• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • មន្ត្រី​យោធា​ផ្កាយ​១ បើករថយន្ត​ទំនើប​ទាំង​ស្រវឹង​ជោគជាំ រេ​ចង្កូត​បុក​ក្បាលស្ពាន​អាកាស​ស្ទឹងមានជ័យ នៅក្នុង​រថយន្ត​ក៏មាន​សំបក​កំប៉ុង​ស្រា​បៀរ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 January, 2018  ម៉ោង 11:21 | សន្តិសុខ​សង្គម

    ​ភ្នំពេញ​៖ មន្ត្រី​យោធា​ផ្កាយ​១​ម្នាក់ បាន​បើករថយន្ត​ទំនើប Land Crueser មួយគ្រឿង ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ​ផង​នោះ បាន​រេ​ចង្កូត ជ្រុល​បុក​ក្បាលស្ពាន​អាកាស​ស្ទឹង មានជ័យ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោងជាង ១០​យប់ នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​ខណ្ឌមានជ័យ ។​

    ​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ទំនើប​មួយគ្រឿង ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2.8105 ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​រ៉េត លុះដល់​ចំណុច​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ រថយន្ត​នោះ​ក៏បាន​រេ​ចង្កូត​បុក​ក្បាលស្ពាន​អាកាស រថយន្ត​កល់​ទ្រូង​ជាប់​។ គេ​ដឹងថា ជនបង្ក​នោះ​ជា​មន្ត្រី​យោធា​ម្នាក់ មាន​ឋា​ន្ត​រ​ស័ក្តិ​ផ្កាយ​១​។​

    ​បន្ទាប់ពី​កើតហេតុ​បាន​បន្តិច​សមត្ថកិច្ច​បា​ន​ចុះ​អន្តរាគមន៍​ភ្លាមៗ ក្នុងពេលដែល​កម្លាំង​សមត្ថកិច្ច​ឆែកឆេរ គេ​ឃើញ​មាន​កំប៉ុង​ស្រា​បៀរ​មួយចំនួន​រាយប៉ាយ​នៅក្នុង​រថយន្ត ខណៈ​អ្នកបើកបរ​នោះ ក៏​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ផងដែរ​។ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​លោក​ផ្កាយ​១​រងរបួស​ធ្ងន់ធ្ងរ​នោះទេ​។ កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​ជនបង្ក​ដែលជា​មន្ត្រី​យោធា​នោះ ទៅ​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...