• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ត្រី​ប្រហុក​អាច​នឹងត្រូវ​ច្រើន​នៅក្នុង​ខ្នើត​ខែក្រោយ​នេះ​មន្ទីរ​កសិកម្ម​ខេត្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រៀម​សំភារៈ​ចុះមក​ធ្វើ​ត្រី​ប្រហុក​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 January, 2018  ម៉ោង 09:54 | សេដ្ឋ​កិច្ច​

    ​ខេត្តកំពង់ឆ្នាំង​៖ លោក ងិន ហ៊ុន បាន​អំពាវនាវ​សុំអោយ​អាជ្ញាធរ​មូលដ្ឋាន​នៅតាម​ដង​ទន្លេ​និង​មន្ត្រីជលផល​គ្រប់ផ្នែក ត្រូវ​ត្រៀមរ​កន្លែង​ធ្វើ​ប្រហុក​ផ្អក​ជូន​ប្រជាពលរដ្ឋ ព្រោះថា​នៅក្នុង​ខ្នើត​ខែក្រោយ​នេះ​ត្រី​ប្រហុក​អាច​នឹងត្រូវ​ច្រើន​។​

    ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​បាន​និយាយ​អោយដឹងថា​៖ ជា​ថម្ម​តា​នៅក្នុង​ខ្នើត​ខែក្រោយ​នេះ ត្រី​សំរាប់ធ្វើ​ប្រហុក​ផ្អក​អាច​នឹងត្រូវ​ច្រើន​ហើយ ដូច្នេះហើយ​លោក​សុំ​អំពាវនាវ​ដល់​មន្ត្រីជលផល​គ្រប់​សង្កាត់ និង​ផ្នែក​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន រក​ទីតាំង​សំរាប់​អោយ​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​ទុកដាក់​គោ​យ​យក និង​ស្នាក់នៅ​ធ្វើ​ត្រី​ប្រហុក ។ ចំណែក​ទីតាំង​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ស្នាក់នៅ​កន្លងមក​គឺ ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ភូមិ​ចុង​កោះ ភូមិ​កណ្តាល និង​ទួល​ព្រែក​កាត់ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង , និង​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ។​

    ​លោក ងិន ហ៊ុន បាន​ព្ញ​ចាក់​អោយដឹងទៀតថា​៖ តាម​ការពិនិត្យ​ឃើញជាក់ស្តែង នៅក្នុង​សប្តាហ៍​នេះ នៅ​មាត់កំពង់​ភូមិ​ឆ្នុកទ្រូ គេ​បានឃើញ​ប្អូន​អ្នកនេសាទ​បាន​ដឹក​ត្រី​រៀល​ដែលជា​ត្រី​សំរាប់ធ្វើ​ប្រហុក​ផ្អក មក​លក់​អោយ​ឈ្មួ្ញ​ញ​ទិញយក​ឡើង​រថយន្ត​ជា​បន្តបន្ទាប់​ហើយ នៅពេល​គេ​សួរ​ប្រជា​នេសាទ​នោះបាន​ប្រាប់ថា ត្រី​ទាំងនេះ​ជ​ត្រី​បានមកពី​ការ​អូស​អួន​នៅ​ព្រែក​ស្ទឹ​ន​សែន ក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ជាប់​ព្រុំ​ប្រ​ទ ល់​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។ ដូច្នេះ​យើង​អាច​វាយតម្លៃ​បាន​ថា​៖​បើ​មេឃ​ស្រឡះ​ល្អ​នៅក្នុង​ខ្នើត​ខែក្រោយ​នេះ ត្រី​សំរាប់ធ្វើ​ផ្អក​ប្រហុក​នឹងត្រូវ​ច្រើន​ហើយ​។​

    ​ទន្ទឹមនេះដែរ​មន្ត្រីជលផល​គ្រប់​សង្កាត់​និង​ផ្ណេ​ក​ត្រូវ​តាមដាន​ការនេសាទ​របស់​ប្រជាពលរដ្ឋ បែ​ល​ដឹ​ថា​ត្រី​ចាប់ផ្តើម​ត្រូវ​ហើយ​ត្រូវ​រាយ​ការ​មក​មន្ទីរ​កសិកម្ម​ខេត្ត​ជាបន្ទាន់ ដើម្បី​មន្ទីរ​ជូនដំណឹង​ដល់​អាជ្ញាធរ​ភូមិ​ឃុំ​នៅ​ទីជនបទ​ដើម្បីអោយ​ប្រជាពលរដ្ឋ​ចុះមក​ថ្វើ​ត្រី​ប្រហុក​អោយបាន​ទាន់ពេលវេលា​។​

    ​ដោយឡែក​ប្រជា​ជា​នេសាទ​លក់​ត្រី​នៅ​មាត់កំពង់​ឆ្នុកទ្រូ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា នេះ​ថា​៖ ត្រី​រៀល​ដែល​គេ​អាច់​យក​ធ្វើ​ផ្អក ប្រហុក ឬ​យកទៅ​ឆ្អើរ​បាន​នោះ ក្នុង​ពេលនេះ​មានតម្លៃ​ក្នុង​១​គីឡូ ២៦០០​រៀល ចំណែក​ត្រី​លេខ​២ ថ្លៃ​ពី​៩០០០​រៀល ទៅ​១២ ០០​រៀល ឯ​ត្រី​លេខ​១​ធំៗ​ថ្លៃ​២០០០០​រៀល ទៅ​៣០០០០​រៀល​តាម​ប្រភេទ​ត្រី ប្រជាពលរដ្ឋ​ស​ង្ឃឹ​ថា ពេល​ត្រី​សំបូរ វា​និង​អាច​ចុះថ្លៃ​ជាង​តម្លៃ​ខាងលើនេះ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...