• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បុរស​ម្នាក់​ប្រក​បរបរ​ឡើងត្នោត បាន​របូតដៃ​ធ្លាក់​ពីលើ​ចុង​ត្នោត ស្លាប់ចោល​ប្រពន្ធ​និង​កូនៗ​២​នាក់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 January, 2018  ម៉ោង 09:30 | សន្តិសុខ​សង្គម

    ​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​របូត​ដៃ​ធ្លាក់​ពីលើ​ចុង​ត្នោត​ស្លាប់​ពេល​បញ្ជូន​មកដល់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត បន្ទាប់ពី​ជនរងគ្រោះ​បាន​ឡើង​ដើមត្នោត ១​ដើម​បាន​របូតដៃ​ធ្លាក់​មក​ដី បណ្តាលអោយ​សន្លប់​ស្តូកស្តឹង នៅក្រោម​ដើមត្នោត នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង​។​

    ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ បេ​ត សារឿន អាយុ​៣៦​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​២​នាក់​រស់នៅ​ក្នុងភូមិ​ឃុំ កើតហេតុ​។​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គ្រួសារ​ជនរងគ្រោះ គឺជា​គ្រួសារ​ដែលមាន​ជីវភាព​ក្រីក្រ បុរសរងគ្រោះ​ជា​បង្គោល​គ្រួសារ​ក្នុង​ការរក​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ដោយ​ឡើង​ដើមត្នោត​កៀប​យក​ទឹកត្នោតជូរ​យកមក​លក់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

    ​ដោយឡែក​ជា​អកុសល​នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ទៅ​ឡើងត្នោត​ដូច​រាល់ដង តែ​នៅថ្ងៃនេះ​ពេល​ឡើងដល់ ក ត្នោត មិនដឹង​ជា​យ៉ាងម៉េច​ទេ​គាត់​ក៏បាន​របូតដៃ​ធ្លាក់​មក​ដី បណ្តាលអោយ​សន្លប់​ស្តូកស្តឹង​នៅ​ពីក្រោម​ដើមត្នោត អ្នកភូមិ​បានឃើញ​និង​បាន​ជួយ​នាំ​បុរសរងគ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ដោយ​សភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ពេក ក៏បាន​ស្លាប់​ពេលមកដល់​មន្ទីរពេទ្យ ។​

    ​នៅពេល​ប្តី​បាន​ស្លាប់​នេះ​គ្រួសារ​ក្រីក្រ​នេះ កំពុង​ជួប​ការលំបាក​ជាខ្លាំង ដោយ​អស់​បង្គោលគ្រួសារ ដែលជា​អ្នករកស៊ី​ផ្គត់ផ្គង់​គ្រួសារ និង​បាន​បន្សល់ទុក​កូនកំព្រា​២​នាក់​ឪពុក ដែល​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ជួប​ការលំបាក​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...