• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ឡាន់​ដឹកឈើ​លើស​ចំណុះ របស់ ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​យោធា ម៉ិ​ក សុផាន់​ណា​រ៉េត ហៅ ឧកញ៉ា​ជ័យ ក្រឡាប់​ជា​បន្តបន្ទាប់ នៅ​ស្រុក​ស្នួល​បម្រុង​ឆ្លងទៅ​វៀតណាម​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 17 January, 2018  ម៉ោង 10:16 | រាយការណ៍​ពិសេស

    ​ខេត្តក្រចេះ​៖ ជា​បន្តបន្ទាប់ រថយន្ត​ដឹកឈើ​លើស​ចំណុះ របស់ ឧកញ៉ា ឧ​ត្ត​ម​សេនីយ៍​យោធា ម៉ិ​ក សុផាន់​ណា​រ៉េត ហៅ ឧកញ៉ា ជ័យ បាន​ក្រឡាប់​ជា​បន្តបន្ទាប់ ខណៈ​មេ​ឈ្មួញ​រូបនេះ កំពុង​សម្រុក​ដឹកឈើ​ដែល​ប្រមូល​ទិញ និង​កាប់​ចេញពី​តំបន់​ក្រៅ បាត​អាង​វា​រី​អគ្គិសនី​សេសា​ន​២ យកទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។ រថយន្ត​មួយចំនួន​បាន​ឆ្លងដែន​ផុត តែមាន​រថយន្ត​១​គ្រឿង ម៉ាក​វ៉េ​អង V1​ដឹកឈើ​ពេញ​ទ្រុង បាន​ក្រឡាប់ កាលពី​វេលា​ម៉ោង ៥ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៨​នេះ ស្ថិតនៅ​ចំណុច ជិត​កា​សុ​ី​ណូ ហេង ហេង វ៉ា​លឺ មុខ​ច្រកព្រំដែន​ត្រពាំង​ស្រែ វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ធ្វើឱ្យ​ពលរដ្ឋ​រិះគន់ថា​មន្ត្រីរាជការ​មាន អំណាច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ឱ្យមាន​កា​ររ​តើ​ពន្ធ​ឈើ​ទៅ​វៀតណាម ដែល​បង្ក​ឱ្យ​បទ​ល្មើ​បំផ្លាញ​ព្រៃឈើ​កាន់តែខ្លាំង​ក្លា​ឡើង​។​

    ​ពលរដ្ឋ​លើកឡើងថា រាល់ពេល​រថយន្ត​ដឹកឈើ របស់ ឧកញ៉ា ឧ​ត្ត​ម​សេនីយ៍ ម៉ិ​ក សុផាន់​ណា​រ៉េត ហៅ ឧកញ៉ា ជ័យ បាន​ក្រឡាប់​ម្តងៗ គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍ ឬ ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មក​អើតមើល​នេះ​ទេ​។ ដោយ​គេ​ឃើញ​មេការ​របស់​មេ​ឈ្មួញ​ចាត់ចែង​ស្ទូច​ឈើ​ផ្ទេរ​ដាក់​រថយន្ត​ដឹក​បន្ត​ឆ្លងដែន​ទៅ​វៀតណាម​យ៉ាង​រំភើយ​។ បើទោះជា​គេ​ដឹងថា រថយន្ត​ដឹកឈើ​ទាំងនោះ​ដឹក​ចេញពី​តំបន់​លួច​កាប់​ឈើ​រដ្ឋ​នៅក្រៅ​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន​២ ថែ​ុំ​ទាំង​ដឹក​លើស​ទម្ងន់​បំផ្លាញ​ថ្នល់​ស្ពាន​ក៏ដោយ ក៏​មិនមាន សមត្ថកិច្ច​ផ្នែក​ណាមួយ​ហ៊ាន​មក​ក្បែរ​ដែរ​។ សូមបញ្ជាក់​ផងដែរ​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ គឺ​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨​នេះ រថយន្ត​ដឹកឈើ​ប្រភេទ​ដដែល​នេះ​របស់​ឧកញ៉ា ជ័យ ទើបតែ​ក្រឡាប់​នៅ​ចំណុច មុខ​បន្ទាយ​ទាហាន កង អនុ​សេ នា​ធំ​លេខ​១ ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ១​គ្រឿង​ដែរ ដែល​បម្រុង​ឆ្លងដែន​ទៅហើយនោះ ហើយ​បាន​ស្ទូច​ប្រមូល​ឈើ​ថាក់​ឡាន​ថ្មី​ដឹក​ទៅ​វៀតណាម​បាត់​៕

    loading...