• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 January, 2018  ម៉ោង 16:21 | រាយការណ៍​ពិសេស

    ​ខេត្ត​ប៉ៃលិន ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ប៉ុស្តិ៍ ច្រក​អន្តរជាតិ​ព្រំ ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវបាន​ក្រុម​ឈ្មួញ​លាតត្រដាង​ថា បានធ្វើការ​លើស​ជំនាញ​តួនាទី​របស់ខ្លួន ដោយ​ប្រើ​អំណាច ជា​អ្នក​កាន់ បា​រ៉ា​ស ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ព្រំ ដែលជា​ច្រក​ចរាចរណ៍​ទំនិញ​ចេញចូល​ដ៏​មមាញឹក បាន​ចាត់តាំង​កូនចៅ បង្ខំ​ម្ចាស់​ទំនិញ នាំចូល​ពី​ប្រទេស​ថៃ និង​កសិផល​នាំ​ចេញពី​ប្រទេស​កម្ពុជា ឱ្យ​បង់លុយ ថ្លៃ​ក្បាល​ឡាន​តាមតែ​អំពើ​ចិត្ត គេ​មិនដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រមូល​លុយ​ពី​ក្បាល​ឡាន​ដឹកទំនិញ​នោះ​បង់​ចូល​ថវិការដ្ឋ​ដែរ ឬ​យ៉ាងណា​នោះទេ​។ ករណី​ប្រមូល​លុយ​ឆៅៗ របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ត្រូវបាន​មន្ត្រី​គយ​ម្នាក់​ប្រចាំ​នៅ​មាត់ច្រក​ច្រក​អន្តរជាតិ​ព្រំ​ខ្សឹប​ប្រាប់ថា ពុំមាន​តួនាទី​ប្រមូល​ថវិកា​ចូល​រដ្ឋ​នោះទេ ទំនិញ​ឆ្លងកាត់​មាត់ច្រក​ជា​ដែន​សមត្ថកិច្ច​របស់​ជំនាញ​គយ​។​

    គេ​នៅ​ចាំបាន​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា មុននឹង​មកកាន់​ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍ ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ធ្លាប់​កាន់​ជា​មេ​អន្តោប្រវេសន៍​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង ហើយ​ត្រូវបាន​អង្គភាព ប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ កោះហៅ​មក​ព្រមាន ពីបទ​សង្ស័យ មាន​ការជាប់​ពាក់ព័ន្ធ នឹង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ម្តង​រួចមកហើយ តែដោយសារ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ពូកែ និង​មានសំណាង​មិន ចាញ់​បងប្រុស គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍ របស់គាត់​ឡើយ គឺ​គ្រោះ​បានក្លាយ​ទៅជា​លាភ គឺ​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ត្រូវបាន​ថ្នាក់លើ តែងតាំង ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍ នៅ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ហើយ​បន្ត​មកទៀត ត្រូវបានតែងតាំង​ជា អនុប្រធាន នាយកដ្ឋាន ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ យ៉ាង​គួរឱ្យភ្ញាក់ផ្អើល និង​មន្ត្រីនគរបាល​ទាំងអស់​ក្នុង​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ញាក់សាច់​។​

    ​ចាប់តាំងពី​បានទទួល​តំណែង​ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍ ច្រក​អន្តរជាតិ​ព្រំ គេ​សង្កេតឃើញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា រៀបចំ​អំណាច​ពេញទំហឹង​សង្កត់ក ក្រុម​ឈ្មួញ​នាំ​ទំនិញ​ចេញចូល​ពី​ប្រទេស​ថៃ​បង្ខំ​ឱ្យ បង់លុយ​តាម​ការទាមទារ ដោយ​មិន​ក្រែង​ញ​ញើញ​នឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​អ្វី​ឡើយ​។ ពេលខ្លះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ដើម្បី​ផលប្រយោជន៍​បាន​គាបសង្កត់​ក្រុម​ឈ្មួញ​សឹងតែ​តឹងរឹង​ជាង​ជំនាញ​គយ​ដែលមាន​ក​ត្វ​កិច្ច​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ទៅទៀត​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា បាន​ក្លាយជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូចគុណភាព យ៉ាង​ពេញបន្ទុក ដូចជា ការនាំ​ចូល គ្រឿងបន្លាស់​រថយន្ត ប្រេងសាំង ហ្គាស​គេចពន្ធ ទំនិញ​ចម្រុះ​ដូច​ហែ​កឋិន គ្មាន​មន្ត្រី​ជំនាញ​ណា បង្ក្រាប​ហ៊ាន​ទប់ស្កាត់​ឡើយ​។ ក្រុម​ឈ្មួញ​មិនតិចជាង ១០​នាក់​ទែ បាន​រកស៊ី នាំ​ទំនិញ ចេញចូល នៅតាម​ច្រក​ព្រំ សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ ជាមួយ ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា មិនដែល​មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ​៕

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា

    loading...