• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ឪពុកម្តាយ និង​កូនតូច​៣​នាក់​ស្លាប់​ពេល​តែមួយ និង​មនុស្ស​មួយចំនួនទៀត​របួស ដោយសារ​រថយន្ត ខ​.​ម បុក​រះ​ម៉ូតូ​និង​រថយន្ត​ទាំង​កំរោល​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 January, 2018  ម៉ោង 14:44 | សន្តិសុខ​សង្គម

    ​ភ្នំពេញ​៖ ឪពុក ម្តាយ និង​កូនប្រុស​តូច​ផង បាន​ស្លាប់ និង​មនុស្ស​មួយចំនួនទៀត បាន​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់ ដោយសារ​រថយន្ត​កងយោធពល​ខេមរភូមិន្ទ​មួយគ្រឿង បុក​រះ​រថយន្ត និង​ម៉ូតូ​៦​គ្រឿង នៅលើ​ផ្លូវជាតិ​លេខ​៤ ម្តុំ​ផ្សារ​ជម្ពូ​វ័ន ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រលប់​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៨​នេះ​។​

    ​នគរបាល​មូល​ដ្ខា​ន​បាន​ឲ្យ​ដឹងថា រថយន្ដ​បង្កហេតុ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 3-3936 បាន​បុក​រះ​រថយន្ដ​ចំនួន ៤​គ្រឿង និង​បុក​ម៉ូតូ​២​គ្រឿង បណ្ដាល​ឲ្យ​ជនរងគ្រោះ ៣​នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្តង​។​

    ​ប្រភព​បាន​បញ្ជាក់ថា ជនរងគ្រោះ ដែល​ស្លាប់បាត់​បង់ជីវិត​ទាំង​៣​នាក់ គឺជា​ឪពុក ម្តាយ និង​កូន​។ កូនប្រុស​នោះ មាន​អាយុ​ប្រហែលជា ៥​ឆ្នាំ​។ មកដល់ពេលនេះ​អត្តសញ្ញាណ​ជនរងគ្រោះ​គេ​នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ ខណៈ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ដោយ ឡែក​អ្នកបើកបរ​បង្កហេតុ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

    ​ដោយឡែក​អ្នកបើកបរ​រថយន្ដ​បង្ក ដែល​កម្លាំង​នគរបាល​ឃាត់ខ្លួន​នោះ​មាន ឈ្មោះ យឹម ភារ​ម្យ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នែង​រមាំង ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ និង​កំពុង​សួរ​នាំនៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចោមចៅ ខណៈ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...