• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​លោកជំទាវ កែ ច​ន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៨០​គ្រួសារ​នៅក្នុង​ឃុំ​កំពង់​អូស​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 January, 2018  ម៉ោង 14:06 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ លោកជំទាវ កែ ច​ន្ទ័​មុនី អ្នកតំណាងរាស្ត្រ​របស់​គណៈ​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ជល​គី​រី បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​នេះ​ថា​៖ » ការគ្រប់គ្រង​សង្គម​គ្រួសារ​តូច​ក្នុង​គ្រួសារ​ក៏រ​លែង​តែង​កូនៗ​យើង​មួយចំនួន​តូច​ធ្វើ​ខុសឆ្គង​មិន​ស្តាប់​តាម​ដំបូល​ន្នា​ន​ឪពុកម្តាយ យ៉ាងណាមិញ​ការដឹកនាំ​ប្រទេសជាតិ​ទាំងមូល​ក៏​គង់​មាន​មន្ត្រី​យើង​មួយចំនួន​ប្រព្រឹត្ត​ខុសឆ្គង​ផងដែរ ដែល​នេះ​វ​មិនមែនជា​កំ​ហុ ស​របស់​រាជរដ្ឋាភិបាល​នោះទេ គឺជា​កំហុស​បុគ្គល​ដែល​យើង​ត្រូវតែ​ចូលរួម​កែលំអរ​ទាំងអស់គ្នា​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយបាន​រុងរឿង និង​មាន​សុខសន្តិភាព «​។ លោកជំទាវ កែ ច​ន្ទ័​មុនី បាន​ថ្លែង​បែបនេះ ទៅកាន់​ប្រជាពលរដ្ឋ នៅក្នុង​ពិធី​ចែក​អំណោយ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៨០​គ្រួសារ មកពី​ភូមិ​ទាំង​៤ នៅក្នុង​ឃុំ​កំពង់​អូស ស្រុក​ជល​គី​រី ។​

    ​លោកជំទាវ​បាន​បន្តថា​៖ ប្រទេសជាតិ​យើង​បាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​ថ្ងៃ​៧​មករា និង​ថ្នាក់ដឹកនាំ​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា ដែលជា​អ្នក​រំដោះប្រទេស​ជាត់​ពីរ​បប​ប៉ុលពត និង​ជា​អ្នក​កសាង​ប្រទេសជាតិ​រយះពេល​៣៩​ឆ្នាំ​មកហើយ​។ បើ​គ្មាន​ការ​ដំ​ដោះ​ប្រទេសជាតិ គ្មាន​ការកសាង​ប្រទេស​កន្លងមក ក៏​គ្មានអ្វីៗ​ដូច​សព្វថ្ងៃ​នេះដែរ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​ត្ឬុ​ង​មូលដ្ឋាន ត្រូវ​ចូលរួម​កសាង​ប្រទេសជាតិ​យើង​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​ប្រឆាំង​ដាច់ខាត​មិនអោយ​របប​ប្រល័យពូជសាសន៍​វិល​មកវិញ​បានឡើយ​។

    ​ដោយឡែក​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អ​តី​តៈយុទ្ធ​ជន និង​យុវ​និតិ​សម្បទា​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ អំណោយ​ដែល​យកមក​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ពេលនេះ​ចំនួន​៨០​គ្រួសារ គឺ​ម្នាក់ៗ​ទទួលបាន អង្ករ​២៥​គីឡូក្រាម ទឹក​ស្អី​វ​១​យួរ​និង​ទឹកត្រី​១​យួរ​។ ចំណែក​អំណោយ​ទាំងអស​ស់ើ​នេះ​គឺ​អង្ករ​របស់​មន្ទីរ​សង្គម​កិច្ច ចំណែក​ទឹកត្រី និង​ទឹក​ស្អី​វ ជា​អំណោយ​របស់លោក​ជំទាវ កែ ច​ន្ទ័​មុនី លោកជំទាវ តុង ណា​រី មាន​ទឹកត្រី​និង​ទឹក​ស្អី​វ​៦០​យួរ លោកជំទាវ ឈឹម ស្រីមុំ ឈួ​រ ច​ន្ទ័​ឌឿ​ន ថវិការ​១០០​ដុល្លា លោក ស៊ុន សុវណ្ណារិទ្ធ ថវិការ​១០០​ដុល្លា និង​លោក​អ​ភី​បាល​ស្រុក​ជល​គី​រី ជួយឧបត្ថម្ភ ទឹកត្រី និង​ទឹក​ស្អី​វ​៦០​យួរ​។​

    ​នៅក្នុង​ពិធី​នេះដែរ លោក ហង្ស ចៀន មេឃុំ​កំពង់​អូស ប​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​ឯ​ឧ​ត្ត​ម និង​លោកជំទាវ ទាំងអស់​ជា​ម្ចាស់​អំណោយ ដែល​បានដឹង​សុខទុក្ខ និង​ការ​លំ​ពាល​របស់​ប្រជាពលរដ្ឋ​និង​បាន​ចុះមក​ចែក​អំណោយ​បាន​ទាន់ពេលវេលា​ប្រជាពលរដ្ឋ​ទាំងអស់​សូម​គោរព​ជូនពរ ឯកឧត្តម និង​លោកជំទាវ​ទាំ​អស់ សូម​បាន​សេចក្តីសុខ និង​ជួបប្រទះ​តែ​និង​ជ័យជំនះ​គ្រ​ប់ពែល​វេលា​កុំ​ន​បី​ឃ្លាត​ឡើយ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...