• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លោក​មេឃុំ​ឆ្នុកទ្រូ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​លក់ដូរ​អោយជួយ​ធ្វើ​អនាម័យ​ទីកន្លែង​លក់ដូរ នៅក្នុង​ផ្សារ​មាត់កំពង់​ឆ្នុកទ្រូ​ដើម្បី​ទីផ្សារ​មាន​បរិស្ថាន​ល្អ​ទាក់ទាញ​អតិថិជន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 January, 2018  ម៉ោង 09:02 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ផ្សារ​មាត់កំពង់​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ គឺជា​ផ្សារ​ចែកចាយ​ផល​នេសាទ និង​កសិផល​របស់​អ្នកចំការ មួយកន្លែង​ដែលមាន​សារៈសំខាន់​សំរាប់​ទ្រង់​ទ្រង់​ជីវ ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​រាប់ពាន់​គ្រួសារ ប៉ុន្តែ​ចំពោះ​អនាម័យ​ក្នុង​ទីផ្សារ​នេះ​កន្លងមក​តែ​ជួប​នៅ​ផល​លំបាក ព្រោះតែ​អ្នកលក់ដូរ​មិនសូវ​ខ្វាយខ្វល់​សំអាត ធ្វើអោយមាន​សំរាម​រាយប៉ាយ​នៅ​គ្រប់​ទីកន្លែង ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អតិថិជន​ដែល​ចេញចូល​ទិញដូរ​នៅក្នុង​ផ្សារ​មួយ​នេះ​។​

    ​ដោយ​មើលឃើញ​ពី​ផល​បះ​ពាល់​ដល់​បរិស្ថាន​ក្នុង​ផ្សារ​នេះ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ គេ​ពិនិត្យឃើញ​លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ និង​ប្រជា​ការពារ​ភូមិ​ឃុំ​ចំនួន​៥​នាក់​បាន​ចុះ​អប់រំ​អ្នកលក់ដូរ​នៅក្នុង​ផ្សារ​មាត់កំពង់​នេះ​អោយ​យល់​ផល​បះ​ពាល់​របស់​សំ​រា ម​ដែល​ស្អុយរលួយ​គ្មាន​អ្នក​សំអាត ដោយ​សំណូមពរ​អោយ​អ្នកលក់ដូរ​ទាំងអស់​ចូលរួម​ធ្វើ​អនាម័យ​តាម​កន្លែង​លក់ដូរ​របស់ខ្លួន​អោយបាន​ស្អាតបាត​ជាប្រចាំ​ដើម្បីអោយ​ទីផ្សារ​ស្អាត មាន​អតិថិជន​ចូលមក​ទិញ​ទំនិញ​បាន​ច្រើន និង​មិន​បះ​ពាល់​ដល់​សុខភាព​។​

    ​ទាក់ទង​និង​រឿងនេះ លោក សាំ​អ ស៊ន មេឃុំ​ឆ្នុកទ្រូ​បាន​និយាយ​អោយដឹងថា​៖ កន្លងមក​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកលក់ដូរ​មិន​យកចិត្តទុកដាក់​ធ្វើ​អនាម័យ​ជុំវិញ​តូប​លក់ដូរ​របស់ខ្លួន​ឡើយ​។​ដោយឡែក​ការដឹក​សំរាម​ក្នុង​ផ្សារ​នេះ​យកទៅ​ចោល​គឺជា​ភារកិច្ច​របស់​អ្នកម៉ៅការ​ភាស៊ី​ស្រុក​បរិបូណ៌ ប៉ុន្តែ​កន្លងមក​គេ​មិនដែល​ឃើ្ខ​ា​ង​អ្នកយក​ភាស៊ី​ផ្សារ​មក​ដឹក​សំរាម​ទាំងនេះ​យកទៅ​ចោល​ដែរ​។ ហេតុនេះហើយ​ក្នុង​រឿងនេះ លោក​មេឃុំ​បាន​សំពូ​ម​ពរ​ដល់​អ្នកម៉ៅការ​ភាស៊ី​ស្រុក​បរិបូណ៌​អោយ​គិតគូរ​រឿង​ដឹក​សំរាម​នេះ​យកទៅ​ចោល​ឡើងវិញ​ផង​កុំអោយ​សំរាម​រលួយ​ស្អុយ​ចោល​ពាល​វាល​ពាល​កាល​។​

    ​ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកលក់ដូរ​តាម​តូប​ឬ​រោង​និ​មួយៗ ត្រូវតែ​ចូលរួម​ធ្វើ​អនាម័យ​សំ​អារ​ក្នុង​តូប​និ​សំអាត​ជុំវិញ​តូប​ដោយ​ខ្លួនឯង ហើយ​ត្រូវយក​សំរាម​ទាំងអស់នោះ​ទៅ​ដុតចោល​បើ​អាច​ដុត​ឆេះ​បាន ដោយ​មិនត្រូវ​ទុកអោយ​នៅ​ស្អុយរលួយ​ឡើយ​។​

    ​លោក សាំង ស៊ន បានបញ្ជាក់​អោយដឹងទៀតថា​៖ ផ្សារ​មាត់កំពង់​ឆ្នុកទ្រូ​នេះ មាន​សារៈប្រយោជន៍​សំខាន់​ណាស់ ព្រោះ​ផល​នេសាទ​ជាច្រើន​បាន​ដឹក​មកពី​ដី​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ដី​ស្រុក​ក្រគរ ខេត្តពោធិសាត់ និង​អ្នកស្រុក​ឃុំ​ឆ្នុកទ្រូ និង​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង ក៏​មក​ឡើង​រថយន្ត​នៅ​ផ្សារ​នេះ​ទាំងអស់​ដែរ ចំណែក​ខែប្រាំង​វិញ​គឺ​កសិផល​របស់​អ្នកចំការ​នៅក្នុង​នៅក្នុង​ស្រុក​និង​ខេត្ត​ខាងលើ​ក៏​មក​លក់ដូរ​ឡើង​រថយន្ត​យកទៅ​ចែកចាយ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន និង​ក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...