥​ហិកតា ទិន្នផល​ក្នុង​១​ហិកតា​បាន​២​តោន បរិមាណ​ផល​សរុប​ប៉ាន់ស្មាន​បាន​២៧០​តោន ដាំ​សណ្តែកបាយ​បាន​៨៥​ហិកតា ទិន្នផល​ជា​មធ្យម​ក្នុង​១​ហិកតា​បាន​២​តោន បរិមាណ​ផល​សរុប​ប៉ាន់ស្មាន​បាន ១៧០​តោន ដាំ​ល្ង​បាន​៣៤​កិក​តា ទិន្នផល​ក្នុង​១​ហិកតា​បាន​១​តោន បរិមាណ​ផល​សរុប​ប៉ាន់ស្មាន ៣៤​តោន​។​

    ​សណ្ឋាន​ភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កំពង់​អូស​គឺជា​ភូមិ​ឃុំ​រស់នៅ​តាម​មា ត់​ទន្លេ ៦​ខែលិច​ទឹក និង​៦​ខែ​គោក ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ធ្វើស្រែ​ចំការ​និង​នេសាទ​ប្រមាណ​៧០% ធ្វើជា​កម្មករ​ប្រមាណ ២០% និង​ជា​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ប្រមាណ​១០% ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ឃុំ ១០%​មាន​ជីវភាព​ធូ​ធារ ៨៥%​មាន​ជីវភាព​មធ្យម និង​១៥% មាន​ជីវ​ភា​ក្រីក្រ​។​

    ​ដោយឡែក​តាម​របាយការណ៍​របស់លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមា​ញ៉ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ចំ​ធ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ បានអោយដឹងថា​៖ គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​នក​រា នេះ​ប្រជា​កិករ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ដាំ​ដុះ​ស្រូវ​ស​រុ​បាន ២១.៩៣៩​ហិកតា ក្នុងនោះ​ព្រោះ​បាន ២១.៧៩៨​ហិកតា ស្ទូង​បាន ១៤១​ហិកតា ស្មើនឹង ៧១,៤៦%​លើ​ផែនការ ៣០.៧០០​ហិកតា តិ​ជាង​ឆ្នាំ​២០១៧ ចំនួន​១០.៥០០​ហិកតា​។ ដាំ​ដុះ​ដាំ​ណាំ​និង​បន្លែ​គ្រប់មុខ​បាន ៤.៧៣៥​ហិកតា​។ ចំណែក​តម្លៃ​ស្រូវ​ក្នុង​សប្តាហ៍​នេះ​គឺ​៖ ស្រូវ​ចំរុះ ជា​មធ្យម​ថ្លៃ​៩១៩​រៀល ក្នុង​១​គីឡូក្រាម ខ្ពស់ជាង​ឆ្នាំ​២០១៦ ចំនួណ​៩០​រៀល ក្នុង​១​គីឡូក្រាម​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...