• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • សមត្ថកិច្ច​នគរបាល​ក្រុង និង​ខេត្តកំពង់ឆ្នាំង​សហការគ្នា​ឡោម​ព​ទ្ធ័​ចាប់​អ្នក​ចែកចាយ​គ្រឿងញៀន បាន​៤​នាក់​និង​ដកហូត​ថ្នាំញៀន​បាន​១៤​កញ្ចប់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 January, 2018  ម៉ោង 09:44 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង ៖ អ្នក​ចែកចាយ​គ្រៀង​ញៀន​៤​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ នគរបាល​ខេត្ត​ចាប់ខ្លួនបាន​ក្នុងករណី​ចែកចាយ និង​លាក់​ថ្នាំញៀន​ជាច្រើន​កញ្ចប់ ។ កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះថ្ម​៥​ជាន់ ស្ថិតក្នុង ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។
    ​ ​
    ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថាៈ ដោយមាន​ការសង្ស័យ​នៅ​ចំណុច​ខាងលើនេះ សមត្ថកិច្ច​បានដាក់​ក​ម្លាំ​ង តាមដាន​ជាសម្ងាត់ ទើប​ឈានដល់​ការចាប់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់ នៅក្នុង​ពីរ​ករណី​ដាច់ពីគ្នា​។ ករណី​ទី​១ ចាប់បាន​ជនសង្ស័យ​ចំនួន​៣​នាក់​មាន​៖ ១​ឈ្មោះ ផាត ទួ​រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២.​ឈ្មោះ សុខ ឡឹង ភេទ​ស្រី អាយុ​២៩​ឆ្នាំ និង​ទី​៣​ឈ្មោះ សុខ លីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ករណីនេះ​សមត្ថកិច្ច​ដកហូត​ថ្នាំញៀន​បាន ចំនួន​៩​កញ្ចប់ និង​ឧ​បករ​ប្រើប្រាស់ ថ្នាំញៀន​មួយចំនួន ។​

    ​ករណី​ទី​២ បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នា​ទៀត​ឈ្មោះ យ៉​ន សុ​ម៉ា​រ័ត្ន អាយុ​២២​ឆ្នាំ ដោយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​ធំ ស្មើ​១៩,៨២ ក្រាម រួម​និង​ឧបករណ៍​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត ។ ចំ​ណែ ក​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​គ្រឿង ខេត្តកំពង់ឆ្នាំង រៀបចំ​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់ ។

    ​នៅក្នុង​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​នោះបាន​អបអរសាទរ​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​នេះ​ព្រោះថា នៅ​ប្លុក​ផ្ទះថ្ម​៥​ជាន់​នេះ សំបូរ​ដោយ​ការ​ចែកចាយ​ថ្នាំញៀន​ទាំងយប់​ទាំង​ថ្ងៃ រំខាន​ដោយ​សម្លេង​ម៉ូតូ និង​ភាព​អាណាធិបតេយ្យ​ជា​យូរ​ខែ​មកហើយ ប្រជាពលរដ្ឋ​សង្ឃឹមថា សមត្ថកិច្ច​នឹង​បន្ត​ចាប់​អ្នក​ពាក់​ព​ន្ធ័​ថ្នាំញៀន​នៅ​ចំណុច​នេះ​ជា​បន្តបន្ទាប់​ទៀត​ក្នុងពេល​ខាងមុខនេះ ព្រោះ​បក្ខ​ពួកគេ​បាន​គេចខ្លួនបាត់​មួយចំនួនទៀត ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...