• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ជិះ​ម៉ូតូ​ផ្ទុយ​ទិស​បុក​គ្នា បណ្តាលឱ្យ​រងរបួស​ធ្ងន់ ស្រាល ២​នាក់​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 January, 2018  ម៉ោង 11:55 | សន្តិសុខ​សង្គម

    ខេត្ត​ប៉ៃលិន​៖ ម៉ូតូ​២​គ្រឿង បើក​បញ្ច្រាសទិស​គ្នា បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ រងរបួស​ធ្ងន់​ស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០ និង​១៥​នាទី​យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​ជិត​វត្ត​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

    ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ជន​រង គ្រោះ​ឈ្មោះ ញឹម រ៉ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​រងរបួស​ធ្ងន់​) បើកបរ​ម៉ូតូ​ម៉ាក Honda Dream ស៊េរី​ឆ្នាំ ២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-7803 បើកបរ​ពី​ជើង​ទៅ​ត្បូង ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ យឹ​ន សអាត ភេទ​ប្រុស អាយុ​២២​ឆ្នាំ បើកបរ​ម៉ូតូ​ម៉ាក Wave ពណ៌​ខ្មៅ ពាក់​ស្ល្លា​ក​លេខ បាត់ដំបង 1N-5839 រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ (​រងរបួស​ស្រាល​) ។

    ​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ដោយសារតែ​បើក​បរប​ញ្ច្រា​សទិស ហើយ​ណាមួយ​បណ្តាលមកពី​កត្តា​មនុស្ស ដោយ​បើកបរ​មិន​ប្រកាន់​ស្តាំ​ផងដែរ ។ បច្ចុប្បន្ន​វត្ថុតាង​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រងចាំ​ការដោះស្រាយ​តាម​នីតិវិធី ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...