• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ឈើ​ល្មើសច្បាប់​ដឹក​តែ​ពេលយប់ សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ រង​ការ​ចោទថា​ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ ដោយសារ​ឈ្មួញ​រត់ការ​បង់ប្រាក់​បើកផ្លូវ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 January, 2018  ម៉ោង 13:07 | រាយការណ៍​ពិសេស

    ​​ខេត្តក្រចេះ​៖ ដើម្បី​បញ្ចៀស​ខ្សែ​ភ្នែក​មហាជន និង​ជួយ​បិទបាំង​ទុក​មុខ​ឱ្យ​សមត្ថកិច្ច រឿង​ស៊ុំគ្រលំ ក្នុងការ​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ ដែល​តែងតែ​រង​ការចោទប្រកាន់​ពី​មជ្ឈដ្ឋាន​នានា ថា​សមត្ថកិច្ច​បាន​ពាក់ព័ន្ធ ទទួល​យកលុយ​ក្បាល​ឡាន​ពី​ពួក​ឈ្មួញ ជំនួស​ការបង្ក្រាប​រឹបអូស ក្រុម​ឈ្មួញ​ធ្វើ​សកម្ម ភាព​ដឹកជញ្ជូន​ឈើ​តែ​ពេលយប់ៗ ព្រោះតែ​ជា​អំពើ​ខុសច្បាប់​។ ការធ្វើឱ្យ​ហិនហោច​ព្រៃឈើ​នៅ​ភូមិភាគ​ឦសាន និង​ព្រៃ​ឡង់ នៅតែ​ជា​ក្តី​ព្រួយបារម្ភ ដែល​ភាពហិនហោច​នេះ​កំពុង​រង​ការកាប់បំផ្លាញ​យ៉ាង​រាលដាល​នៅ​បច្ចុប្បន្ននេះ​ដោយ​ពួក​ឈ្មួញ​មានអំណាច​ទឹក​លុយ​។​

    ​ក្នុង​រូបភាព និង​វីដេអូ​នេះ ជា​សកម្មភាព​ពួក​រប​ស់​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព ដឹកឈើ​ជា​រៀងរាល់​យប់ ឆ្លងកាត់​ទឹកដី​ខេត្តក្រចេះ កាត់​តាម​ស្រុក​ឆ្លូង​,​ស្រុក​តំបែរ​យកទៅលក់​ចែកចាយ​តាម​ដេប៉ូ​នានា ក្នុង​ខេត្ត​ត្បូងឃ្មុំ ,​កំពង់ចាម​,​និង​ព្រៃវែង​យ៉ាង​រលូន ឆ្លងកាត់​ប៉ុស្តិ៍​ជំនាញ ប៉ុស្តិ៍​ត្រួតពិនិត្យ​លើ​ដងផ្លូវ​ពុំមាន​ការឃាត់​ចាប់​ឡើយ ដោយ​មានការ​បង្ហើប​ឱ្យ​ខឹង​ថា​ក្រុម​ឈ្មួញ​មុននឹង​ដឹកជញ្ជូន​ចេញពី​គោលដៅ ។ ឈើ​ទាំងនេះ​ពួក​ឈ្មួញ ប្រមូល​ទិញ​មកពី​ម្ដុំ​ឆ្វាំង​,​វាល​ដេញ ស្ថិតក្នុង​ទឹកដី​ស្រុក​ថា​ឡា​បរិ​វ៉ា ត់ ខេត្តស្ទឹងត្រែង ជាប់​ព្រំ​ប្រ ទល់នឹង​ស្រុក​ឆែប ខេត្តព្រះវិហារ ៕

    loading...