• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • រថយន្ត​ឡង់​គ្រី​ស័​រ​១​គ្រឿង​ដឹកឈើ​ប្រណិត​ធ្នង់​បំរុង​លោតឆ័ត្រ​ត្រូវ​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្ត​និង​ផ្ទៃ​ប្រទេស​សហការគ្នា​ស្ទាក់​ចាប់បាន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 January, 2018  ម៉ោង 09:37 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត ឡង់​គ្រី​ស័​រ​មួយគ្រឿង​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​ខុសច្បាប់ ត្រូវ​លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទែ​ប្រទេស សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ស្ទាក់​ចាប់បាន​។​ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​បាន​ធ្វើឡើង នៅវេលា​ម៉ោង ២​និង​២0 នាទី រសៀល ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច ភូមិ​ស្វាយ​ពក ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ។​

    ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​និយាយ​អោយដឹងថាៈ នៅពេល​មានការ​សង្ស័យ​សមត្ថកិច្ច​បាន​ស្ទាក់​ឃាត់​រថយន្ត​នេះ​ដើម្បី ធ្វើការ​ត្រួតពិនិត្យ តែ​ពេលនោះ​ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​ចោល​ហើយ​គេចខ្លួនបាត់ ។​បន្ទាប់​សមត្ថកិច្ច​បាន​ឆែក​ក្នុង​រថយន្ត​ឃើញ​មាន​ឈើ ប្រណិត​ប្រភេទ​ធ្ងន់​ពេញ​រថយន្ត ហើយ​បាន​នាំយកមក​ធ្វើការ​រាប់ វាស់វែង ឃើញ​ឈើ​ប្រភេទ​ធ្នង់ មាន​ចំនួន ៧០​ដុំ ស្មើនឹង​១១៨៣ គីឡូក្រាម ។​

    ​វត្ថុតាង​ដែលមាន​រថយន្ត​ម៉ាក ឡង់​គ្រី​ស័​រ ព​ណ៏ ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC. 78 26 រួមទាំង​ឈើ​ធ្នង់​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ប្រគល់អោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កំពង់ត្រឡាច​ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់​បន្ត​តាម​និតិ​វិធី​ច្បាប់​បញ្ជូនទៅ​តុលាការ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...